អ្នកនំាពាក្យសុខាភិបាល៖ មន្រ្តីសុខាភិបាលកម្ពុជា, អង្គការ WHO, មជ្ឈមណ្ឌល CDC អាមេរិក បានខិតខំអស់ពី...

Thanks! Share it with your friends!

You disliked this video. Thanks for the feedback!

អ្នកនំាពាក្យសុខាភិបាល៖ មន្រ្តីសុខាភិបាលកម្ពុជា, អង្គការ WHO, មជ្ឈមណ្ឌល CDC អាមេរិក បានខិតខំអស់ពីចិត្តពីថ្លើម ក្នុងការជួយដល់អ្នកដំណើរ Westerdam មិនដូចអ្វីដែលក្រុមប្រឆាំងលើកឡើងនោះទេ

(ភ្នំពេញ)៖ ឆ្លើយតបនឹងការលើកឡើងរបស់ក្រុមប្រឆាំងដែលមិនបានជួយអ្វីដល់កម្ពុជានោះ, លោកស្រី ឱ វណ្ឌឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានប្រតិកម្មឆ្លើយតបនឹងអ្វីដែលក្រុមប្រឆាំង ដែលចោទប្រកាន់អំពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក៏ដូចជាការខិតខំប្រឹងប្រែងរបស់ ក្រសួងសុខាភិបាលទាំងស្រុងតែម្តង លើការជួយដល់អ្នកដំណើរពីនាវា Westerdam ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ។ នេះបើយោងតាមលោកស្រីផ្ញើសារសម្លេងមក នាយកប្រតិបត្តិអង្គភាពព័ត៌មាន Fresh News នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២០នេះ។

លោកស្រី ឱ វណ្ឌឌីន បានថ្លែងថា ការលើកឡើងថាក្រសួងសុខាភិបាលរយីករយាសបែបនេះមានន័យថា គាត់ក៏មើលងាយទៅដល់អង្គការសុខភាពពិភពលោក (WHO) មើលងាយទៅដល់មជ្ឈមណ្ឌលប្រយុទ្ធនឹងជំងឺឆ្លងរបស់សហរដ្ឋអាមេរិក (USCDC) គាត់មើលងាយទៅដល់វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ហើយគាត់មើលងាយទៅដល់ស្ថានទូតពាក់ព័ន្ធផ្សេងៗទៀត ដែលមកបំពេញកិច្ចការខិតខំរួមគ្នា ប្រកបដោយការទទួលខុសត្រូវ និងជាការងារមនុស្សធម៌ដែលយើងចង់បានទាំងអស់គ្នា។

សូមស្តាប់ការប្រតិកម្មឆ្លើយតបរបស់លោកស្រី ឱ វណ្ណឌីន ទៅក្រុមប្រឆាំងដែលចោទប្រកាន់ថាក្រសួងសុខាភិបាលរយីករយាស៖