ស្នងការខេត្តកំពង់ចាម ចែករំលែកបទពិសោធន៍ការអនុវត្តគោលនយោបាយភូមិឃុំ មានសុវត្ថិភាព...

Thanks! Share it with your friends!

You disliked this video. Thanks for the feedback!

ស្នងការខេត្តកំពង់ចាម ចែករំលែកបទពិសោធន៍ការអនុវត្តគោលនយោបាយភូមិឃុំ មានសុវត្ថិភាព ដែលទទួលចំណាត់ថ្នាក់លេខ១ រយៈពេល៥ឆ្នាំជាប់គ្នា (Video inside)

(កំពង់ចាម)៖ ស្នងការនគរបាលខេត្តកំពង់ចាម លោកឧត្តមសេនីយ៍ទោ ឯម កុសល នៅព្រឹកថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២០នេះ បានចែករំលែកបទពិសោធន៍ការងារ លើការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព ក្នុងខេត្តកំពង់ចាម ដែលទទួលបានលទ្ធផលល្អ រយៈពេល៥ឆ្នាំជាប់ៗគ្នា។

តាមរយៈសន្និសីទសារព័ត៌មាន ដែលរៀបចំឡើងដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ស្ដីពី «វឌ្ឍនភាព និងទិសដៅការងារបន្ដរបស់រដ្ឋបាលខេត្តកំពង់ចាម» លោកឧត្តមសេនីយ៍ទោ ឯម កុសល បានបញ្ជាក់ថា ដើម្បីអនុវត្តគោលនយោបាយភូមិឃុំ មានសុវត្ថិភាព ទទួលបានជោគជ័យ គឺបែងចែកការដឹកនាំជាជំហានផ្សេងៗគ្នា។

*ទី១៖ យន្ដការអនុវត្តនៅស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម៖ បែងចែកស្នងការរង ចុះពង្រឹងដឹកនាំការងារនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលទាំង១០៩ ទូទាំងខេត្តកំពង់ចាម។

*ទី២៖ យន្ដការអនុវត្តនៅអធិការដ្ឋាននគរបាលស្រុក-ក្រុង៖ បែងចែកអធិការរង ចុះពង្រឹងដឹកនាំនគរបាល​ប៉ុស្ដិ៍រដ្ឋបាលឃុំសង្កាត់ និងកម្លាំងប្រជាការពារជាជំនួយការបន្ថែម។

បើតាមលោកឧត្តមសេនីយ៍ស្នងការ ក្រៅពីយន្ដការទាំងពីរខាងលើនេះ វិធានការផ្សព្វផ្សាយអប់រំ ក៏ទាមទារឲ្យអនុវត្ដជាប់ជាប្រចាំនៅតាមមូលដ្ឋាន ធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋមានការយល់ដឹងកាន់តែច្បាស់ ស្របតាមអ្វីដែលជាផែនការតាមកំណត់។ បន្ថែមពីនេះ គឺត្រូវពង្រឹងចលនាប្រជាការពារ ដែលជាកម្លាំងជួយដ៏មានប្រសិទ្ធភាពនៅតាមមូលដ្ឋាន។

លោកឧត្តមសេនីយ៍ទោ ​ឯម កុសល បានគូសបញ្ជាក់ទៀតថា ដើម្បីអនុវត្តការងារទាំងអស់នេះទទួលបានជោគជ័យ ទាមទារឲ្យមានការធ្វើផែនការច្បាស់លាស់ ហើយក្រោយពេលរៀបចំផែនការហើយ ត្រូវប្រជុំផ្សព្វផ្សាយអំពីការប្រគល់ភារកិច្ច និងចុងក្រោយអនុវត្តផែនការដែលកំណត់តែម្ដង។ ដោយឡែក ក្នុងការអនុវត្តផែនការនេះទៀតសោត ត្រូវយកចិត្តទុកដាក់ តាមដានត្រួតពិនិត្យ កែលម្អបញ្ហាប្រឈមដែលបានជួបនៅមូលដ្ឋាន៕

* ទូរទស្សន៍ព័ត៌មាន Fresh News ផ្សាយគ្របដណ្តប់ទូទាំងប្រទេសតាមរយៈផ្កាយរណប និងខ្សែកាប PPCTV ប៉ុស្តិ៍ 76, DTV ប៉ុស្តិ៍ 19, SkyOne ប៉ុស្តិ៍ 26, One TV ប៉ុស្តិ៍ 18, CCTV ប៉ុស្តិ៍ 37 និងទូរទស្សន៍ខ្សែកាប ២៥រាជធានី-ខេត្ត និងផ្សាយព័ត៌មានថ្មីៗចុងក្រោយតាមប្រព័ន្ធ App, Website, TV Channel, Radio, YouTube, Facebook, English, Chinese, Telegram.