លិខិតមិត្តអ្នកអាន៖ តើអ្នកនយោបាយដែលជាប់ចោទពីបទ «ក្បត់ជាតិឃុបឃិតជាមួយ

Thanks! Share it with your friends!

You disliked this video. Thanks for the feedback!

លិខិតមិត្តអ្នកអាន៖ តើអ្នកនយោបាយដែលជាប់ចោទពីបទ «ក្បត់ជាតិឃុបឃិតជាមួយបរទេស» គួរត្រូវកាត់ទោសរឺទេ?

(ភ្នំពេញ)៖ ក្នុងនាមអ្នកតាមដាននយោបាយមួយរូប ខ្ញុំចង់ឆ្លើយតបទៅនឹងប្រព័ន្ធឃោសនាមួយចំនួន ជាពិសេសប្រព័ន្ធឃោសនាមកពីក្រៅប្រទេស ក៏ដូចជាអ្នកនយោបាយ និងសង្គមស៊ីវិល មួយចំនួនដែលបានធ្វើអត្ថាធិប្បាយ ចំពោះករណីលោក កឹម សុខា ហើយអះអាងថា លោក កឹម សុខា គ្មានទោសកំហុសដូចការចោទប្រកាន់ របស់តុលាការនោះឡើយ។

ខ្ញុំពិតជាមិនហ៊ានអះអាងជំនួសតុលាការទេ ពីព្រោះវាជាឆន្ទានុសិទ្ធិរបស់តុលាការដែលត្រូវសម្រេច។ ប៉ុន្តែ ខ្ញុំគ្រាន់តែចង់លើក ហេតុផលមកបញ្ជាក់អំពីទោសក្បត់ជាតិ ជាពិសេសទោសនៃការឃុបឃិត ជាមួយបរទេស ឬអនុញ្ញាតឲ្យបរទេសប្រើប្រាស់ ជាកូនអុកក្នុងកិច្ចការនយោបាយជាតិ ពិតជាបញ្ហាដ៏រសើបបំផុតដែល គ្មានប្រទេសណាមួយគេអនុញ្ញាតឡើយ។

វិលមកនិយាយអោយចំអំពីករណី លោក កឹម សុខាវីញ ! តើសំណុំរឿងនេះជាការបំបិទ សិទ្ធិសេរីភាពនយោបាយ ឬជាអំពើក្បត់ជាតិពិតប្រាកដ? ដើម្បីឆ្លើយសំណួរនេះ យើងត្រូវក្រឡេកមើលទាំងបរិបទនយោបាយជាតិ និងអន្តរជាតិ។

លោក កឹម សុខា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន កាលពីយប់ថ្ងៃទី០៣ កញ្ញា ឆ្នាំ២០១៧ ពីបទសន្ទិដ្ឋិភាព (ក្បត់ជាតិ) ដោយមានផែនការផ្តួលរំលំរដ្ឋាភិបាល លោក ហ៊ុន សែន ដែលចេញពីការបោះឆ្នោត តាមរយៈការឃុបឃិតជាមួយបរទេស។ បទចោទប្រកាន់លើលោក កឹម សុខា បានធ្វើឡើងបន្ទាប់ពីអាជ្ញាធរបានរកឃើញឃ្លីបវីដេអូមួយ ដែលគេបង្ហោះក្នុងគេហទំព័ររបស់សារព័ត៌មានអនឡាញ CBN របស់អូស្ត្រាលីក្នុងនោះលោក កឹម សុខា និយាយប្រាប់ក្រុមអ្នកគាំទ្រនៅក្រៅប្រទេសថា «...អស់រយៈពេលជាច្រើនឆ្នាំមកហើយដែលលោកទទួលការ បង្វឹកពីគ្រូជំនាញបរទេសស្តី របៀបផ្តួលរំលំរដ្ឋាភិបាល ដោយយកលំនាំតាមចលនា បដិវត្តផ្តួលរំលំរដ្ឋាភិបាល លោក ស្លូបូដាន់ មីឡូសេវិក នៃប្រទេសយូហ្គោស្លាវីនិងស៊ែរប៊ី...។ ហើយនៅក្នុងឃ្លីបវីដេអូនោះ លោក កឹម សុខា បានពន្យល់យ៉ាងពិស្តារអំពីផែនការ ដែលលោកបានធ្វើតាមកាណែនាំ របស់ចៅហ្វាយបរទេស ដោយលោកមានសង្ឃឹមយ៉ាងមុតមាំថា មេរៀនទាំងនោះអាចយកមកអនុវត្តនៅកម្ពុជា យ៉ាងមានប្រសិទ្ធភាព។

