លោក គង់ វិបុល អំពាវនាវឲ្យអ្នកជាប់ពន្ធប្រើប្រាស់ កម្មវិធីទូរស័ព្ទ App តាមដានឯកសាររបស់ខ្លួន

Thanks! Share it with your friends!

You disliked this video. Thanks for the feedback!

លោក គង់ វិបុល អំពាវនាវឲ្យអ្នកជាប់ពន្ធប្រើប្រាស់ កម្មវិធីទូរស័ព្ទ App តាមដានឯកសាររបស់ខ្លួន (Video inside)

(ភ្នំពេញ)៖ លោក គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកដ្ឋាន នៃអគ្គនាយកដ្ឋានពន្ធដារ បានស្នើដល់អ្នកជាប់ពន្ធទាំងអស់ងាកមកប្រើប្រាស់ App (GDT Check and Track) តាមដានឯកសាររបស់ខ្លួន ដើម្បីផ្ដល់ភាពងាយស្រួលជាច្រើនដល់អ្នកប្រើប្រាស់។

ការអំពាវនាវរបស់លោកអគ្គនាយកដ្ឋានពន្ធដាររូបនេះ ធ្វើឡើងក្នុងកម្មវិធី Live ផ្ទាល់ក្នុង Page Facebook ផ្លូវការរបស់អគ្គនាយកដ្ឋានពន្ធដារស្ដីពី «ការផ្ដល់សេវា និងបច្ចុប្បន្នភាពព្រឹត្តិការណ៍ផ្សេងៗ របស់អគ្គនាយកដ្ឋានពន្ធដារ»។

លោក គង់ វិបុល បានឲ្យដឹងថា ថ្មីៗនេះអគ្គនាយកដ្ឋាពន្ធដារ បានរៀបចំកម្មវិធីថ្មីមួយដែលមានឈ្មោះថា «GDT Check and Track» ដើម្បីផ្ដល់ភាពងាយស្រួលដល់អ្នកជាប់ពន្ធ ក្នុងការប្រើប្រាស់។ កម្មវិធីនេះផ្ដល់ភាពងាយស្រួល ដល់អ្នកប្រើប្រាស់ដូចជា ប្រសិនបើអតិថិជនយកឯកសារមួយពាក់ព័ន្ធនឹងពន្ធដារ សុំការផ្ដល់សេវាររបស់មន្រ្ដី ហើយអតិថិជនអាច Download App នេះពីកម្មវិធីទូរស័ព្ទដៃបាន។

លោកបាបន្ថែមថា ពេលអតិថិនប្រើប្រាស់ App នេះ នឹងពិនិត្យឃើញឯកសាររបស់ខ្លួន ដែលបានយកទៅដល់នៅអគ្គនាយកដ្ឋានពន្ធដារថា តើដំណើរការដល់ណាហើយ?។

លោក គង់ វិបុល បានបន្ថែមថា «សម្រាប់ App នេះសំខាន់ណាស់ ប៉ុន្ដែអ្នកជាប់ពន្ធមួយចំនួន មិនសូវប្រើប្រាស់នូវកម្មវិធីនេះឡើយ។ ខ្ញុំចង់អំពាវនាវឲ្យសាធារណជនទាំងអស់ នៅពេលដែលយកឯកសារមកត្រូវទទួលយក លិខិតបញ្ជក់ការទទួលឯកសារ ហើយអាចតាមដានឯកសាររបស់អស់លោកអ្នក នៅលើកម្មវិធីនោះបាន»។

លោកបានបន្ដថា សម្រាប់កម្មវិធីនេះងាយស្រួលមែនទែន សម្រាប់ការប្រើប្រាស់ ដោយសាធារណជនទាំងអស់មិនចាំបាច់ ត្រូវទូរស័ព្ទទំនាក់ទំនងមកកាន់អគ្គនាយកដ្ឋាពន្ធដារឡើយ ដោយគ្រាន់តែប្រើប្រាស់កម្មវិធីនេះ ដើម្បីមើលឯកសាររបស់ខ្លួនជាការស្រេច។

លោកបញ្ជាក់ថា កម្មវិធីនេះពិតជាមានសារសំខាន់ សម្រាប់អ្នកជាប់ពន្ធ និងការផ្ដល់សេវាដ៏មានតម្លាភាពជូនប្រជាពលរដ្ឋផងដែរ។ កម្មវិធីនេះក៏ជាយន្ដការមួយ ក្នុងការតម្រង់ទិសមន្រ្ដីផងដែរមានន័យថា ឯកសារនេះមានរយៈពេល៧ថ្ងៃ ដូច្នេះមន្រ្ដីមិនអាចទុកលើស៧ថ្ងៃបានឡើយ ព្រោះកម្មវិធីនេះបាន Record និងដឹងថា មន្រ្ដីណាម្នាក់បានកាន់ឯកសារនេះ និងប្រើប្រាស់លើសថ្ងៃកំណត់ ហើយប្រសិនបើគ្មានមូលហេតុច្បាស់លាស់ទេនោះ មន្រ្ដីទាំងនេះត្រូវបានដកពិន្ទុ នេះជាតម្លាភាពមួយសម្រាប់ពលរដ្ឋ និងអគ្គនាយកដ្ឋានពន្ធដារ៕

* ទូរទស្សន៍ព័ត៌មាន Fresh News ផ្សាយគ្របដណ្តប់ទូទាំងប្រទេសតាមរយៈផ្កាយរណប និងខ្សែកាប PPCTV ប៉ុស្តិ៍ 76, DTV ប៉ុស្តិ៍ 19, SkyOne ប៉ុស្តិ៍ 26, One TV ប៉ុស្តិ៍ 18, CCTV ប៉ុស្តិ៍ 37 និងទូរទស្សន៍ខ្សែកាប ២៥រាជធានី-ខេត្ត និងផ្សាយព័ត៌មានថ្មីៗចុងក្រោយតាមប្រព័ន្ធ App, Website, TV Channel, Radio, YouTube, Facebook, English, Chinese, Telegram.