សម្តេចក្រឡាហោម ស ខេង គាំទ្រ និងកោតសរសើររដ្ឋមន្រ្តីក្រសួងយុត្តិធម៌...

Thanks! Share it with your friends!

You disliked this video. Thanks for the feedback!

សម្តេចក្រឡាហោម ស ខេង គាំទ្រ និងកោតសរសើររដ្ឋមន្រ្តីក្រសួងយុត្តិធម៌ សម្រាប់យុទ្ធនាការដោះស្រាយបញ្ហាកកស្ទះសំណុំរឿងតាមសាលាដំបូងរាជធានី-ខេត្ត (Video inside)

(ភ្នំពេញ)៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) បានថ្លែងគាំទ្រ និងកោតសរសើរ លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ដែលបានដាក់ចេញនូវយុទ្ធនាការដោះស្រាយបញ្ហាកកស្ទះសំណុំរឿងនៅតាមសាលាដំបូងរាជធានី-ខេត្ត។

ការថ្លែងកោតសសើរបែបនេះរបស់សម្តេចក្រឡាហោម ស ខេង បានធ្វើឡើងនៅព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០នេះ នៅក្នុងឱកាសដែលសម្តេចបានអញ្ជើញជាអធិបតី ក្នុងពិធីផ្សព្វផ្សាយ របាយការណ៍ជាតិ ឆ្នាំ២០១៩ និងលើកទិសដៅឆ្នាំ២០២០ របស់គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស នៅទីស្តីការក្រសួងមហាផ្ទៃ ដោយមានការអញ្ជើញចូលរួមពីសំណាក់ ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ថ្នាក់ដឹកនាំក្រសួងពាក់ព័ន្ធ អភិបាលរាជធានី/ខេត្ត ព្រមទាំងអង្គការសង្គមស៊ីវិលដែលធ្វើការក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងអំពើជួយដូរមនុស្ស យ៉ាងច្រើនផងដែរ។

សម្តេចក្រឡាហោម បានថ្លែងយ៉ាងដូច្នេះថា៖ «ខ្ញុំក៏សូមយកឱកាសនេះ សូមគាំទ្រចំពោះយុទ្ធនាការដោះស្រាយបញ្ហាកកស្ទះសំណុំរឿងនៅតាមសាលាដំបូងរាជធានី-ខេត្ត របស់ក្រសួងយុត្តិធម៌ ដែលដឹកនាំដោយឯកឧត្តមរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ កើត រិទ្ធ ហើយនេះជាយុទ្ធនាការមួយដ៏មានសារៈសំខាន់ ហើយពិតជាមានអត្ថន័យយ៉ាងជ្រាលជ្រៅដល់កិត្យានុភាពរបស់ប្រទេសកម្ពុជាយើង ដោយយើងបានខិតខំ ដើម្បីនឹងលើកកម្ពស់ការដោះស្រាយបញ្ហាអសកម្មនានា នៅក្នុងពន្ធនាគារ។ ឧទាហរណ៍ ភាពចង្អៀតណែនក្នុងពន្ធនាគារ ដែលវាជារឿងមិនល្អ ហើយការចំណាយថវិកាច្រើន ដើម្បីផ្គត់ផ្គង់ដែលនៅជាប់ឃុំ ក៏ជាបន្ទុករបស់រដ្ឋយ៉ាងច្រើន ព្រមទាំងពាក់ព័ន្ធនឹងបញ្ហាសិទ្ធិមនុស្ស»។

ជាមួយគ្នានេះដែរ សម្តេចក្រឡាហោម ស ខេង បានចាត់ទុកថា យុន្ធនារដោះស្រាយបញ្ហាកកស្ទះសំណុំរឿងនៅតាមសាលាដំបូងរាជធានី-ខេត្ត គឺជាកិត្យានុភាពរបស់កម្ពុជា និងមានសារៈសំខាន់ ព្រមទាំងមានអត្ថន័យយ៉ាងជ្រាលជ្រៅផងដែរ។

សម្តេចក្រឡាហោម ស ខេង ក៏បានក្រើនរំឮកដល់សមត្ថកិច្ចពាក់ព័ន្ធទាំងឡាយបន្តផ្សព្វផ្សាយយុទ្ធនាការនេះ ដល់រដ្ឋបាលថ្នាក់ក្រោមជាតិ ជាពិសេសក្នុងយុទ្ធនាការនេះដែរ ទណ្ឌិតដែលជាប់ឃុំឃាំង ក្នុងពន្ធនាគារ ដែលបានអនុវត្តទោសតាមច្បាប់ជិតរួចរាល់អាចនឹងត្រូវដោះលែង ប៉ុន្តែ គឺជាប្រភេទបទល្មើលស្រាលៗ ដែលមិនមែនជាបទល្មើសឧក្រិដ្ឋ។

សម្ដេចបានថ្លែងទទួលស្គាល់ថា អាចនឹងមានការរិះគន់បន្តទៀតចំពោះការងារនេះ ប៉ុន្តែសម្ដេចបានថ្លែងលើកទឹកចិត្តឱ្យក្រសួងយត្តិធម៌ និងអាជ្ញាធរសមត្ថកិច្ចពាក់ព័ន្ធខិតខំបំពេញភារកិច្ចឱ្យបានល្អ ត្បិតថាកាលពីពន្ធនាគារចង្អៀតណែនយើងបានរងការរិះគន់រួចមកហើយ ហើយពេលមានការអនុវត្តនីតិវិធីដោះលែងអ្នកទោសខ្លះនេះ យើងក៏នឹងអាចទទួលរងការរិះគន់ទៀតដែលនេះ គឺជារឿងធម្មតានៃសង្គមប្រជាធិបតេយ្យ ពោលគឺអ្វីដែលសំខាន់យើងត្រូវធ្វើទៅតាមច្បាប់ឱ្យបានត្រឹមត្រូវ។

សូមបញ្ជាក់ថា នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០ លោក កើត រិទ្ធ បានប្រកាសបើកយុទ្ធនាការដោះស្រាយបញ្ហាកកស្ទះសំណុំរឿង ដោយបែងចែកក្រុមការងារជា ៤ក្រុម ហើយលោកបានអះអាងថា នឹងទទួលបានជោគជ័យលើកកិច្ចការនេះ។ ក្រុមការងារទាំង ៤នេះ មានលេខាធិការដ្ឋាន មួយសម្រាប់ជួយដល់ផ្នែករដ្ឋបាល បច្ចេកទេស និងហិរញ្ញវត្ថុ៕

នាទី១៖១០៖៤៥ ដល់នាទី១៖១២៖២០

* ទូរទស្សន៍ព័ត៌មាន Fresh News ផ្សាយគ្របដណ្តប់ទូទាំងប្រទេសតាមរយៈផ្កាយរណប និងខ្សែកាប PPCTV ប៉ុស្តិ៍ 76, DTV ប៉ុស្តិ៍ 19, SkyOne ប៉ុស្តិ៍ 26, One TV ប៉ុស្តិ៍ 18, CCTV ប៉ុស្តិ៍ 37 និងទូរទស្សន៍ខ្សែកាប ២៥រាជធានី-ខេត្ត និងផ្សាយព័ត៌មានថ្មីៗចុងក្រោយតាមប្រព័ន្ធ App, Website, TV Channel, Radio, YouTube, Facebook, English, Chinese, Telegram.