សំណួរសួរថា តើអ្វីដែលលោក កឹម សុខា បាននិយាយនិងបានអនុវត្តន៍ផ្ទាល់កាលពីឆ្នាំ២០១៣ និង ២០១៤ គឺជាអំពើក្បត់ជាតិ ដែលត្រូវតែចាត់ការតាមផ្លូវច្បាប់មែនដែរឬទេ? មុននឹងឆ្លើយសំណួរនេះ យើងគួរគប្បីក្រឡេកមើលបណ្តាប្រទេសធំៗ លើលោកដែលបញ្ហាឃុបឃិតជាមួយបរទេស គឺជារសំណុំរឿងដ៏រសើបបំផុត។

ជាក់ស្តែង នៅសហរដ្ឋអាមេរិកលោកប្រធានាធិបតី ដូណាល់ត្រាំ ត្រូវបានចោទប្រកាន់ពីការឃុបឃិតជាមួយរដ្ឋបរទេស រហូតឈានដល់ការចាត់នីតិវិធីទម្លាក់រូបលោកចេញពីតំណែងទៀតផង។
សំណុំរឿងមួយនេះ ដែលកំពុងធ្វើឲ្យរញ្ជួយរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន គឺគ្រាន់តែលោក ដូណាល់ ត្រាំ បានទូរស័ព្ទទាក់ទងប្រធានាធិបតី អ៊ុយក្រែន ហើយបានស្នើសុំឲ្យបើកការស៊ើបអង្កេត ទៅលើកូនប្រុស លោក ជោ បាយឌិន ដែលជាគូប្រជែងនយោបាយរបស់ខ្លួន។ គ្រាន់តែរឿងទូរស័ព្ទប៉ុណ្ណឹងសោះ លោក ប្រធានាធិបតី ត្រាំ បានទទួលរងការចោទប្រកាន់យ៉ាងធ្ងន់ធ្ងរថា បានឃុបឃិតជាមួយបរទេស ដែលរហូតដល់រដ្ឋសភាសម្រេចឲ្យចាត់នីតិវិធី ទម្លាក់លោកត្រាំចេញពីតំណែង។

នៅសហរដ្ឋអាមេរិកដដែល សំណុំរឿងចោទប្រកាន់រឿងការ លូកដៃជ្រែតជ្រែកកិច្ចការផ្ទៃក្នុងពីសំណាក់បរទេសក៏កើតមាន ដែរក្រោយការជាប់ឆ្នោតជា ប្រធានាធិបតីរបស់លោក
ដូណាល់ ត្រាំ។ លោក ប្រធានាធិបតីក៍ត្រូវបានគូបដិបក្ខចោទថា ឈ្នះឆ្នោតដោយសារការលូកដៃជួយជ្រោមជ្រែង ពីសំណាក់ប្រទេសរុស្ស៊ី។



* ទូរទស្សន៍ព័ត៌មាន Fresh News ផ្សាយព័ត៌មានថ្មីៗរៀងរាល់មួយម៉ោងម្តង ពេញ២៤ម៉ោង និងទូទាំង២៥រាជធានី-ខេត្តក្រុង ! ផ្សាយតាមរយៈស្ថានីយ៍ទូរទស្សន៍ខ្សែកាបទូទាំងប្រទេស និងផ្សាយតាមរយៈប្រព័ន្ធ Sky One និង Smart TV, App, Website, Radio, Facebook និង Youtube

http://www.freshnewsasia.tv