លោក នេត្រ ភត្ដ្រា ពន្យល់ពីកត្តានាំឱ្យប្រែប្រួលអាកាសធាតុ និងផលប៉ះពាល់មកលើកម្ពុជា

Thanks! Share it with your friends!

You disliked this video. Thanks for the feedback!

លោក នេត្រ ភត្ដ្រា ពន្យល់ពីកត្តានាំឱ្យប្រែប្រួលអាកាសធាតុ និងផលប៉ះពាល់មកលើកម្ពុជា (Video inside)

(ភ្នំពេញ)៖ ក្នុងសន្និសីទសារស្តីពី «ការប្រែប្រួលអាកាសធាតុ និងផលប៉ះពាល់មកលើប្រទេសកម្ពុជា» ដែលរៀបចំដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០នេះ។ លោក នេត្រ ភត្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានពន្យល់ពីកត្តាមួយចំនួន ដែលនាំឱ្យមានការប្រែប្រួលអាកាសធាតុក្នុងពិភពលោក និងផលប៉ះពាល់មកលើប្រទេសកម្ពុជា។

លោក នេត្រ ភក្ត្រា បានលើកឡើងថា បញ្ហាប្រែប្រួលអាកាសធាតុ គឺជាក្តីកង្វល់មួយរបស់ប្រទេសកម្ពុជា ក៏ដូចជាពិភពលោកទាំងមូលផងដែរ។ លោកបានគូសបញ្ជាក់ថា ប្រទេសកម្ពុជា មិនមែនជាប្រទេសដែលបង្កឱ្យមានការបម្រែបម្រួលអាកាសធាតុនោះទេ ក៏ប៉ុន្តែ កម្ពុជា ជាប្រទេសដែលទទួលរងផលប៉ះពាល់ដែលកើតចេញពីការប្រែប្រួលអាកាសធាតុ។ ជាក់ស្តែងការប្រែប្រួលអាកាសធាតុនេះ នៅតាមតំបន់ខ្លះនៅក្នុងប្រទេសកម្ពុជា មានភ្លៀងធ្លាក់ខ្លាំង ចំណែកតំបន់ខ្លះការគ្រោះរាំងស្ងួត ព្រមទាំងតំបន់ខ្លះបាតុភាពផ្សេងៗទៀត ដែលបង្កឱ្យមានផលប៉ះពាល់ជាអវិជ្ជមាន មកលើប្រទេសកម្ពុជា។

ចំពោះផលប៉ះពាល់ដែលបង្កឡើងដោយការបម្រែបម្រួលអាកាសធាតុនេះដែរ លោកអ្នកនាំពាក្យក្រសួងបរិស្ថានរូបនេះ បានឱ្យដឹងថា ផលប៉ះពាល់ដែលសំខានមកលើប្រទេសកម្ពុជា គឺជាវិស័យទឹក និងវិស័យជលផល ទាំងនេះបានប៉ះពាល់យ៉ាងសំខានទៅវិស័យកសិកម្មតែម្តង។ លោកថាបើក្រឡេកទៅមើលផលប៉ះពាល់នៅក្នុងតំបន់វិញ ការបម្រែបម្រួលអាកាសធាតុបានបង្កផលប៉ះពាល់ដល់តំបន់ទន្លេមេគង្គទាំងមូល។

បើតាមលោក នេត្រ ភក្ត្រា បានបន្ថែមថា ការប្រែប្រួលអាកាសធាតុបង្កមកពីកត្តា២យ៉ាងដែលសំខាន់ គឺទី១៖ កត្តាធម្មជាតិ និងទី២៖ កត្តាមនុស្ស។ បើតាមការវាយតម្លៃ កត្តាមនុស្ស ដែលនាំឱ្យមានការប្រែប្រួលអាកាសធាតុខ្លាំងជាងគេ ដែលជាហេតុនាំឱ្យមានការប្រែប្រួលអាកាសធាតុ និងផលប៉ះពាល់មកលើសេដ្ឋកិច្ច សង្គម រួមនឹងវិធានការជាក់ស្តែងដែលក្រសួងបរិស្ថានបាន និងកំពុងអនុវត្ត។

* ទូរទស្សន៍ព័ត៌មាន Fresh News ផ្សាយគ្របដណ្តប់ទូទាំងប្រទេសតាមរយៈផ្កាយរណប និងខ្សែកាប PPCTV ប៉ុស្តិ៍ 76, DTV ប៉ុស្តិ៍ 19, SkyOne ប៉ុស្តិ៍ 26, One TV ប៉ុស្តិ៍ 18, CCTV ប៉ុស្តិ៍ 37 និងទូរទស្សន៍ខ្សែកាប ២៥រាជធានី-ខេត្ត និងផ្សាយព័ត៌មានថ្មីៗចុងក្រោយតាមប្រព័ន្ធ App, Website, TV Channel, Radio, YouTube, Facebook, English, Chinese, Telegram.