វីដេអូ៖ តើអ្វីនៅពីក្រោយ ការបង្កើតព័ត៌មានក្លែងក្លាយដោយក្រុមប្រឆាំង...

Thanks! Share it with your friends!

You disliked this video. Thanks for the feedback!

វីដេអូ៖ តើអ្វីនៅពីក្រោយ ការបង្កើតព័ត៌មានក្លែងក្លាយដោយក្រុមប្រឆាំង ដើម្បីបង្កចលាចលក្នុងបញ្ហាព្រំដែន

(ភ្នំពេញ)៖ បញ្ហាព្រំដែនរវាងកម្ពុជា និងវៀតណាម ត្រូវបានក្រុមឧទ្ទាមក្រៅច្បាប់ នាំគ្នាដុតកម្ដៅជាថ្មីម្ដងទៀត ស្របពេលដែលកម្ពុជាក៏ដូចជាពិភពលោក កំពុងជាប់ដៃប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។

ព័ត៌មានក្លែងក្លាយជាច្រើនពាក់ព័ន្ធនឹងបញ្ហាព្រំដែននេះ ត្រូវបានជនអនាមិក និងក្រុមឧទ្ទាមក្រៅច្បាប់ បង្ហោះព្រោងព្រាត ជាបន្តបន្ទាប់តាមបណ្ដាញសង្គមជាថ្មីម្តងទៀត ដើម្បីបង្កឲ្យមានភាពវឹកវរដល់សង្គម និងបន្ថែមទម្ងន់បញ្ហាដល់រាជរដ្ឋាភិបាលកាន់តែច្រើនឡើង។

នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០នេះ អង្គភាពប្រតិកម្មរហ័ស នៃទីស្ដីការគណៈរដ្ឋមន្ត្រី បានចេញវីដេអូមួយ ពន្យល់សាធារណជនថា តើមានអ្វីនៅពីក្រោយ នៃការបង្កើតព័ត៌មានក្លែងក្លាយដោយក្រុមប្រឆាំង ដើម្បីបង្កចលាចលក្នុងបញ្ហាព្រំដែនកម្ពុជា-វៀតណាម នាពេលនេះ។

សូមទស្សនានូវវីដេអូ ដែលផលិតដោយអង្គភាពប្រតិកម្មរហ័សដូចតទៅ៖

* ទូរទស្សន៍ព័ត៌មាន Fresh News ផ្សាយគ្របដណ្តប់ទូទាំងប្រទេសតាមរយៈផ្កាយរណប និងខ្សែកាប PPCTV ប៉ុស្តិ៍ 76, DTV ប៉ុស្តិ៍ 19, SkyOne ប៉ុស្តិ៍ 26, One TV ប៉ុស្តិ៍ 18, CCTV ប៉ុស្តិ៍ 37 និងទូរទស្សន៍ខ្សែកាប ២៥រាជធានី-ខេត្ត និងផ្សាយព័ត៌មានថ្មីៗចុងក្រោយតាមប្រព័ន្ធ App, Website, TV Channel, Radio, YouTube, Facebook, English, Chinese, Telegram.