វីដេអូខ្លី៖ «បេះដូងពីរលោតក្នុងពេលតែមួយ» បង្ហាញពីកិច្ចសហការរវាងមូលនិធិគន្ធបុប្ផា...

Thanks! Share it with your friends!

You disliked this video. Thanks for the feedback!

វីដេអូខ្លី៖ «បេះដូងពីរលោតក្នុងពេលតែមួយ» បង្ហាញពីកិច្ចសហការរវាងមូលនិធិគន្ធបុប្ផាកម្ពុជា និងមូលនិធិគន្ធបុប្ផាស្វីស ក្នុងគោលដៅរក្សានិរន្តរភាពមន្ទីរពេទ្យគន្ធបុប្ផា (Video inside)

(ភ្នំពេញ)៖ ហិរញ្ញវត្ថុ គឺជាអាយុជីវិតរបស់មន្ទីរពេទ្យគន្ធបុប្ផា ក្នុងការបំពេញបេសកកម្មពិនិត្យ ពិគ្រោះ និងព្យាបាលកុមារនៅកម្ពុជា ដោយឥតគិតថ្លៃ និងប្រកបដោយគុណភាព។

មូលនិធិគន្ធបុប្ផាកម្ពុជា និងមូលនិធិគន្ធបុប្ផាស្វីស បំពេញតួនាទីតែមួយ ក្នុងការផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុដល់មន្ទីរពេទ្យគន្ធបុប្ផាទាំង៥ទីតាំង និងស្វាគមន៍រាល់ការបរិច្ចាគ ពីសំណាក់សប្បុរសជននានាទាំងនៅកម្ពុជា និងមកពីសហគមន៍អន្តរជាតិ។

វីដេអូខ្លីដែលមានចំណងជើងថា «បេះដូងពីរលោតក្នុងពេលតែមួយ» បង្ហាញពីកិច្ចសហការ រវាងមូលនិធិទាំងពីរ ក្នុងគោលដៅរួមតែមួយ គឺរក្សានិរន្តរភាពនៃកិច្ចដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផា៕

* ទូរទស្សន៍ព័ត៌មាន Fresh News ផ្សាយគ្របដណ្តប់ទូទាំងប្រទេសតាមរយៈផ្កាយរណប និងខ្សែកាប PPCTV ប៉ុស្តិ៍ 76, DTV ប៉ុស្តិ៍ 19, SkyOne ប៉ុស្តិ៍ 26, One TV ប៉ុស្តិ៍ 18, CCTV ប៉ុស្តិ៍ 37 និងទូរទស្សន៍ខ្សែកាប ២៥រាជធានី-ខេត្ត និងផ្សាយព័ត៌មានថ្មីៗចុងក្រោយតាមប្រព័ន្ធ App, Website, TV Channel, Radio, YouTube, Facebook, English, Chinese, Telegram.