វីដេអូ៖ មន្ទីរពេទ្យគន្ធបុប្ផាជារបស់យើងគ្រប់គ្នា និងសម្រាប់កុមារកម្ពុជាគ្រប់រូប...

Thanks! Share it with your friends!

You disliked this video. Thanks for the feedback!

វីដេអូ៖ មន្ទីរពេទ្យគន្ធបុប្ផាជារបស់យើងគ្រប់គ្នា និងសម្រាប់កុមារកម្ពុជាគ្រប់រូប សូមចូលរួមបរិច្ចាគ ដើម្បីផ្តល់ភាពញញឹមដល់កុមារ (Video inside)

(ភ្នំពេញ)៖ មូលនិធិគន្ធបុប្ផាកម្ពុជា បានចេញវីដេអូជំរុញប្រជាពលរដ្ឋ ចូលរួមជួយគាំទ្រមន្ទីរពេទ្យគន្ធបុប្ផា ដើម្បីផ្តល់ភាពញញឹមដល់កុមារ ដែលជាអនាគតដ៏ភ្លឺស្វាង របស់កម្ពុជាបន្តទៀត។

មន្ទីរពេទ្យគន្ធបុប្ផា បានបើកទ្វារ និងដាក់ឲ្យដំណើរការ ចាប់តាំងពីឆ្នាំ១៩៩២មកម្ល៉េះ ក្រោមគំនិតផ្តួចផ្តើម និងប្រើប្រាស់ថវិកាមួយភាគធំ ដោយមូលនិធិគន្ធបុប្ផា ដែលបង្កើតឡើង ដោយលោកវេជ្ជបណ្ឌិត Beat Richner។ ជារៀងរាល់ឆ្នាំ កុមារកម្ពុជាគ្រប់រូបភាគច្រើន មកពីគ្រួសារក្រីក្រ បានទទួលការពិនិត្យពិគ្រោះ និងព្យាបាលជំងឺ ដោយឥតគិតថ្លៃ ប្រកបដោយគុណភាព នៅមន្ទីរពេទ្យគន្ធបុប្ផា ទាំង៥ទីតាំង។

ដោយមើលឃើញពីការលំបាក និងមើលឃើញពីភាពចាំបាច់ ក្នុងការជួយសង្គ្រោះជីវិតកុមារ ដែលជាក្របខណ្ឌជាតិមួយ នៃការគាំពារសង្គម គឺរាជរដ្ឋាភិបាលកម្ពុជា បានបង្កើតមូលនិធិគន្ធបុប្ផាកម្ពុជា និងដាក់ឲ្យដំណើរការនៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៨ ដើម្បីចូលរួមរក្សានិរន្តរភាព នៃកិច្ចដំណើរការមន្ទីរពេទ្យគន្ធបុប្ផា នាពេលអនាគត។

ទោះបីជាលោកវេជ្ជបណ្ឌិត Beat Richner បានទទួលមរណភាព ទៅហើយក្តី ក៏កុមារកម្ពុជានៅតែទទួលបានការគាំពារ និងថែទាំសុខភាព ដល់ប្រជាពលរដ្ឋកម្ពុជា រួមគ្នាជាមួយមន្ទីរពេទ្យគន្ធបុប្ផាកម្ពុជា ដែលជារបស់យើងគ្រប់គ្នា និងសម្រាប់កុមារកម្ពុជាគ្រប់រូប។

ការចូលរួមនេះ នឹងផ្តល់ភាពញញឹម ដល់កុមារកម្ពុជាជាច្រើន ដែលកំពុងត្រូវការការព្យាបាល និងសង្គ្រោះជីវិត។ ដូច្នេះសូមចូលរួមជាមួយមន្ទីរពេទ្យគន្ធបុប្ផាកម្ពុជា ដែលជារបស់យើងទាំងអស់គ្នា ដើម្បីផ្តល់ភាពញញឹមដល់កុមារ ដែលជាអនាគតដ៏ភ្លឺស្វាង របស់កម្ពុជា។

សូមបញ្ជាក់ថា មូលនិធិគន្ធបុប្ផាកម្ពុជា នៅទទួលសមាជិកពីរប្រភេទគឺ៖ សមាជិកកិត្តិយសដោយបរិច្ចាគចាប់ពី ២០,០០០,០០០ (ម្ភៃលាន)រៀល/៥០០០(ប្រាំពាន់)ដុល្លារអាមេរិក ក្នុងមួយឆ្នាំ ឬសមាជិកគាំទ្រដោយបរិច្ចាគចាប់ពី៥០០០(ប្រាំពាន់)រៀល ក្នុងមួយខែ/៦០,០០០ (ហុកសិបពាន់ )រៀលក្នុងមួយឆ្នាំ។

សូមបរិច្ចាគចូលជាសមាជិករបស់មូលនិធិគន្ធបុប្ផាកម្ពុជា ដោយឥតបង់ថ្លៃសេវាតាមរយៈ
1៖ ធនាគារកាណាឌីយ៉ា
* គណនីប្រាក់រៀល៖ 001-0004517348
* គណនីប្រាក់ដុល្លារ៖ 001-0004517337
2៖ ធនាគារឯកទេស និងភ្នាក់ងារវេប្រាក់ Wing៖
* គណនីប្រាក់រៀល៖ 5559
* គណនីប្រាក់ដុល្លារ៖5558
3៖ ធនាគារអេស៊ីលីដា
* គណនីប្រាក់រៀល៖ 00010341273813
* គណនីប្រាក់ដុល្លារ៖ 00010341273824
4៖ ធនាគារ ABA
* គណនីប្រាក់រៀល៖ 000791704
* គណនីប្រាក់ដុល្លារ៖ 000791702
5៖ លេខាធិការដ្ឋានមូលនិធិគន្ធបុប្ផាកម្ពុជា៖
* ច្រកចេញចូលតែមួយនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
* លេខទូរស័ព្ទ 061 701 111 / 096 701 1111
* www.ckf.org.kh


* ទូរទស្សន៍ព័ត៌មាន Fresh News ផ្សាយព័ត៌មានថ្មីៗរៀងរាល់មួយម៉ោងម្តង ពេញ២៤ម៉ោង និងទូទាំង២៥រាជធានី-ខេត្តក្រុង ! ផ្សាយតាមរយៈស្ថានីយ៍ទូរទស្សន៍ខ្សែកាបទូទាំងប្រទេស និងផ្សាយតាមរយៈប្រព័ន្ធ Sky One និង Smart TV, App, Website, Radio, Facebook និង Youtube

http://www.freshnewsasia.tv