(ប្រសាសន៍ដើម) សម្តេចតេជោ ហ៊ុន សែន ដាក់បម្រាមមិនឱ្យកូនៗធ្វើជាសមាជិករាជរដ្ឋាភិបាល ឬអ្នកគ្រប់គ្រងសេដ្ឋកិច្ច និងហិរញ្ញវត្ថុជាតិទេ (Video inside)
(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសថា សម្តេចបានហាមកូនរបស់សម្តេចទាំងអស់មិនឱ្យធ្វើជាសមាជិករាជរដ្ឋាភិបាល ឬអ្នកគ្រប់គ្រងសេដ្ឋកិច្ច និងហិរញ្ញវត្ថុរបស់ជាតិនោះទេ។
ការប្រកាសរបស់សម្តេច បានធ្វើឡើង នៅក្នុងឱកាសដែលសម្តេចបានអញ្ជើញបើកការដ្ឋានសាងសង់ផ្លូវ៣៤ខ្សែ ក្នុងក្រុងព្រះសីហនុ ដែលជាផ្លូវប្រណិតបំផុតនៅកម្ពុជា នាព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ។
នៅក្នុងពិធីនោះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងឆ្លើយតបនឹងក្រុមប្រឆាំងមួយចំនួនដែលបានរិះគន់សម្តេចចំពោះការប្រគល់តំណែង មេបញ្ជាការកងទ័ពជើងគោកជូនលោក ហ៊ុន ម៉ាណែត ដែលបញ្ចប់ការសិក្សាពីសាលាយោធាអាមេរិក West Point។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា៖ «តើបណ្តុះបណ្តាលកូនរួចហើយ ឱ្យវាទៅធ្វើមេចោរឬអ្វី? ខ្លួនឯងវិញ មិនទាន់ទាំងបានកាន់អំណាចផង ប្តីក៏សមាជិកសភា ប្រពន្ធក៏សមាជិកសភា ហើយមានអ្នកខ្លះប្រពន្ធដល់ទៅ២ ជាសមាជិកសភា ម៉េចក៏អ្នកឯងមិនថា ឯខ្ញុំគ្រាន់តែកូនធ្វើកងទ័ព ធ្វើសមាជិកសភា មិនអាចធ្វើបាន?»។
សម្តេចបានបន្តថា៖ «តែខ្ញុំគ្រាន់តែហាមមិនឱ្យកូនធ្វើជាសមាជិករដ្ឋាភិបាលទេ អាហ្នឹងម្ខាង ម្ខាងទៀតមិនឱ្យកូនខ្ញុំចូលឡូកឡំជាមួយនឹងការគ្រប់គ្រងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ»។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ក្នុងនាមជានាយករដ្ឋមន្រ្តី សម្តេចមានសិទ្ធិពេញលេញ ក្នុងការដាក់នរណាម្នាក់ ឱ្យកាន់តំណែងរដ្ឋលេខាធិការ ឬអនុរដ្ឋលេខាធិការ ឬមេគយ ឬអនុគយ ឬធ្វើមន្រ្តីពន្ធដារ។ ប៉ុន្តែរហូតដល់ពេលនេះតំណែងទាំងនេះ មិនមានកូនណាម្នាក់របស់សម្តេច កាន់កាប់ឡើយ ហើយកូនរបស់សម្តេចក៏មិនចង់ទៅកាន់តំណែងទាំងនោះដែរ៕
* ទូរទស្សន៍ព័ត៌មាន Fresh News ផ្សាយព័ត៌មានថ្មីៗរៀងរាល់មួយម៉ោងម្តង ពេញ២៤ម៉ោង និងទូទាំង២៥រាជធានី-ខេត្តក្រុង ! ផ្សាយតាមរយៈស្ថានីយ៍ទូរទស្សន៍ខ្សែកាបទូទាំងប្រទេស និងផ្សាយតាមរយៈប្រព័ន្ធ Sky One និង Smart TV, App, Website, Radio, Facebook និង Youtube
http://www.freshnewsasia.tv