ឧកញ៉ា នួន រិទ្ធី ប្រាប់យុទ្ធសាស្រ្ដការទិញផ្ទះ បង់រំលស់ឲ្យបានត្រឹមត្រូវ...

Thanks! Share it with your friends!

You disliked this video. Thanks for the feedback!

ឧកញ៉ា នួន រិទ្ធី ប្រាប់យុទ្ធសាស្រ្ដការទិញផ្ទះ បង់រំលស់ឲ្យបានត្រឹមត្រូវ

(ភ្នំពេញ)៖ឧកញ៉ា នួន រិទ្ធី អ្នកជំនាញក្នុងវិស័យអចលនទ្រព្យកម្ពុជា បានបង្ហាញពីយុទ្ធសាស្រ្ដក្នុងការបង់រំលស់ផ្ទះ ដែលអាចឲ្យអ្នកបង់រំលស់គ្រប់គ្រងចំណូលបានល្អប្រសើរ ដោយមិនមានបញ្ហា និងប្រកបដោយសុវត្ថិភាព។

ថ្លែងក្នុងកម្មវិធី «ភ្ញៀវពិសេសប្រចាំសប្ដាហ៍» របស់ទូរទូស្សន៍ Fresh News លោកឧកញ៉ា នួន រិទ្ធី លើកឡើងថា ដើម្បីបង់រំលស់ផ្ទះបាន អ្នកបង់រំលស់នោះ ត្រូវដឹងឲ្យច្បាស់ពីចរន្ដសាច់ប្រាក់របស់ខ្លួន (ប្រាក់ចំណូល) ព្រោះថា លទ្ធភាពនៃការបង់រំលស់មាន២ ប្រភេទរួមមាន៖ ការបង់រំលស់ជាមួយអ្នកអភិវឌ្ឍន៍ផ្ទាល់ ដែលអ្នកអភិវឌ្ឍន៍នោះពុំបានសិក្សាស៊ីជម្រៅ ទៅលើលំហូរសាច់ប្រាក់របស់អ្នកទិញនោះឡើយ ដោយធ្វើយ៉ាងណាឲ្យតែលក់បានតែប៉ុណ្ណោះ ...នេះជាបញ្ហាមួយដែលកំពុង តែមានការសម្រួលដល់ការលក់ដូរ និងសម្រួលដល់អ្នកទិញផងដែរ។

លោកបន្ដថា ចំណុចខាងលើនេះ ក៏មានហានីភ័យមួយត្រង់ថា អ្នកទិញមិនយល់អំពីលំហូរសាច់ប្រាក់ច្បាស់លាស់ទេ នោះពួកគាត់នឹងមានហានីភ័យ ពេលមានបញ្ហាកើតឡើងណាមួយ នៃលំហូរសាច់ប្រាក់ប្រចាំខែរបស់គាត់ នោះគាត់នឹងមានបញ្ហាជាមួយអ្នកអភិវឌ្ឍន៍គម្រោង។

លោកបន្ថែមថា ប៉ុន្ដែអ្នកបង់រំលស់ មានជម្រើសមួយផ្សេងទៀតត្រង់ថា អាចបង់រំលស់ជាមួយធនាគារ។ ការបង់ជាមួយធនាគារ មានស្មុគស្មាញបន្ដិច ប៉ុន្ដែមានសុវត្ថិភាពដល់អ្នកទិញ។ សុវត្ថិភាពត្រង់ថា បើអ្នកទិញបង់រំលស់ជាមួយធនាគារ នោះ ធនាគារតម្រូវឲ្យកូនបំណុលត្រូវជាម្ចាស់កម្មសិទ្ធិករ ។

