វៀតណាម ៥នាក់ មកនេសាទប្រើឧបករណ៍ខុសច្បាប់នៅបឹងទន្លេសាប ត្រូវនគរបាលស្រុកប្រាសាទបាគងឃាត់ខ្លួន និងចាត់...

Thanks! Share it with your friends!

You disliked this video. Thanks for the feedback!

វៀតណាម ៥នាក់ មកនេសាទប្រើឧបករណ៍ខុសច្បាប់នៅបឹងទន្លេសាប ត្រូវនគរបាលស្រុកប្រាសាទបាគងឃាត់ខ្លួន និងចាត់ការតាមច្បាប់

(សៀមរាប)៖ កម្លាំងនគរបាលស្រុកប្រាសាទបាគង និងកម្លាំងជំនាញជលផលឃុំកំពង់ភ្លុក បានសហការគ្នាចុះបង្ក្រាបបទល្មើសនេសាទតាមបឹងទន្លេសាបក្នុងមូលដ្ឋានឃុំកំពង់ភ្លុក ដោយឃាត់ខ្លួនជនសង្ស័យជាជនជាតិវៀតណាម ៥នាក់ ព្រមទាំងឧបករណ៍ខុសច្បាប់ច្រើនទៀត ដែលជនសង្ស័យប្រើប្រាស់សម្រាប់ប្រព្រឹត្តបទល្មើសនេសាទនោះ។

ការចុះបង្ក្រាបនេះបានធ្វើឡើងនាថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២០ តាមការណែនាំរបស់ស្នងការនគរបាលខេត្តសៀមរាប និងដោយបទបញ្ជាផ្ទាល់របស់លោកស្នងការ និងលោកស្នងការរងទទួលផែនការងារប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប និងដឹកនាំផ្ទាល់់អធិការដ្ឋាននគរបាល ស្រុកប្រាសាទបាគង

បើតាមលោកវរសេនីយ៍ទោ លឹម សម្បត្តិ អធិការនគរបាលស្រុកប្រាសាទបាគង បានឱ្យដឹងថា ក្រោយទទួលបានបទបញ្ជាពីថ្នាក់លើភ្លាម កម្លាំងអធិការដ្ឋាននគរបាលស្រុកប្រាសាទបាគង បានចុះបង្ក្រាបបទល្មេីសនេសាទខុសច្បាប់ម៉ាញ់ ឬយ៉ាំងកាវ នៅចំណុចព្រំប្រទល់កំពង់ភ្លុក និងកំពង់ឃ្លាំង
ក្នុងនោះបានឃាត់ខ្លួនមនុស្សចំនួន ៥នាក់ ជាជនជាតិវៀតណាម រួមមាន៖ ង្វៀង យ៉ាំងគឿង អាយុ ៤០ឆ្នាំ, ត្រឹង យ៉ាំងវិន អាយុ ២៩ឆ្នាំ, ង្វៀង យ៉ាំងសំ អាយុ ២២ឆ្នាំ,ង្វៀង យ៉ាំងយុង អាយុ ១៦ឆ្នាំ និងដូរ យុងយ៉ាង អាយុ ១៥ឆ្នាំ ជនសង្ស័យទាំងនេះរស់នៅភូមិមាត់ខ្លា ឃុំកំពង់ឃ្លាំង ស្រុកសូទ្រនិគម ខេត្តសៀមរាប។

លោកវរសេនីយ៍ទោ លឹម សម្បត្តិ បានបន្តថា ក្នុងប្រតិបត្តិការបង្ក្រាបនោះ កម្លាំងសមត្ថកិច្ចបានដកហូតវត្ថុតាងមួយចំនួន រួមមាន៖ ទូកស្មាច់ចំនួន ៤គ្រឿង ទូកធំចំនួន ២គ្រឿង និងទូកតូចចំនួន ២គ្រឿង សាច់មងប្រភេទម៉ាញ់ (យ៉ាំងកាវ) ដែលមានមុខ ៣៧ម៉ែត្រ ប្រវែង ២០ម៉ែត្រ និងដេកឆក់ ១បន្ទះ។ ចំពោះមនុស្ស និងឧបករណ៍ខុសច្បាប់ ត្រូវបានប្រគល់ឱ្យជំនាញជលផលឃុំកំពង់ភ្លុកជាអ្នកបន្តនីតិវិធីច្បាប់៕