សម្តេចតេជោ និងកសិករស្រុកព្រៃកប្បាស ឆ្លើយឆ្លងរឿងធ្វើស្រែយ៉ាងស្និទ្ធស្នាល

Thanks! Share it with your friends!

You disliked this video. Thanks for the feedback!

(តាកែវ)៖ ថ្ងៃទី១៤ ខែកក្កដា សប្តាហ៍មុនអញ្ជើញទៅស្រុកពាមរក៍ ខេត្តព្រៃវែង សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យអ្នកចិញ្ចឹមត្រី និងកង្កែប បានលើកពីបញ្ហារបស់ពួកគេជូនសម្តេច។ ថ្ងៃទី២១ ខែកក្កដា សប្តាហ៍នេះ អញ្ជើញស្រុកព្រៃកប្បាស ខេត្តតាកែវ សម្តេចបានជួយជាមួយកសិករធ្វើស្រែវិញម្តង ហើយសម្តេចក៏អនុញ្ញាតឱ្យពួកគេលើកបញ្ហាប្រឈមក្នុងការធ្វើស្រែផងដែរ។

ប្រជាពលរដ្ឋ ៤ទៅ៥នាក់ ត្រូវបានសម្តេចចុចឈ្មោះហៅឡើងឆ្លើយឆ្លងជាមួយសម្តេចដោយផ្ទាល់ដៃ ដើម្បីកុំឱ្យមានការសង្ស័យថាអ្នកឡើងឆ្លើយឆ្លងត្រូវបានរៀបចំទុកជាមុន។

ប្រជាកសិករធ្វើស្រែនៅក្នុងស្រុកព្រៃកប្បាស ក៏ក្លាហានមិនចាញអ្នកចិញ្ចឹមត្រី និងកង្កែបនៅព្រៃវែងដែរ ពួកគេបានឆ្លើយឆ្លងជាមួយសម្តេច ដោយអារម្មណ៍ស្និទ្ធស្នាល ហើយមិនមានភ័យញ័រមាត់នោះទេ បើទោះបីពួកគេមិនដែលបានឆ្លើយឆ្លងជាមួយមេដឹកនាំប្រទេសបែបនេះពីមុនមកក៏ដោយនោះ។

ប្រជាកសិករ បានលើកឡើងពីការវិវឌ្ឍន៍ល្អប្រសើរក្នុងការធ្វើស្រែក្នុងតំបន់របស់ពួកគេនាពេលបច្ចុប្បន្ន ដោយមានប្រព័ន្ធធារាស្ត្រងាយស្រួលធ្វើស្រែបានរហូតដល់ពីរ ឬបីដងក្នុងមួយឆ្នាំ ហើយមានផ្លូវងាយស្រួលក្នុងការដឹកស្រូវរបស់ពួកគេ។

បើទោះបីជាយ៉ាងណា ពួកគេក៏បានស្នើសុំសម្តេចតេជោនាយករដ្ឋមន្ត្រី ជួយសាងសង់ផ្លូវបន្ថែម ជួយរក្សាតម្លៃស្រូវ ជួយបញ្ចុះតម្លៃអគ្គិសនីពេលថ្ងៃ ឱ្យដូចពេលយប់សម្រាប់ការបូមទឹកដាក់ស្រែ ដើម្បីបានកាត់បន្ថយថ្លៃចំណាយលើការធ្វើស្រែនេះ។

សម្តេចតេជោ ហ៊ុន សែន បានព្រមព្រៀងតាមសំណើ ដោយចាត់ចែងសាងសង់ផ្លូវជូន ហើយសំណើមួយចំនួនទៀត ក៏នឹងប្រែងដោះស្រាយជូនបន្ត។

កិច្ចសំណេះសំណាលនេះធ្វើឡើងនៅលើវាលស្រែ ក្រោមកំដៅថ្ងៃនោះ បានបង្ហាញឱ្យឃើញពីភាពស្និទ្ធស្នាលរវាងប្រមុខដឹកនាំប្រទេស និងប្រជាកសិករ។ ទិដ្ឋភាពនោះ ក៏បង្ហាញឱ្យឃើញពីកាយវិការដ៏សាមញ្ញរបស់សម្តេចតេជោ ហ៊ុន សែន មេដឹកនាំកម្ពុជា ដែលមានត្រកូលជាកសិករផងដែរ៕

* ទូរទស្សន៍ព័ត៌មាន Fresh News ផ្សាយគ្របដណ្តប់ទូទាំងប្រទេសតាមរយៈផ្កាយរណប និងខ្សែកាប PPCTV ប៉ុស្តិ៍ 76, DTV ប៉ុស្តិ៍ 19, SkyOne ប៉ុស្តិ៍ 26, One TV ប៉ុស្តិ៍ 18, CCTV ប៉ុស្តិ៍ 37 និងទូរទស្សន៍ខ្សែកាប ២៥រាជធានី-ខេត្ត និងផ្សាយព័ត៌មានថ្មីៗចុងក្រោយតាមប្រព័ន្ធ App, Website, TV Channel, Radio, YouTube, Facebook, English, Chinese, Telegram.