វីដេអូ៖ សារលិខិតសម្ដេចតេជោ ហ៊ុន សែន ក្នុងឱកាសអបអរសាទរ ការបើកបវេសនកាលឆ្នាំសិក្សា ២០១៩-២០២០.

Thanks! Share it with your friends!

You disliked this video. Thanks for the feedback!

វីដេអូ៖ សារលិខិតសម្ដេចតេជោ ហ៊ុន សែន ក្នុងឱកាសអបអរសាទរ ការបើកបវេសនកាលឆ្នាំសិក្សា ២០១៩-២០២០ ថ្ងៃទី០១ ខែវិច្ឆិកា (Video inside)

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្ញើសារលិខិតជូនបងប្អូនជនរួមជាតិ សិស្សានុស្សិស នៅក្នុងឱកាសបើកបវេសនកាល ឆ្នាំសិក្សា២០១៩-២០២០ ដែលចូលមកដល់នៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៩។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្នុងនាមរាជរដ្ឋាភិបាលនៃកម្ពុជា សម្តេចសូមសម្តែងនូវការអបអរសាទរ និងចូលរួមសប្បាយរីករាយជាមួយបងប្អូនជនរួមជាតិ អ្នកគ្រូ លោកគ្រូ សាស្ត្រាចារ្យ ក្មួយៗសិស្សានុសិស្សទាំងអស់គ្រប់ភូមិសិស្សា ដែលបាននិងកំពុងរៀបចំខ្លួនអបអរសាទរថ្ងៃផ្តើមដំបូងនៃជីវិតសិស្សា ចំពោះសិស្សទើបគ្រប់អាយុចូលសាលារៀន និងក្មួយដែលជាសិស្សានុសិស្ស និស្សិត ដែលបន្តចូលរៀនសូត្រក្នុងកម្រិតថ្នាក់បន្តទៀត៕

សូមទស្សនាវីដេអូសារលិខិតរបស់សម្តេចតេជោ ហ៊ុន សែន ទាំងស្រុង៖

* ទូរទស្សន៍ព័ត៌មាន Fresh News ផ្សាយព័ត៌មានថ្មីៗរៀងរាល់មួយម៉ោងម្តង ពេញ២៤ម៉ោង និងទូទាំង២៥រាជធានី-ខេត្តក្រុង ! ផ្សាយតាមរយៈស្ថានីយ៍ទូរទស្សន៍ខ្សែកាបទូទាំងប្រទេស និងផ្សាយតាមរយៈប្រព័ន្ធ Sky One និង Smart TV, App, Website, Radio, Facebook និង Youtube

http://www.freshnewsasia.tv