អ្នកធ្លាប់គាំទ្រ សម រង្ស៉ី នៅខេត្តកំពត ប្រកាសអស់ជំនឿលើបុគ្គលទណ្ឌិត សម រង្ស៉ី...

Thanks! Share it with your friends!

You disliked this video. Thanks for the feedback!

អ្នកធ្លាប់គាំទ្រ សម រង្ស៉ី នៅខេត្តកំពត ប្រកាសអស់ជំនឿលើបុគ្គលទណ្ឌិត សម រង្ស៉ី និងចាត់ទុកថា ការប្រមាថព្រះមហាក្សត្រ ជារឿងខុសធ្ងន់ធ្ងរបំផុត (Video inside)

(កំពត)៖ សារពីប្រជាពលរដ្ឋនៅខេត្តកំពត ដែលធ្លាប់គាំទ្រ និងដើរតាមគន្លងនយោបាយរបស់លោក សម រង្ស៉ី បានប្រកាសក្ដែងៗថា រូបគាត់បាត់បង់ជំនឿ និងឈប់ជឿនូវនយោបាយបោកប្រាសភូតកុហក ញុះញង់ បង្កចលាចលក្នុងសង្គមរបស់លោក សម រង្ស៉ី ទៀតហើយ។ ពលរដ្ឋអះអាងថា ការដែលលោក សម រង្ស៉ី ថ្លើមធំហ៊ានប្រមាថព្រះចេស្ដា ព្រះមហាក្សត្រ ជារឿងខុសធ្ងន់ធ្ងរជាទីបំផុត និងមិនអាចទទួលយកបានឡើយ។

ប្រជាពលរដ្ឋរូបនេះ ក៏បានផ្ដាំទៅប្រាប់ទណ្ឌិត សម រង្ស៉ី ដែលកំពុងរត់គេចខ្លួនទៅជ្រកកោននៅក្រៅប្រទេស ជុំវិញព័ត៌មានថា លោកនឹងវិលចូលប្រទេសកម្ពុជាថា សូមលោក សម រង្ស៉ី កុំវិលមកស្រុកខ្មែរអី ព្រោះប្រជាពលរដ្ឋមិនត្រូវការលោកនោះទេ ពោលនៅពេលនេះប្រជាពលរដ្ឋរស់នៅ និងប្រកបរបររកស៊ីបានយ៉ាងសប្បាយរីករាយ។ ពលរដ្ឋថា ខ្លាចលោក សម រង្ស៉ី វិលមកស្រុកខ្មែរ នាំតែបង្កចលាចលធ្វើឲ្យពិបាករកស៊ី។

អ្នកធ្លាប់គាំទ្រលោក សម រង្ស៉ី បានលើកឡើងយ៉ាងដូច្នេះថា «ខ្ញុំជាប្រជាពលរដ្ឋម្នាក់រស់នៅខេត្តកំពត ព្រោះកន្លងទៅខ្ញុំបាទបានដើរតាមលោក សម រង្ស៉ី ប៉ុន្ដែទង្វើរបស់គាត់កន្លងទៅនេះ ហាក់ដូចជាពុំបានធ្វើការអភិវឌ្ឍប្រទេស ដូចពេលបច្ចុប្បន្ននេះទេ។ ខ្ញុំសូមបដិសេធទាំងស្រុង នូវពាក្យសម្ដីរបស់គាត់ថា វិលត្រឡប់ចូលស្រុកវិញ បើចូលគុកចូលចុះ តែបើចូលមកបង្កអសន្ដិសុខជូនប្រទេសជាតិ ខ្ញុំមិនគាំទ្រជាដាច់ខាត»។

ពលរដ្ឋរូបនេះបន្ដទៀតថា «ខ្ញុំសូមបដិសេធមិនឲ្យចូលមកទេ ដើម្បីរក្សាសន្ដិសុខ សណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋទូទាំងប្រទេស ក៏ដូចជានៅទឹកដីខេត្តកំពតផងដែរ ហើយយើងខ្ញុំមិនទទួលគាំទ្រទេ មិនបាច់មកក៏បានដែរ មិនឲ្យមកទេ ព្រោះមកនាំចលាចលមានបញ្ហាក្នុងសង្គមជាតិ ប្រជាពលរដ្ឋប្រកបរបររកស៊ីមិនបានអំណោយផល»។

