លោក ហ៊ុយ វណ្ណៈ ថ្លែងចំណាប់អារម្មណ៍ពីសមរភូមិសាធារណមតិ

Thanks! Share it with your friends!

You disliked this video. Thanks for the feedback!

លោក ហ៊ុយ វណ្ណៈ ថ្លែងចំណាប់អារម្មណ៍ពីសមរភូមិសាធារណមតិ (Video inside)

(ភ្នំពេញ)៖ ក្នុងវេទិកាពិភាក្សាវាយតម្លៃសកម្មភាព សន្និសីទសារព័ត៌មាន ស្ដីពីវឌ្ឍនភាពការងារឆ្នាំ២០១៩ និងទិសដៅការងារបន្ដឆ្នាំ២០២០ របស់ក្រសួង ស្ថាប័ន និងរដ្ឋបាលរាជធានី-ខេត្ត នាព្រឹកថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២០ លោក ហ៊ុយ វណ្ណៈ ប្រធានសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា បានឡើងថ្លែងចំណាប់អារម្មណ៍ ទាក់ទងទៅនឹងសមរភូមិសាធារណមតិ។

ក្នុងការឡើងបង្ហាញចំណាប់អារម្មណ៍នោះ លោក ហ៊ុយ វណ្ណៈ បានផ្តាំថា ធ្វើជាអ្នកសារព័ត៌មាន ត្រូវតែពូកែសួរ ហើយរៀនរកសំណួរសំខាន់ៗ ក្នុងការសួរទៅកាន់បុគ្គលសំខាន់ ឬវាគ្មិនណាម្នាក់។ លោកផ្តល់ជាគំនិតថា តើវាគ្មិនមកថ្ងៃនេះជានរណា? បញ្ហានៅពីក្រោយគឺជាអ្វី? ហើយត្រូវស្រាវជ្រាវ ដើម្បីរកចំណុចទុកសួរ។

លោក ហ៊ុយ វណ្ណៈ ថែមទាំងបានជំរុញអ្នកសារព័ត៌មាន ឲ្យចូលរួមផ្សព្វផ្សាយពីអ្វី ដែលជាសមិទ្ធផលជាតិ ហើយចូលរួមស្ថាបនា ដោយការអត់ធ្មត់ ដោយការយល់យោគ និងដោយការបំពេញគ្នាទៅវិញទៅមកផងដែរ៕


* ទូរទស្សន៍ព័ត៌មាន Fresh News ផ្សាយគ្របដណ្តប់ទូទាំងប្រទេសតាមរយៈផ្កាយរណប និងខ្សែកាប PPCTV ប៉ុស្តិ៍ 76, DTV ប៉ុស្តិ៍ 19, SkyOne ប៉ុស្តិ៍ 26, One TV ប៉ុស្តិ៍ 18, CCTV ប៉ុស្តិ៍ 37 និងទូរទស្សន៍ខ្សែកាប ២៥រាជធានី-ខេត្ត និងផ្សាយព័ត៌មានថ្មីៗចុងក្រោយតាមប្រព័ន្ធ App, Website, TV Channel, Radio, YouTube, Facebook, English, Chinese, Telegram.