សាររបស់ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំកម្ពុជា ជូនដល់ពលរដ្ឋអាមេរិកនៅលើកប៉ាល់ WESTERDAM...

Thanks! Share it with your friends!

You disliked this video. Thanks for the feedback!

សាររបស់ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំកម្ពុជា ជូនដល់ពលរដ្ឋអាមេរិកនៅលើកប៉ាល់ WESTERDAM ដែលចូលចតនៅកំពង់ផែ ព្រះសីហនុ

សួស្តី! ខ្ញុំជាឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ផេទ្រីក មើហ្វី (Patrick Murphy)។ នេះគឺជាសារជូនចំពោះពលរដ្ឋអាមេរិក នៅលើកប៉ាល់ Westerdam។ ស្ថានទូតរបស់អ្នកនៅទីនេះ ពិតជាអន្ទះសាក្នុងការស្វាគមន៍អ្នកមកកាន់ប្រទេសកម្ពុជា។ អ្នកបានឆ្លងកាត់រឿងរ៉ាវច្រើនណាស់ នាប៉ុន្មានថ្ងៃមកនេះ ហើយយើងមានក្តីសង្ឃឹមខ្ពស់ថា អ្នកនឹងអាចត្រឡប់ទៅផ្ទះវិញក្នុងពេលឆាប់ៗ។

យើងកំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រុមហ៊ុន Hollande America និងរាជរដ្ឋាភិបាលកម្ពុជា ដើម្បីសម្រួលដល់ការចូលចតនាវា Westerdam នៅខេត្តព្រះសីហនុ។ យើងសូមកោតសរសើរជាពន់ពេក ចំពោះប្រទេសកម្ពុជាដែលមាន ឆន្ទៈក្នុងការផ្តល់ជំនួយទៅដល់នាវា Westerdam។

សុវត្ថិភាពនៃជនជាតិអាមេរិកនៅក្រៅប្រទេស គឺជាអាទិភាពខ្ពស់បំផុតរបស់ខ្ញុំ។ ក្រុមការងារនៃស្ថានទូតរបស់អាមេរិក ដែលពេលនេះកំពុងស្ថិតនៅខេត្តព្រះសីហនុ និងត្រៀមលក្ខណៈរួចរាល់ ក្នុងការជួយពលរដ្ឋអាមេរិកចុះចេញពីនាវាទេសចរណ៍ Westerdam និងធ្វើការបន្តដំណើរទៅតាមគោលដៅរបស់ពួកគេ។ ក្រុមការងាររបស់យើងរួមមាន សមាជិកក្រុមប្រឹក្សា ក្រុមជំនាញការទូទៅ និងក្រុមជំនាញសុខាភិបាល ដែលអាចជួយពលរដ្ឋអាមេរិកទៅតាមតម្រូវការ។

យើងដឹងថា អាជ្ញាធរកម្ពុជាកំពុងរៀបចំធ្វើការពិនិត្យសុខភាព និងបែបបទអន្តោវេសន៍ ដែលនឹងអាចចំណាយពេលខ្លះ ដូច្នេះតម្រូវឲ្យយើងចូលរួមសហការ និងរក្សាការអត់ធ្មត់ ប៉ុន្តែយើងកំពុងតែធ្វើការងារជាមួយអាជ្ញាធរកម្ពុជា ដើម្បីជម្រុញ និងលើកទឹកចិត្តឲ្យដំណើរការនេះ បញ្ចប់ទៅឲ្យបានលឿនបំផុតតាមដែលអាចធ្វើទៅបាន។

សម្រាប់ពលរដ្ឋអាមេរិក ដែលត្រូវការជំនួយបន្ទាន់ សូមទាក់ទងទៅកាន់លេខ៖ +855 23 728 402 សម្រាប់ម៉ោងធ្វើការ និង +855 23-728 000 បន្ទាប់ពីម៉ោងធ្វើការ។

ឥឡូវនេះអ្នករាល់គ្នា (ពលរដ្ឋអាមេរិក) ប្រហែលជាបានចងក្រងមិត្តភាពច្រើន ជាមួលពលរដ្ឋមកពីប្រទេស ផ្សេងៗគ្នានៅលើនាវា Westerdam។ យើងកំពុងតែធ្វើការងារជាមួយស្ថានទូតបរទេសនានា នៅទីនេះ (កម្ពុជា) ដែលពួកគេក៏កំពុងរៀបចំជួយពលរដ្ឋរៀងៗខ្លួនផងដែរ។ ស្ថានទូតនៅអាមេរិកប្រចាំនៅកម្ពុជា នឹងតាមជាប់ជាមួយអ្នកជានិច្ច។ សូមអរគុណ ឬខ្ញុំអាចនិយាយនៅកម្ពុជានេះថា «អរគុណច្រើន»៕

* ទូរទស្សន៍ព័ត៌មាន Fresh News ផ្សាយព័ត៌មានថ្មីៗរៀងរាល់មួយម៉ោងម្តង ពេញ២៤ម៉ោង និងទូទាំង២៥រាជធានី-ខេត្តក្រុង ! ផ្សាយតាមរយៈស្ថានីយ៍ទូរទស្សន៍ខ្សែកាបទូទាំងប្រទេស និងផ្សាយតាមរយៈប្រព័ន្ធ Sky One និង Smart TV, App, Website, Radio, Facebook និង Youtube

http://www.freshnewsasia.tv