អ្នកនាំពាក្យក្រសួងការងារ៖ រោងចក្រជាង១០ បានបង្វែមកផលិតម៉ាស

Thanks! Share it with your friends!

You disliked this video. Thanks for the feedback!

អ្នកនាំពាក្យក្រសួងការងារ៖ រោងចក្រជាង១០ បានបង្វែមកផលិតម៉ាស (Video inside)

(ភ្នំពេញ)៖ អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានថ្លែងថា យ៉ាងហោចណាស់ មានរោងចក្រជាង១០ បានដាក់ពាក្យសុំកែប្រែផ្នែកខ្លះនៃសង្វាក់ផលិតកម្មរបស់ខ្លួន ទៅជាការផលិតម៉ាស។

ការថ្លែងបែបនេះបានធ្វើឡើងនៅព្រឹកថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២០ ក្នុងឱកាសដែលគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រៀបចំសន្និសីទសារព័ត៌មាន នៅទីស្តីការក្រសួងសេដ្ឋកិច្ច។

លោក ហេង សួរ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «មកដល់ពេលនេះយើងមានរោងចក្រជាង១០ បានស្នើសុំប្រែផ្នែកខ្លះនៃសង្វាក់ផលិតកម្មរបស់ខ្លួនទៅផលិតម៉ាស។ ការផលិតម៉ាស ត្រូវការសង្វាក់ផលិតកម្មខ្លី ហើយត្រូវការកម្លាំងពលកម្មមិនច្រើន ប៉ុន្តែវាមានតម្លៃបន្ថែម ហើយទំហំនៃការនាំចេញជាទឹកប្រាក់ធំ»។

បើតាមអ្នកនាំពាក្យរូបនេះ បានឲ្យដឹងបន្ថែមថា ជាទូទៅក្នុងសង្វាក់នៃការផលិតម៉ាស ដែលអាចផលិតម៉ាស ២លានក្នុង១ខែ គឺត្រូវការកម្លាំងតែ ២០នាក់ប៉ុណ្ណោះ។

លោកបន្តថា គណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានធ្វើការជាមួយសមាគមកាត់ដេរ រោងចក្រនៃកម្ពុជា ដើម្បីលើកទឹកចិត្តឲ្យរោងចក្រនៅសល់សង្វាក់ផលិតកម្មខ្លះ អាចបង្វែរមកផលិតម៉ាសនេះវិញ ជាពិសេសគឺផលិតឧបករណ៍ PPE ។ លោករំលឹកថា រោងចក្រផលិតម៉ាសនៅកម្ពុជាមាន២ប្រភេទ គឺការផលិតសូជីខលម៉ាស និងការផលិតជាម៉ាសកំណាត់៕


* ទូរទស្សន៍ព័ត៌មាន Fresh News ផ្សាយគ្របដណ្តប់ទូទាំងប្រទេសតាមរយៈផ្កាយរណប និងខ្សែកាប PPCTV ប៉ុស្តិ៍ 76, DTV ប៉ុស្តិ៍ 19, SkyOne ប៉ុស្តិ៍ 26, One TV ប៉ុស្តិ៍ 18, CCTV ប៉ុស្តិ៍ 37 និងទូរទស្សន៍ខ្សែកាប ២៥រាជធានី-ខេត្ត និងផ្សាយព័ត៌មានថ្មីៗចុងក្រោយតាមប្រព័ន្ធ App, Website, TV Channel, Radio, YouTube, Facebook, English, Chinese, Telegram.