សត្វននាលរាប់ពាន់ក្បាល ចុះរកចំណីនៅជិតច្រកទ្វារព្រំដែនអន្តរជាតិបាវិត

Thanks! Share it with your friends!

You disliked this video. Thanks for the feedback!

សត្វននាលរាប់ពាន់ក្បាល ចុះរកចំណីនៅជិតច្រកទ្វារព្រំដែនអន្តរជាតិបាវិត, ពលរដ្ឋស្នើដល់មន្ត្រីជំនាញរកទីជម្រកដល់សត្វកម្រនេះ (Video inside)

(ស្វាយរៀង)៖ សត្វននាល គឺជាសត្វកម្រមួយ ដែលចង់បាត់វត្តមានពីខេត្តស្វាយរៀងទៅហើយ តែនៅពេលថ្មីៗនេះ មានហ្វូងសត្វននាល ប្រមាណជាង១ពាន់ក្បាល បានហើរឆ្វែលឆ្វាត់មកចុះនៅក្នុងវាលស្រែ ដើម្បីរកចឹកចំណីជិតច្រកទ្វារព្រំដែនអន្តរជាតិបាវិត ស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ដែលនាំឱ្យប្រជាពលរដ្ឋ ចង់ទស្សនាកម្សាន្ត។

ប្រជាពលរដ្ឋបានលើកឡើងថាថា សត្វននាលហើរ និងចុះមករកចំណីទីនេះ គឺនៅចម្ងាយតែជាង២០០ម៉ែត្រ ពីច្រកទ្វារព្រំដែនអន្តរជាតិបាវិត ហើយវាសំបូររដូវទឹកសម្រក សំបូរត្រីដែលជាចំណីរបស់វា ស្របពេលទីនេះគ្មានអ្នកបរបាញ់ ដោយឆ្នាំមុនមានមិនដល់១០០ក្បាលនោះទេ តែពេលរសៀលវាហើរទៅប្រទេសវៀតណាម រកទីជម្រករបស់វាវិញ។

បើតាមមន្រ្តីនគបាលអន្តោប្រវេស្ត៍ប្រចាំការច្រកទ្វារព្រំដែន បានឱ្យដឹងថា សត្វននាលប្រមាណជាង១ពាន់ក្បាលនេះ ទើបតែហើរមកចុះ រកចាប់ចំណីរយៈពេលបីបួនថ្ងៃនេះទេ កន្លងមក ពួកវាចុះរកចំណីតាមវាលស្រែនៅតាមព្រំដែន ហើយពេលល្ងាចគេឃើញសត្វននាលទាំងនេះ ហើរចូលទៅក្នុងប្រទេសវៀតណាម ហើយសត្វននាលទាំងនេះយប់ហើរទៅដេកនៅឯភ្នំជើងមីដែង បច្ចុប្បន្នភ្នំតៃនិញ ខេត្តតៃនិញ ប្រទេសវៀតណាម លុះព្រឹកឡើងសត្វននាលទាំងនេះបានហើរ ត្រឡប់មកវិញរកចំណីនៅតាមវាលស្រែជាប់ព្រំដែន នៃក្រុងបាវិត ខេត្តស្វាយរៀង។

សមត្ថកិច្ចបានឃ្លាំមើលមិនឱ្យមានការបរបាញ់ ឬទាក់សត្វននាលនេះទេ ហើយតំបន់នេះបើមានទីជម្រកឱ្យវាពងកូនបាន ច្បាស់ជាពួកវានាំគ្នាមករស់នៅទីនេះ ព្រោះគ្មានអ្នកចាប់ត្រី ឆក់ត្រី ដូចនៅប្រទេសជិតខាងនោះឡើយ ដូច្នេះមន្ត្រីជំនាញគួរតែគិតគូ ចំពោះរកទីជម្រកដល់សត្វប្រភេទកម្រនេះផង៕

* ទូរទស្សន៍ព័ត៌មាន Fresh News ផ្សាយព័ត៌មានថ្មីៗរៀងរាល់មួយម៉ោងម្តង ពេញ២៤ម៉ោង និងទូទាំង២៥រាជធានី-ខេត្តក្រុង ! ផ្សាយតាមរយៈស្ថានីយ៍ទូរទស្សន៍ខ្សែកាបទូទាំងប្រទេស និងផ្សាយតាមរយៈប្រព័ន្ធ Sky One និង Smart TV, App, Website, Radio, Facebook និង Youtube

http://www.freshnewsasia.tv