អ្នកជំនាញ៖ វិស័យខុនដូនៅកម្ពុជានឹងល្អប្រសើរឡើងវិញ នៅក្នុងត្រីមាសទី២ឆ្នាំក្រោយ

Thanks! Share it with your friends!

You disliked this video. Thanks for the feedback!

អ្នកជំនាញ៖ វិស័យខុនដូនៅកម្ពុជានឹងល្អប្រសើរឡើងវិញ នៅក្នុងត្រីមាសទី២ឆ្នាំក្រោយ (Video inside)

(ភ្នំពេញ)៖ លោកស្រី អាន សុធីតា អគ្គនាយិការក្រុមហ៊ុន CBRE Cambodia ដែលជាអ្នកជំនាញវិស័យខុនដូ បានបញ្ជាក់ថា បច្ចុប្បន្នថ្វីត្បិតតែវិស័យខុនដូ កំពុងមានបញ្ហាប្រឈមក្នុងការលក់ ដោយសារតែជំងឺកូវីដក្ដី ប៉ុន្ដែទីផ្សារខុនដូនឹងមានភាពល្អប្រសើរឡើងវិញ ក្នុងចន្លោះពេលត្រីមាសទី១ ឬទី២ នៅឆ្នាំ២០២១។

ការឲ្យដឹងរបស់លោកស្រី អាន សុធីតា នេះធ្វើឡើងក្នុងកិច្ចសម្ភាសន៍ ជាមួយទូរទូស្សន៍ Fresh News ក្នុងកម្មវិធី «ភ្ញៀវពិសេសប្រចាំសប្ដាហ៍» ក្រោមប្រធានបទ «បញ្ហាប្រឈមរបស់វិស័យខុនដូ នៅក្នុងប្រទេសកម្ពុជា ដោយសារជំងឺកូវីដ១៩»។

លោកស្រី អាន សុធីតា ថ្លែងឲ្យដឹងថា «ជាការពិតការផ្ទុះឡើងនៃជំងឺកូវីដ១៩ ធ្វើឲ្យវិស័យខុនដូទទួលរងផលប៉ះពាល់ជាខ្លាំង ប៉ះពាល់ចន្លោះពី៣០-៥០ភាគរយ ប៉ុន្ដែផលប៉ះពាល់នេះមិនយូរនោះឡើយ ខ្ញុំគិតថាប្រហែលជាត្រីមាសទី១ ឬទី២ ទីផ្សារខុនដូរនឹងដំណើរការល្អប្រសើរឡើងវិញ»។

លោកស្រីបញ្ជាក់ថា «ជំងឺកូវីដ១៩ បានបង្កផលប៉ះពាល់មួយចំនួន ចំពោះវិស័យខុនដូ តែនៅមានកម្រិតទាបនោះទេ បៀបធៀបនឹងវិស័យផ្សេងៗទៀត។ បញ្ហាប្រឈម គឺការធ្លាក់ចុះនៃចំនួនអ្នកទិញខុនដូចន្លោះពី៣០-៥០ភាគរយ ចំពោះគម្រោងដែលបញ្ចប់រួចរាល់ និងគម្រោងដែលកំពុងដាក់លក់ខុសគ្នា ដោយសារតែគម្រោងដែលបញ្ចប់ នៅតែមានការទទួលគាំទ្រពីអតិថិជនក្នុងស្រុក ប៉ុន្ដែគម្រោងដែលកំពុងដាក់លក់ កំពុងប្រឈមនឹងការពិបាកលក់ ធ្វើឲ្យការលក់មានការថយចុះ»។

លោកស្រី អាន សុធីតា បានបន្ថែមថា ចំពោះអតិថិជនបរទេសវិញមានការធ្លាក់ចុះខ្លាំង ជាធម្មតាដូចអ្នកទាំងអស់គ្នាបានដឹងហើយ គម្រោងខុនដូចជាគម្រោងពិសេសបំផុត សម្រាប់ជនបរទេស។

លោកស្រីបញ្ជាក់ថា ថ្មីៗនេះការដាក់ជួលខុនដូមានការធ្លាក់ចុះ ដោយសារតែមិនមានអតិថិជនបរទេស ដោយសារតែភាគច្រើនពួកគាត់ ត្រឡប់ទៅកាន់ប្រទេសកំណើត ចំណែកឯជនបរទេសផ្សេងទៀត មិនអាចត្រឡប់ពីប្រទេសខ្លួនចូលកម្ពុជា ដោយសារតែជំងឺកូវីដ១៩នេះ។ ទាំងនេះធ្វើឲ្យអត្រាទំនេរនៃខុនដូកើនឡើងខ្ពស់ បើធៀបនឹងពីមុខអត្រាទំនេរនេះ មានចន្លោះតែ១៥-២០ភាគរយប៉ុណ្ណោះ ប៉ុន្ដែពេលនេះធ្លាក់ចុះចន្លោះពី៣០-៥០ភាគរយឯណ្ណោះ។

ដោយឡែកសម្រាប់វិស័យសណ្ឋាគារវិញ លោកស្រីបានឲ្យដឹងថា បច្ចុប្បន្ននេះវិស័យសណ្ឋាគារ បានធ្លាក់ចុះប្រមាណ៩០ភាគរយ ព្រោះវិស័យសណ្ឋាគារត្រូវបានគាំទ្រ ដោយអ្នកនៅក្នុងស្រុក ដោយសារតែខណៈពេលនេះ យើងមិនមានអ្នកក្រៅស្រុកមកកម្ពុជាឡើយ។

លោកស្រីបន្ថែមថា បើនិយាយពីតម្លៃខុនដូវិញ ពីមុនជួលបានក្នុងតម្លៃ១ការ៉េខ្ទង១៤-១៥ដុល្លារ ប៉ុន្ដែពេលនេះធ្លាក់ចុះសល់តែ១១-១២ដុល្លារប៉ុណ្ណោះ ការធ្លាក់សល់ចុះនេះដោយសារតែម្ចាស់ខុនដូទាំងនេះ ត្រូវទម្លាក់តម្លៃខ្លះ ដើម្បីទាក់ទាញអតិថិជនមកស្នាក់នៅ។ ទីផ្សារពេលនេះជាទីផ្សារ ជាទីផ្សារប្រកួតប្រជែង ខណៈពីមុនមានភ្ញៀវ១០០នាក់ ប៉ុន្ដែពេលនេះមានភ្ញៀវតែ៥០នាក់ប៉ុណ្ណោះ ដូច្នេះពេលនេះជាពេល ដែលត្រូវប្រឹងប្រែងទាំងអស់គ្នា៕