លោកបញ្ជាក់ថា ធនាគារនឹងមើលអំពីលំហូរសាច់ប្រាក់ ដូច្នេះធនាគារនឹងមើលអំពីលំហូរសាច់ប្រាក់ និងលទ្ធភាពនៃការបង់របស់គាត់ ក្រៅពីការចំណាយដូចជា៖ ការចំណាយលើការហូបចុក, ពិនិត្យព្យាបាលជំងឺ រហូតដល់កម្រិតសុវត្ថិភាពមួយត្រឹមតែចន្លោះ៣០-៤០ភាគរយ នៃចំណូលរួមរបស់គាត់ ដើម្បីយកមកបង់រំលស់ផ្ទះ។ ដូច្នេះធនាគារនឹងឲ្យយោបល់ថា គាត់គួរទិញផ្ទះក្នុងតម្លៃប៉ុណ្ណា កម្រិតប៉ុណ្ណា ដើម្បីរក្សានិរន្ដរភាពនៃការបង់របស់គាត់ ឲ្យពួកគាត់ទិញផ្ទះដោយបង់រំលស់បានជោគជ័យ។

លោកបញ្ជាក់ថា «ការបង់រំលស់ជាមួយធនាគារ អ្នកទិញទទួលបានកម្មសិទ្ធិ និងសុវត្ថិភាព ទោះបីខកខានក្នុងការបង់ធនាគារ១-២ខែ នោះធនាគារនឹងអនុវត្តន៍តាមកិច្ចសន្យា ឬឈានដល់ដំណាក់កាលនិតិវិធីតុលាការ រហូតដល់ឡៃឡុងមុននឹងធ្វើការសម្រេចចិត្ត ដោយឯកតោភាគី ខុសពីការទិញបង់រំលស់ជាមួយអ្នកអភិវឌ្ឍន៍ផ្ទាល់»។

លោកបន្ថែមថា សម្រាប់ការទិញផ្ទះពុំទាន់មាន សញ្ញាណាមួយបង្ហាញអំពីឆបោកនោះឡើយ ប៉ុន្ដែនៅតែពិនិត្យមើលដូចគ្នាថា ផ្ទះនេះមានរបងរុំព័ទ្ធត្រឹមត្រូវទេ, មានលិខិតបើកការដ្ឋានទេ, មានអាជ្ញាបណ្ណសាងសង់ឬទេ, មានច្បាប់ពីក្រសួងឬនៅ និងមានអាជ្ញាបណ្ណលក់ពីក្រសួងសេដ្ឋកិច្ច ដែលបានអនុញ្ញាតថា គម្រោងនេះអាចលក់បាន យោងតាមការប្រកាសរបស់រាជរដ្ឋាភិបាល ដើម្បីការពារទៅលើអ្នកអភិវឌ្ឍន៍ផង និងការពារអ្នកទិញផង។

លោកបញ្ជាក់ទៀតថា «ជាការផ្ដាំផ្ញើរបស់ខ្ញុំមុនពេលបងប្អូន ទិញលំនៅដ្ឋានត្រូវមើលលើកត្តាដែលបានរៀបរាប់ខាងលើ, ត្រូវមើលលើកិច្ចសន្យា និងត្រូវមើលទីតាំងថា ទីតាំងនេះមានហេដ្ឋារចនាសម្ព័ន្ធល្អទេ ហើយព្យាករដោយខ្លួនឯងថា អាចនឹងលេចទឹកទេនៅពេលអនាគត, ពិនិត្យមើលលូទឹក-លូទឹកស្អុយ, លូទឹកភ្លៀង, អគ្គិសនី ថាតើទាំងអស់នេះតភ្ជាប់បានល្អឬទេ និងចុងក្រោយត្រូវមើលអ្នកគ្រប់គ្រងគេហដ្ឋាននោះថាជាអ្នកណា អ្នកសាងសង់ជាអ្នកណា អាចទុកចិត្តបានដែរទេ នេះជាកត្តាសំខាន់ មុននឹងសម្រេចចិត្តទិញ»៕



* ទូរទស្សន៍ព័ត៌មាន Fresh News ផ្សាយព័ត៌មានថ្មីៗរៀងរាល់មួយម៉ោងម្តង ពេញ២៤ម៉ោង និងទូទាំង២៥រាជធានី-ខេត្តក្រុង ! ផ្សាយតាមរយៈស្ថានីយ៍ទូរទស្សន៍ខ្សែកាបទូទាំងប្រទេស និងផ្សាយតាមរយៈប្រព័ន្ធ Sky One និង Smart TV, App, Website, Radio, Facebook និង Youtube

http://www.freshnewsasia.tv