ឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង៖ ការបញ្ជូនគ្រូពេទ្យជំនាញចិនមកកម្ពុជា

Thanks! Share it with your friends!

You disliked this video. Thanks for the feedback!

ឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង៖ ការបញ្ជូនគ្រូពេទ្យជំនាញចិនមកកម្ពុជា ពិតជាមានសារសំខាន់ណាស់ ខណៈកម្ពុជា-ចិន ជាប្រទេសរួមវេសនាតែមួយ (Video inside)

(ភ្នំពេញ)៖ ថ្លែងនៅក្នុងកិច្ចសម្ភាសខ្លីមួយជាមួយនាយកប្រតិបត្តិអង្គភាពសារព័ត៌មាន Fresh News នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០នេះ លោកឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង អតីតប្រមុខការទូតកម្ពុជាបានចាត់ទុកថា ការបញ្ជូនក្រុមគ្រូពេទ្យជំនាញរបស់ចិន មកកាន់កម្ពុជានាពេលនេះ មានសារសំខាន់ណាស់ ខណៈដែលប្រទេសទាំងពីរបានចុះហត្ថលេខាក្នុងនាមជា សហគមន៍រួមវាសនាតែមួយ។

ឆ្លើយតបនឹងសំណួរលើកថា៖ «ក្នុងនាមឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ជាប្រធានគណៈកម្មាធិការ សម្របសម្រួលអន្ដររដ្ឋាភិបាលកម្ពុជា-ចិន ដើម្បីអនុវត្តន៍ភាពជាដៃគូយុទ្ធសាស្រ្ដគ្រប់ជ្រុងជ្រោយកម្ពុជា-ចិន, តើឯកឧត្តមយល់យ៉ាងម៉េចដែរ អំពីក្រុមគ្រូពេទ្យជំនាញចិនមកជួយកម្ពុជាយើង ទប់ស្កាត់នឹងជម្ងឺCovid-19?»

សូមស្តាប់ប្រសាសន៍ឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង ថ្លែងនៅក្នុងកិច្ចសម្ភាសន៍៖

* ទូរទស្សន៍ព័ត៌មាន Fresh News ផ្សាយគ្របដណ្តប់ទូទាំងប្រទេសតាមរយៈផ្កាយរណប និងខ្សែកាប PPCTV ប៉ុស្តិ៍ 76, DTV ប៉ុស្តិ៍ 19, SkyOne ប៉ុស្តិ៍ 47, One TV ប៉ុស្តិ៍ 18, CCTV ប៉ុស្តិ៍ 37 និងទូរទស្សន៍ខ្សែកាប ២៥រាជធានី-ខេត្ត និងផ្សាយព័ត៌មានថ្មីៗចុងក្រោយតាមប្រព័ន្ធ App, Website, TV Channel, Radio, YouTube, Facebook, English, Chinese, Telegram.