យីសាហាវដល់ម្លឹងផង!!! កំពុងបណ្តើរឆ្កែសុខៗ ចោរជិះម៉ូតូមកឆក់យកទៅបាត់

Thanks! Share it with your friends!

You disliked this video. Thanks for the feedback!

វីដេអូឃ្លីបមួយ ត្រូវបានគេបង្ហោះចែកចាយ និងស៊ែរតៗគ្នា ផ្អើលសង្គមហ្វេសប៊ូក ដោយហេតុការណ៍នេះ បានកើតឡើងនៅក្នុងប្រទេសវៀតណាម ។ វាជាករណីហួសចិត្តមួយ ដែលគេធ្លាប់តែឃើញចោរឆក់ទូរស័ព្ទ ឆក់កាបូប និងទ្រព្យសម្បត្តិផ្សេងៗ តែម្តងនេះស្រាប់តែឃើញឆក់ឆ្កែ នៅនិងមុខម្ចាស់ ដែលកំពុងតែបណ្តើរស្រស់ៗតែម្តង ។

បើតាមមតិមួយចំនួន បានលើកឡើងថា ប្រទេសវៀតណាមគឺជាប្រទេស ដែលនិយមបរិភោគសាច់ឆ្កែណាស់ ហើយគ្មានឆ្កែអនាថាណាមួយ អាចគេចផុតពីកណ្តាប់ដៃរបស់ពួកគេឡើយ ទីបំផុតឆ្កែក៏អស់ តំលៃសត្វឆ្កែក៏ឡើងថ្លៃ ដោយសារពិបាករក។

ហេតុដូច្នេះហើយបានជា មានក្រុមចោរឆក់ឆ្កែ កើតឡើងព្រោងព្រាត ព្រោះហាងឆេងសាច់ឆ្កែ ឡើងថ្លៃជាងទូរស័ព្ទដៃ ហើយក៏អាចលក់បានស្រួលផងដែរ ដោយមិនចាំបាច់ជាប់លេខកូដរញ៉េរញ៉ៃ នោះឡើយ ៕