សម្តេចតេជោ ហ៊ុន សែន៖ កូវីដ១៩ មិនអាចធ្វើឱ្យពលរដ្ឋកម្ពុជាដាច់ពោះស្លាប់នោះឡើយ

Thanks! Share it with your friends!

You disliked this video. Thanks for the feedback!

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា ជំងឺកូវីដ១៩ មិនអាចធ្វើឱ្យពលរដ្ឋកម្ពុជាដាច់ពោះស្លាប់នោះឡើយ គ្រាន់តែធ្វើឱ្យមានការលំបាកប៉ុណ្ណោះ។

ថ្លែងក្នុងពេលចុះទស្សនកិច្ចនៅមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍វារីវប្បកម្មទឹកសាប ក្នុងខេត្តព្រៃវែង នាថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កត្តាសំខាន់ក្នុងការទ្រទ្រង់ជីវិតរបស់ប្រជាពលរដ្ឋ គឺការផ្គត់ផ្គង់ស្បៀងអាហារឱ្យបានគ្រប់គ្រាន់។

ក្នុងន័យនេះ សម្តេចតេជោ ហ៊ុន សែន បានជំរុញឱ្យបង្កើនការដាំដុះ និងចិញ្ចឹមត្រី សត្វផ្សេងៗ ដើម្បីធានាដល់ការផ្គត់ផ្គង់ស្បៀងអាហារប្រជាពលរដ្ឋ ហើយឈានទៅកែច្នៃសម្រាប់នាំចេញ។

ក្នុងពិធីនោះ សម្តេចតេជោ ហ៊ុន សែន ក៏បានបង្ហាញជំហរបង្កើនការដាំដុះ និងចិញ្ចឹមសត្វ ដើម្បីឈានទៅផ្គត់ផ្គង់ស្បៀងអាហារក្នុងតំបន់ថែមទៀតផង៕

* ទូរទស្សន៍ព័ត៌មាន Fresh News ផ្សាយគ្របដណ្តប់ទូទាំងប្រទេសតាមរយៈផ្កាយរណប និងខ្សែកាប PPCTV ប៉ុស្តិ៍ 76, DTV ប៉ុស្តិ៍ 19, SkyOne ប៉ុស្តិ៍ 26, One TV ប៉ុស្តិ៍ 18, CCTV ប៉ុស្តិ៍ 37 និងទូរទស្សន៍ខ្សែកាប ២៥រាជធានី-ខេត្ត និងផ្សាយព័ត៌មានថ្មីៗចុងក្រោយតាមប្រព័ន្ធ App, Website, TV Channel, Radio, YouTube, Facebook, English, Chinese, Telegram.