សម្តេចតេជោ អំពាវនាវដល់គ្រូពេទ្យគិតពីតម្លៃជីវិតអ្នកជំងឺឱ្យធំជាងលុយ

Thanks! Share it with your friends!

You disliked this video. Thanks for the feedback!

សម្តេចតេជោ អំពាវនាវដល់គ្រូពេទ្យគិតពីតម្លៃជីវិតអ្នកជំងឺឱ្យធំជាងលុយ

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតពេទ្យនៅថ្ងៃនេះ បានអំពាវនាវជាថ្មីទៅដល់គ្រូពេទ្យឱ្យគិតពីតម្លៃជីវិតរបស់អ្នកជំងឺធំជាងតម្លៃទឹកប្រាក់។ ពោលពេលទទួលបានអ្នកជំងឺត្រូវតែគិតពីការព្យាបាល ការសង្គ្រោះជីវិតរបស់អ្នកជំងឺជាចម្បង ដោយមិនត្រូវមើលថាអ្នកជំងឺនោះមានប្រាក់ ឬគ្មានប្រាក់នោះឡើយ។

នៅចំពោះមុខនិស្សិតពេទ្យប្រមាណ ២,៥៨៨នាក់ ដែលបញ្ចប់ការសិក្សាលើជំនាញវិជ្ជាជីវៈសុខាភិបាលនាព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩នេះ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានក្រើនរំលឹកដល់គ្រូពេទ្យដែលធ្លាប់ប្រើឥរិយាបថ និងកាយវិការឆ្គាំឆ្គងជាមួយអ្នកជំងឺនោះ ត្រូវផ្លាស់ប្តូរឥរិយាបថ និងកាយវិការរបស់ខ្លួនផងដែរ។
#សម្តេចតេជោហ៊ុន_សែន
#គ្រូពេទ្យ
* ទូរទស្សន៍ព័ត៌មាន Fresh News ផ្សាយព័ត៌មានថ្មីៗរៀងរាល់មួយម៉ោងម្តង ពេញ២៤ម៉ោង និងទូទាំង២៥រាជធានី-ខេត្តក្រុង ! ផ្សាយតាមរយៈស្ថានីយ៍ទូរទស្សន៍ខ្សែកាបទូទាំងប្រទេស និងផ្សាយតាមរយៈប្រព័ន្ធ Sky One និង Smart TV, App, Website, Radio, Facebook និង Youtube

http://www.freshnewsasia.tv