លោក ខេមរៈ សិរីមន្ត និយាយពីឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ កាលពី៦ឆ្នាំមុន.

Thanks! Share it with your friends!

You disliked this video. Thanks for the feedback!

លោក ខេមរៈ សិរីមន្ត និយាយពីឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ កាលពី៦ឆ្នាំមុន និងសំណូមពរដល់ប្រជាពលរដ្ឋចូលរួមយុទ្ធនាការ «ដើរដោយសុវត្ថិភាព» ថ្ងៃទី២៤ ខែវិច្ឆិកាខាងមុខនេះ (Video inside)

(ភ្នំពេញ)៖ កំពូលតារាចម្រៀង ខេមរៈ សិរីមន្ត នៅមិនទាន់ភ្លេចនៅឡើយទេ ចំពោះឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ ដែលលោកជួបប្រទះកាលពី៦ឆ្នាំមុនទេ ពេលធ្វើដំណើរទៅខេត្តព្រះសីហនុ ដោយបានឆក់យកជីវិតអ្នករួមដំណើរជាមួយលោកផងដែរ។

លោកនិយាយថា បើទោះបីជាវាកើតឡើងរយៈពេល៦ឆ្នាំមកហើយក្តី តែទិដ្ឋភាពនៃគ្រោះថ្នាក់នោះ នៅដិតជាប់នឹងជីវិតរបស់ឡើងនៅឡើយ។

លោក ខេមរៈ សិរីមន្ត និយាយថា «បើពេលវេលាអាចវិលត្រឡប់ថយក្រោយបាន ខ្ញុំចង់ឲ្យគ្រោះថ្នាក់នោះកុំមាន និងចង់ឲ្យអ្នកដែលរងគ្រោះទាំងអស់មានអាយុជីវិតឡើងវិញ»។

ជាមួយគ្នានេះ ក្នុងឱកាសដែលគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ រៀបចំនូវយុទ្ធនាការ «ដើរដោយសុវត្ថិភាព» លោក សិរីមន្ត បានអំពាវនាដល់ប្រជាពលរដ្ឋ សូមពាក់អាវស និងចូលរួមក្នុងយុទ្ធនាការ «ដើរដោយសុវត្ថិភាព»ទាំងអស់គ្នា នៅមុខវត្តបទុមរួចទើបសំដៅទៅកោះពេជ្រ ថ្ងៃអាទិត្យ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៩ វេលាម៉ោង៧៖០០ ព្រឹក៕


* ទូរទស្សន៍ព័ត៌មាន Fresh News ផ្សាយព័ត៌មានថ្មីៗរៀងរាល់មួយម៉ោងម្តង ពេញ២៤ម៉ោង និងទូទាំង២៥រាជធានី-ខេត្តក្រុង ! ផ្សាយតាមរយៈស្ថានីយ៍ទូរទស្សន៍ខ្សែកាបទូទាំងប្រទេស និងផ្សាយតាមរយៈប្រព័ន្ធ Sky One និង Smart TV, App, Website, Radio, Facebook និង Youtube

http://www.freshnewsasia.tv