សម្តេចតេជោ ហ៊ុន សែន ប្រដូចទណ្ឌិត សម រង្ស៉ី គឺជាឆ្កែឆ្កួតមួយក្បាល

Thanks! Share it with your friends!

You disliked this video. Thanks for the feedback!

សម្តេចតេជោ ហ៊ុន សែន ប្រដូចទណ្ឌិត សម រង្ស៉ី គឺជាឆ្កែឆ្កួតមួយក្បាល (Video inside)

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងប្រដូចទណ្ឌិត សម រង្ស៉ី មេចលនាឧទ្ទាមក្រៅច្បាប់ ទៅនឹងឆ្កែឆ្កួតមួយក្បាល ដែលដើរខាំអ្នកដទៃ មិនដឹងទិសតំបន់អ្វីទាំងអស់។

សម្តេចតេជោ ហ៊ុន សែន ហៅទណ្ឌិត សម រង្ស៉ី គឺជាឆ្កែពេញៗមាត់បែបនេះ ក្នុងក្នុងឱកាសអញ្ជើញចែកវិញ្ញាបនបត្រ និងសញ្ញាបត្រជូននិស្សិត ប៊ែលធីអន្តរជាតិ ជាង១ពាន់នាក់ នៅថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៩ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។

បើតាមសម្តេចតេជោនាយករដ្ឋមន្ត្រី មូលហេតុដែលសម្តេចហៅទណ្ឌិត សម រង្ស៉ី ថាជាឆ្កែឆ្កួតបែបនេះ ដោយសារតែទណ្ឌិតរស់នៅក្រៅស្រុករូបនេះ បានវាយប្រហារទៅលោកបណ្ឌិត ហ៊ុន ម៉ាណែត ទាក់ទងនឹងសញ្ញាបត្រយោធានៃសាលា West Point។ ទណ្ឌិត សម រង្ស៉ី បានចោទថា សញ្ញាបត្រយោធារបស់លោកបណ្ឌិត ហ៊ុន ម៉ាណែត ដែលកូនប្រុសច្បងសម្តេចតេជោ ទទួលបានពីសាកលវិទ្យាល័យ West Point របស់អាមេរិក គឺជាសញ្ញាបត្រក្លែងក្លាយ។

ថ្លែងអស់រយៈពេលជិត៣ម៉ោង សម្តេចតេជោ ហ៊ុន សែន បានសម្តែងការហួសចិត្ត ចំពោះសម្តីរបស់ទណ្ឌិត សម រង្ស៉ី ដែលនិយាយមិនដឹងខ្យល់អ្វីបែបនេះ។ សម្តេចថ្លែងថា ទណ្ឌិតរូបនេះ គួរតែវាយប្រហារត្រឹមសម្តេចបានហើយ មិនគួរវាយប្រហារដល់កូនចៅសម្តេចបែបនេះនោះទេ ដែលសកម្មភាពនេះ ប្រៀបបីដូចជាឆ្កែឆ្កួតមួយក្បាល។

នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ខ្ញុំអត់នឹកដល់ទេ ខ្ញុំអត់នឹកដល់ថា យើងបើលេងគ្នាឯង លេងជាមួយចាស់ៗទៅ ហេតុអីបានចាំបាច់ទៅវាយកូនវាយចៅ? យើងមិនយល់អាកន្លែងហ្នឹង ប៉ុន្តែឆ្កែដែលវាឆ្កួត គឺវាអត់ដឹង វាខាំផ្តេសផ្តាស ប៉ះអីខាំហ្នឹង»។

ទាក់ទិននឹងបញ្ហាចោទប្រកាន់ពីទណ្ឌិត សម រង្ស៉ី លើសញ្ញាបត្ររបស់សាលា West Point ដែលជាសាលាយោធា ដ៏ល្បីល្បាញមួយរបស់អាមេរិក សម្តេចតេជោនាយករដ្ឋមន្ត្រី បានអំពាវនាវដល់ស្ថានទូតអាមេរិក បញ្ជាក់កម្រិតសញ្ញាបត្ររបស់លោក ហ៊ុន ម៉ាណែត ដែលទទួលបានពីសាលានេះផងដែរ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩ លោកបណ្ឌិត ហ៊ុន ម៉ាណែត បានប្រកាសជាសាធារណៈ ដោយបបួលភ្នាល់ជាមួយទណ្ឌិត សម រង្ស៉ី ពាក់ព័ន្ធការចោទប្រកាន់ថា សញ្ញាបត្រពីសាលា West Point របស់លោកគឺក្លែងក្លាយ។ លោកបណ្ឌិត បានប្រកាសភ្នាល់ដោយដាក់លក្ខខណ្ឌថា នឹងលាលែងតួនាទីទាំងអស់ ក្នុងកងកម្លាំងប្រដាប់អាវុធ ហើយធ្វើជាប្រជាជនស៉ីវិលជារៀងរហូត ចំណែកទណ្ឌិត សម រង្ស៉ី លាឈប់ពីនយោបាយជារៀងរហូត។

ទោះបីជាយ៉ាងណា មេក្រុមឧទ្ទាមក្រៅច្បាប់ ពុំហ៊ានភ្នាល់តាមការបបួលរបស់ លោកបណ្ឌិត ហ៊ុន ម៉ាណែត នោះឡើយ។ បន្ទាប់ពីទណ្ឌិត សម រង្ស៉ី បដិសេធមិនហ៊ានភ្នាល់ជាមួយខ្លួន លោកបណ្ឌិត ហ៊ុន ម៉ាណែត បានចំអកឱ្យទណ្ឌិតរូបនេះថា គឺជាមនុស្សចាស់ដ៏កំសាកម្នាក់៕

* ទូរទស្សន៍ព័ត៌មាន Fresh News ផ្សាយព័ត៌មានថ្មីៗរៀងរាល់មួយម៉ោងម្តង ពេញ២៤ម៉ោង និងទូទាំង២៥រាជធានី-ខេត្តក្រុង ! ផ្សាយតាមរយៈស្ថានីយ៍ទូរទស្សន៍ខ្សែកាបទូទាំងប្រទេស និងផ្សាយតាមរយៈប្រព័ន្ធ Sky One និង Smart TV, App, Website, Radio, Facebook និង Youtube

http://www.freshnewsasia.tv