វីដេអូ៖ សូមចូលរួមបរិច្ចាគជាមួយមូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីរួមគ្នានាំភាពញញឹមដល់កុមារ...

Thanks! Share it with your friends!

You disliked this video. Thanks for the feedback!

វីដេអូ៖ សូមចូលរួមបរិច្ចាគជាមួយមូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីរួមគ្នានាំភាពញញឹមដល់កុមារ ដែលជាអនាគតដ៏ភ្លឺស្វាងរបស់កម្ពុជា (Video inside)

(ភ្នំពេញ)៖ មូលនិធិគន្ធបុប្ផាកម្ពុជា នៅបន្តអំពាវនាវដល់សាធារណជនទាំងអស់ សូមចូលរួមបរិច្ចាគជាមួយមូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីរួមគ្នានាំភាពញញឹមដល់កុមារ ដែលជាអនាគតដ៏ភ្លឺស្វាងរបស់កម្ពុជា។

មូលនិធិគន្ធបុប្ផាកម្ពុជា សូមថ្លែងអំណរគុណដល់សប្បុរសជនទាំងអស់ ដែលតែងតែផ្តល់ការគាំទ្រ និងបរិច្ចាគនូវថវិកាសម្រាប់ទ្រទ្រង់ និងធានាឱ្យបាននូវកិច្ចដំណើរការ ប្រកបដោយចីរភាព ប្រសិទ្ធភាព និងគុណភាពរបស់មន្ទីរពេទ្យគន្ធបុប្ផាទាំង៥ ទីតាំង សំដៅលើកកម្ពស់សុខុមាលភាពរបស់កុមារ និងទារកនៅកម្ពុជា។

ចំពោះសាធារណជន ដែលមានបំណងចូលរួមបរិច្ចាគ ដោយផ្ទាល់នៅមន្ទីរពេទ្យគន្ធបុប្ផា សូមមេត្តាផ្តល់ដំណឹងជាមុនមកលេខាធិការដ្ឋានមូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីក្រុមការងារអាចរៀបចំកត់ត្រាថវិកាបរិច្ចាគទាំងអស់ក្នុងបញ្ជីរួមតែមួយ ដែលបង្ហាញពីសាមគ្គីភាពក្នុងស្មារតី «ខ្មែរជួយខ្មែរ»។

សូមបរិច្ចាគចូលជាសមាជិករបស់មូលនិធិគន្ធបុប្ផាកម្ពុជា ដោយឥតបង់ថ្លៃសេវាតាមរយៈ៖
1៖ ធនាគារកាណាឌីយ៉ា
* គណនីប្រាក់រៀល៖ 001-0004517348
* គណនីប្រាក់ដុល្លារ៖ 001-0004517337
2៖ ធនាគារឯកទេស និងភ្នាក់ងារវេប្រាក់ Wing៖
* គណនីប្រាក់រៀល៖ 5559
* គណនីប្រាក់ដុល្លារ៖5558
3៖ ធនាគារអេស៊ីលីដា
* គណនីប្រាក់រៀល៖ 00010341273813
* គណនីប្រាក់ដុល្លារ៖ 00010341273824
4៖ ធនាគារ ABA
* គណនីប្រាក់រៀល៖ 000791704
* គណនីប្រាក់ដុល្លារ៖ 000791702
5៖ លេខាធិការដ្ឋានមូលនិធិគន្ធបុប្ផាកម្ពុជា៖
* ច្រកចេញចូលតែមួយនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
* លេខទូរស័ព្ទ 061 701 111 / 096 701 1111
* www.ckf.org.kh

* ទូរទស្សន៍ព័ត៌មាន Fresh News ផ្សាយព័ត៌មានថ្មីៗរៀងរាល់មួយម៉ោងម្តង ពេញ២៤ម៉ោង និងទូទាំង២៥រាជធានី-ខេត្តក្រុង ! ផ្សាយតាមរយៈស្ថានីយ៍ទូរទស្សន៍ខ្សែកាបទូទាំងប្រទេស និងផ្សាយតាមរយៈប្រព័ន្ធ Sky One និង Smart TV, App, Website, Radio, Facebook និង Youtube

http://www.freshnewsasia.tv