សម្តេចតេជោ ហ៊ុន សែន៖ ពលរដ្ឋមានបណ្ណក្រីក្រ, សមធម៌ និងបេឡាជាតិរបប

Thanks! Share it with your friends!

You disliked this video. Thanks for the feedback!

សម្តេចតេជោ ហ៊ុន សែន៖ ពលរដ្ឋមានបណ្ណក្រីក្រ, សមធម៌ និងបេឡាជាតិរបបសន្តិសុខសង្គមនឹងទទួលបានការព្យាបាល នៅមន្ទីរពេទ្យកាល់ម៉ែត ដោយមិនបង់ថ្លៃ (Video inside)

(ភ្នំពេញ)៖ សម្តចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានមានប្រសាសន៍បញ្ជាក់ថា ប្រជាពលរដ្ឋខ្មែរ ដែលមានបណ្ណក្រីក្រ បណ្ណសមធម៌ បណ្ណបេឡាជាតិរបបសន្តិសុខសង្គម នឹងទទួលបានការព្យាបាល នៅមន្ទីរពេទ្យកាល់ម៉ែតដោយមិនបង់ថ្លៃ។ ដោយឡែកអ្នកមានលទ្ធភាព ត្រូវបង់លុយសម្រាប់ការព្យាបាល។

ការមានប្រសាសន៍បញ្ជាក់បែបនេះ របស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩នេះ ក្នុងឱកាសដែលសម្តេចតេជោ បានអញ្ជើញប្រគល់សញ្ញាបត្រជូននិស្សិត CUS ជិត ៧ពាន់នាក់ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។

សម្តេចតេជោ ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានមានប្រសាសន៍បញ្ជាក់យ៉ាងដូច្នេះថា៖ «និយាយឱ្យចំ គឺមន្ទីរពេទ្យកាល់ម៉ែត ទទួលបន្ទុកព្យាបាលមនុស្ស៤ប្រភេទ ទី១៖ អ្នក្រីក្រដែលមានបណ្ណក្រីក្រ គឺព្យាបាលអត់បង់លុយទេ, ទី២៖ អ្នកដែលកាន់បណ្ណសមធម៌, ទី៣៖ អ្នកកាន់បណ្ណបេឡាជាតិរបបសន្តិសុខសង្គម បីប្រភេទនេះ គឺគ្មានការបង់ថ្លៃទេ ឯប្រភេទទី៤៖ គឺអ្នកដែលមានលលទ្ធភាព គឺបង់លុយ អញ្ចឹងបានសសេចក្តីថា មន្ទីរពេទ្យនេះ (កាល់ម៉ែត) ត្រូវបើប្រាស់សេវានៅក្នុងហ្នឹង យកមន្ទីរពេទ្យចិញ្ចឹមមន្ទីរពេទ្យ»។

ពាក់ព័ន្ធនឹងការរិះគន់កន្លងមកថា សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បន្តថា មន្ទីរពេទ្យកាល់ម៉ែត យកប្រាក់ថ្លៃព្យាបាលសុខភាព ពីប្រជាពលរដ្ឋដែលមានលទ្ធភាពបង់ថ្លៃ សេវាព្យាបាល ដើម្បីយកទៅជួយដល់ជំងឺដែលគ្មានលទ្ធភាពគ្រប់គ្រាន់សម្រាប់ចំណាយលើថ្លៃព្យាបាលជំងឺ ដែលមានបណ្ណក្រីក្រ សមធម៌ និងបេឡាជាតិរបបសន្តិសុខសង្គម ជាដើម។

នាយករដ្ឋមន្ត្រីនៃកម្ពុជា ក៏បានមានប្រសាសន៍ឱ្យដឹងថា កន្លងទៅមន្ទីរពេទ្យកាល់ម៉ែត បានសាងសង់អគារដោយទិញនូវឧបករណ៍ថ្មីៗ ដែលមានតម្លៃថ្លៃ ដោយបណ្តាក់ពីបរទេស ដោយខាងមន្ទីរពេទ្យ បានធ្វើការបង់ថ្លៃឧបករណ៍ទាំងនោះតាមដំណាក់កាលៗ ដោយម៉ាស៊ីនឡេស័រ ក្នុងមួយគ្រឿងមានតម្លៃជិត៤លានដុល្លារ ដូច្នេះ សូមប្រជាពលរដ្ឋដែលទៅស្វែងរកការព្យាបាលជំងឺនៅក្នុងមន្ទីរកន្លងទៅ សូមមេត្តាយោគយល់ចំពោះចំណុចដែលខ្វះខាត។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បញ្ជាក់ថា បច្ចុប្បន្ននេះ ប្រជាពលរដ្ឋខ្មែរ ដែលមានលទ្ធភាពពួកគាត់បាននាំគ្នាសម្រុកចេញ ទៅព្យាបាលសុខភាពនៅឯបរទេស។ ដូច្នេះ នៅពេលដែលមន្ទីរកាល់ម៉ែត ត្រូវបានរៀបចំរួចរាល់ទៅជាមន្ទីរពេទ្យកាល់ម៉ែត សាងសង់ និងបំពាក់ឧបករណ៍បច្ចេកទេសទំនើបរួចហើយ សម្តេចនឹងពិចារណាបញ្ឈប់ការទៅពិនិត្យជំងឺនៅក្រៅប្រទេស។

ឆ្លៀតនៅក្នុងឱកាសនោះដែរ សម្តេចតេជោ ហ៊ុន សែន ក៏បានលើកឡើងថា រហូតមកដល់ពេលនេះ មានសប្បុរសជនបានជួយថវិកាជាង ៧២លានដុល្លារ សម្រាប់សាងសង់អាគារ និងបំពាក់ឧបករណ៍គ្រឿងបរិក្ខានៅអគារមន្ទីរពេទ្យកាល់ម៉ែត។ សម្តេចតេជោ បានថ្លែងអំណរគុណ ដល់សប្បុរសជនទាំងអស់ ដែលបានចូលរួមជួយការសាងសង់អគារ និងបំពាក់ឧបករណ៍នៅមន្ទីរពេទ្យកាល់ម៉ែត ផងដែរ។


* ទូរទស្សន៍ព័ត៌មាន Fresh News ផ្សាយព័ត៌មានថ្មីៗរៀងរាល់មួយម៉ោងម្តង ពេញ២៤ម៉ោង និងទូទាំង២៥រាជធានី-ខេត្តក្រុង ! ផ្សាយតាមរយៈស្ថានីយ៍ទូរទស្សន៍ខ្សែកាបទូទាំងប្រទេស និងផ្សាយតាមរយៈប្រព័ន្ធ Sky One និង Smart TV, App, Website, Radio, Facebook និង Youtube

http://www.freshnewsasia.tv