សង្វេគខ្លាំងណាស់! ម្តាយរត់ឱបសពកូនទាំងខ្លួនជាប់របួស

Thanks! Share it with your friends!

You disliked this video. Thanks for the feedback!

(ភ្នំពេញ)៖ ទាំងអ្នកបានឃើញវីដេអូ និងស្ថិតនៅកន្លែងកើតហេតុ បាននាំគ្នាសង្វេគ និងរន្ធត់ចិត្តជាពន់ពេក ពេលឃើញស្ត្រីជាម្ចាស់ផ្ទះក្នុងហេតុការណ៍ផ្ទុះធុងហ្គាសនៅជិតផ្សារសូរិយា រត់ទៅស្រវាឱបសពកូនស្រីទាំងខ្លួនមានរបួស។

សូមបញ្ជាក់ផងដែរថា ហេតុការណ៍ផ្ទុះធុងហ្គាសបណ្តាលជាគ្រោះអគ្គិភ័យឆាបឆេះផ្ទះរបស់ប្រជាពលរដ្ឋនៅជិតផ្សារសូរិយា ក្នុងសង្កាត់បឹងរាំង ខណ្ឌដូនពេញ នាល្ងាចថ្ងៃ១៨ ខែកក្កដា ឆ្នាំ២០២០នេះ បណ្តាលឱ្យមនុស្ស៤នាក់ស្លាប់ និង៥នាក់ទៀតរងរបួសធ្ងន់ស្រាល។

ជនរងគ្រោះដែលស្លាប់បាត់បង់ជីវិតនេះ ពីរនាក់ជាកូនរបស់ម្ចាស់ផ្ទះ និងពីរនាក់ទៀត ជាកម្មករ។ ជនរងគ្រោះដែលស្លាប់បាត់បង់ជីវិតរួមមាន៖ ទី១៖ ឈ្មោះ ឡាំ សេងហាវ អាយុ២៧ឆ្នាំ ភេទប្រុស (កូនម្ចាស់ផ្ទះ), ទី២៖ឈ្មោះ ឡាំ គីមឡាង អាយុ៨ឆ្នាំ ភេទស្រី (កូនម្ចាស់ផ្ទះ), ទី៣៖ ឈ្មោះ ម៉ៅ ស៊ីណាត អាយុ២២ឆ្នាំ ភេទប្រុស (កម្មករ) និងទី៤៖ឈ្មោះ មុន មករា អាយុ១៨ឆ្នាំ ភេទប្រុស (កម្មករ)។

ដោយឡែក អ្នករងរបួសរួមមាន ទី១៖ ឈ្មោះ ប្រាក់ ឡាំហុង អាយុ៦៩ឆ្នាំ ភេទប្រុស (ម្ចាស់ផ្ទះ) របួសស្រាល, ទី២៖ឈ្មោះ លី សឿង អាយុ៤៩ឆ្នាំ ប្រពន្ធ (របួសធ្ងន់), ទី៣៖ឈ្មោះ ឡាំ សេងតាយ អាយុ១៩ឆ្នាំ ភេទប្រុស (កូន), ទី៤៖ឈ្មោះ ឡាំ គីមជូ ១៣ឆ្នាំ ភេទស្រី (កូន) និងទី៥៖ឈ្មោះ ប្រាក់ សេងគា អាយុ៣២ឆ្នាំ ភេទប្រុស (ប្អូនម្ចាស់ផ្ទះ) របួសស្រាល៕

* ទូរទស្សន៍ព័ត៌មាន Fresh News ផ្សាយគ្របដណ្តប់ទូទាំងប្រទេសតាមរយៈផ្កាយរណប និងខ្សែកាប PPCTV ប៉ុស្តិ៍ 76, DTV ប៉ុស្តិ៍ 19, SkyOne ប៉ុស្តិ៍ 26, One TV ប៉ុស្តិ៍ 18, CCTV ប៉ុស្តិ៍ 37 និងទូរទស្សន៍ខ្សែកាប ២៥រាជធានី-ខេត្ត និងផ្សាយព័ត៌មានថ្មីៗចុងក្រោយតាមប្រព័ន្ធ App, Website, TV Channel, Radio, YouTube, Facebook, English, Chinese, Telegram.