ឧត្តមសេនីយ៍ត្រី ឈឿន សុចិត្ដ ប្ដេជ្ញាបម្រើប្រជាពលរដ្ឋដោយគ្មានលក្ខខណ្ឌ ក្នុងនាមជាស្នងការនគរបាល...

Thanks! Share it with your friends!

You disliked this video. Thanks for the feedback!

ឧត្តមសេនីយ៍ត្រី ឈឿន សុចិត្ដ ប្ដេជ្ញាបម្រើប្រជាពលរដ្ឋដោយគ្មានលក្ខខណ្ឌ ក្នុងនាមជាស្នងការនគរបាលខេត្តកណ្ដាល (Video inside)

(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ត្រី ឈឿន សុចិត្ដ ស្នងការនគរបាលខេត្តកណ្ដាល នៅព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០នេះ បានប្រកាសនូវការប្ដេជ្ញាចិត្ត បម្រើប្រជាពលរដ្ឋដោយគ្មានលក្ខខណ្ឌ ធានារក្សាសន្ដិសុខ និងសណ្ដាប់ធ្នាប់ឲ្យអស់ពីសមត្ថភាព ក្នុងនាមជាថ្នាក់ដឹកនាំកងកម្លាំងនគរបាលខេត្តកណ្ដាល។

ក្នុងសន្និសីទសារព័ត៌មានស្ដីពី «វឌ្ឍនភាព និងទិសដៅការងារបន្ដរបស់រដ្ឋបាលខេត្តកណ្ដាល» ដែលរៀបចំដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល លោកឧត្តមសេនីយ៍ត្រី ឈឿន សុចិត្ដ បានគូសបញ្ជាក់ដែរថា ការធានាបាននូវសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពសង្គម គឺចាំបាច់បំផុតនូវការចូលរួមពីប្រជាពលរដ្ឋ និងអង្គភាព ស្ថាប័នពាក់ព័ន្ធទាំងអស់។

លោកឧត្តមសេនីយ៍ត្រីស្នងការ បានបន្ថែមទៀតថា ចំណុចក្ដៅសម្រាប់ខេត្តកណ្ដាល ដែលត្រូវយកចិត្តទុកដាក់ខ្ពស់បំផុតនៅពេលនេះ គឺបញ្ហាគ្រឿងញៀន, គ្រោះថ្នាក់ចរាចរណ៍, ល្បែងស៉ីសងគ្រប់ប្រភេទ។ លោកអះអាងថា វិធីដែលល្អសម្រាប់នគរបាលត្រូវអនុវត្ត គឺការអប់រំណែនាំដល់ប្រជាពលរដ្ឋ ឲ្យស្វែងយល់អំពីច្បាប់ និងជៀសឲ្យឆ្ងាយពីបញ្ហានេះ។

សូមជ្រាបថា កម្លាំងនគរបាលចំណុះស្នងការដ្ឋាននគរបាលខេត្តកណ្ដាល បច្ចុប្បន្នមានសរុបចំនួន ២,៣៦៤នាក់ (ស្ដ្រី១៧០នាក់)៕

* ទូរទស្សន៍ព័ត៌មាន Fresh News ផ្សាយគ្របដណ្តប់ទូទាំងប្រទេសតាមរយៈផ្កាយរណប និងខ្សែកាប PPCTV ប៉ុស្តិ៍ 76, DTV ប៉ុស្តិ៍ 19, SkyOne ប៉ុស្តិ៍ 26, One TV ប៉ុស្តិ៍ 18, CCTV ប៉ុស្តិ៍ 37 និងទូរទស្សន៍ខ្សែកាប ២៥រាជធានី-ខេត្ត និងផ្សាយព័ត៌មានថ្មីៗចុងក្រោយតាមប្រព័ន្ធ App, Website, TV Channel, Radio, YouTube, Facebook, English, Chinese, Telegram.