ដោយឡែក ពាក់ព័ន្ធជាមួយសារប្រមាថព្រះចេស្ដាព្រះមហាក្សត្រ របស់ទណ្ឌិត សម រង្ស៉ី នាពេលថ្មីៗនេះ ក្នុងនាមលោកជាប្រជាពលរដ្ឋដែលគោរព ស្រលាញ់ព្រះមហាក្សត្រនោះ មិនអាចទទួលយកបានទាល់តែសោះ។ ពលរដ្ឋបញ្ជាក់ថា សារប្រមាថនេះ ពិតជាខុសធ្ងន់ធ្ងរណាស់ជាមួយច្បាប់ ពិសេសរដ្ឋធម្មនុញ្ញរបស់កម្ពុជាតែម្ដង។

សូមជម្រាបថា កាលពីយប់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩ ជនក្បត់ជាតិ សម រង្ស៉ី ក្នុងកិច្ចសម្ភាសន៍ជាមួយវិទ្យុអាស៊ីសេរី បានប្រមាថយ៉ាងធ្ងន់ធ្ងរលើអង្គព្រះមហាក្សត្រ ជាថ្មីម្តងទៀត ដោយបានវាយប្រហារថា ព្រះមហាក្សត្រ ជា «ចំណាប់ខ្មាំង» និងជា «អាយ៉ង» របស់ សម្តេចតេជោ ហ៊ុន សែន និងចង់រក្សាតែរាជបល្ល័ង។

ជនក្បត់ជាតិ សម រង្ស៉ី បាននិយាយយ៉ាងដូច្នេះថា៖ «អ្នកនៅលើទឹកដីប្រទេសកម្ពុជា ជាចំណាប់ខ្មាំងរបស់ ហ៊ុន សែន សូម្បីព្រះមហាក្សត្ររបស់យើងក៏ជា ចំណាប់ខ្មាំងរបស់ ហ៊ុន សែន ដូច្នេះលោកអត់ហ៊ានធ្វើអី លោកខ្លាច ហ៊ុន សែន លោកចង់តែរក្សារាជបល្ល័ងលោក ដូច្នេះយើងទុកព្រះអង្គមួយអន្លើ យើងមិនអាចរំពឹងព្រះមហាក្សត្រ ដែលជាអាយ៉ងរបស់ ហ៊ុន សែន ដូច្នេះសព្វថ្ងៃនេះទេ»។

រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា មាត្រា៧ បានចែងថា «អង្គព្រះមហាក្សត្រ មិនអាចនរណារំលោភបំពានបានឡើយ»។ មាត្រា៨ បានចែងថា «ព្រះមហាក្សត្រ ព្រះអង្គទ្រង់ជានិមិត្តរូបនៃឯកភាពជាតិ និងនិរន្តរ៍ភាពជាតិ។ ព្រះមហាក្សត្រ ទ្រង់ជាអ្នកធានាឯករាជ្យជាតិ អធិបតេយ្យ និងបូរាណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ទ្រង់ជាអ្នកធានាការគោរពសិទ្ធិ និងសេរីភាពរបស់ប្រជាពលរដ្ឋ និងការគោរពសន្ធិសញ្ញាអន្តរជាតិ»។

កាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៩ ទណ្ឌិត សម រង្ស៉ី បានប្រកាសអំពីកាលបរិច្ឆេទត្រឡប់មកកាន់ប្រទេសកម្ពុជា ជាថ្មីម្តងទៀត ដោយបញ្ជាក់ថា លោក និងថ្នាក់ដឹកនាំ អតីតគណបក្សសង្រ្គោះជាតិ ដែលនៅក្រៅប្រទេស នឹងត្រឡប់មកប្រទេសកម្ពុជា នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ខាងមុខនេះ។ ជាមួយនឹងការប្រកាសវិលត្រឡប់នេះ លោកក៏ប្រកាសឱ្យប្រជាពលរដ្ឋ ប្រឆាំងនឹងរដ្ឋាភិបាលផងដែរ៕


* ទូរទស្សន៍ព័ត៌មាន Fresh News ផ្សាយព័ត៌មានថ្មីៗរៀងរាល់មួយម៉ោងម្តង ពេញ២៤ម៉ោង និងទូទាំង២៥រាជធានី-ខេត្តក្រុង ! ផ្សាយតាមរយៈស្ថានីយ៍ទូរទស្សន៍ខ្សែកាបទូទាំងប្រទេស និងផ្សាយតាមរយៈប្រព័ន្ធ Sky One និង Smart TV, App, Website, Radio, Facebook និង Youtube

http://www.freshnewsasia.tv