លិខិតមិត្តអ្នកអាន៖ «ពេលវេលាដែលត្រូវបកស្បែក មុខអ្នកតាំងខ្លួនជាជើងឯកខាងសិទ្ធិមនុស្ស»!

Thanks! Share it with your friends!

You disliked this video. Thanks for the feedback!

លិខិតមិត្តអ្នកអាន៖ «ពេលវេលាដែលត្រូវបកស្បែក មុខអ្នកតាំងខ្លួនជាជើងឯកខាងសិទ្ធិមនុស្ស»!

(ភ្នំពេញ)៖ វាពិតជាគ្មានអ្វីគួរឲ្យស្ស័យទៀតឡើយដែលថា ក្រុមមនុស្សដែលតាំងខ្លួនជាជើងឯកខាងសិទ្ធិមនុស្សទាំងនៅក្នុងក្របខណ្ឌអង្គការសហប្រជាជាតិ, អង្គការអន្តរជាតិ និងក្រុមកូនជឹងដែលប្រមូលផ្តុំគ្នាក្នុងអង្គការ ក្រៅរដ្ឋាភិបាលក្នុងស្រុក ឬជាអ្នកតាំងខ្លួនឯងថា អ្នកវិភាគឯករាជ្យ ឬសារព័តមានឯករាជ្យ... តាមពិតទៅ គឺជាពពួកពាក់ស្រោមមុខក្លែងក្លាយតែប៉ុណ្ណោះ ពោលគឺមិនខុសអ្វីពី«សត្វខ្លាកំណាច ពាក់ស្បែក ចៀមនោះឡើយ»។

ជាក់ស្តែង ចាប់តាំងពីក្រោយកិច្ចព្រមព្រៀងទីក្រុងប៉ារីស២៣ តុលា ១៩៩១មក ហើយជាពិសេសគឺក្រោយស្រុកខ្មែរ យើងទទួលបានការឯកភាពទឹកដី និងសន្តិភាពពេញលេញទាំង
ស្រុងនៅថ្ងៃ ២៩ ធ្នូ ១៩៩៨មក ក្រុមនេះដែលតែងតែគោះជួង ទូងស្គរ តាមរយៈការចេញសេចក្តីថ្លែងការណ៍ (ដោយឡែកពីគ្នាក្តី ឬររួមគ្នាក្តី), ឬក៏ស្រែក វ៉ោកវ៉ាកតាមបណ្តាញផ្សព្វផ្សាយ បរទេសជាខេមរភាសាតាមរយៈកិច្ចសម្ភាសន៍, ឬកិច្ចពិភាក្សាតុមូល តុជ្រុង ឬបង្ហោះតាមហ្វេសប៊ុកព្រោងព្រាតពាក់ព័ន្ធនឹងបញ្ហាកម្ពុជា ឥឡូវនេះស្រាប់តែបិទមាត់ដូចគេចុកនៅពេលដែលមានផ្ទុះ បាតុកម្មហិង្សានិងការបង្ក្រាបយ៉ាងសាហាវរបស់ប៉ូលិសទៅលើក្រុមបាតុករនៅឯសហរដ្ឋអាមេរិក។

បើនៅកម្ពុជាវីញ សមត្ថកិច្ចឃាត់អ្នកលេងហ្វេសប៊ុកដែលគ្មានក្រមសីលធម៌វិជ្ជាជីវៈដែលបំពានលើអ្នកដទៃ ឬគ្រាន់តែរដ្ឋាភិបាលសម្តេចតេជោ ហ៊ុន សែន ចាត់វិធានការខ្លះដើម្បីទប់ស្កាត់ សកម្មភាពញុះញង់បង្កចលាចលសង្គមក្នុងក្របខណ្ឌ នៃការបង្ការការឆ្លងរាលដាលកូវីដ១៩ ក្រុមដែលតាំងខ្លួនជាជើងឯកខាងសិទ្ធិមនុស្សទាំងនោះនាំគ្នាបញ្ចេញសំឡេងយ៉ាងកងរំពង ដើម្បីរិះគន់វាយប្រហារមកលើអាជ្ញាធររាជរដ្ឋាភិបាលថា ប្រើអំណាចផ្តាច់ការដើម្បីបំបិទសិទ្ធបញ្ជេញមតិ សិទ្ធសេរីភាព សារព័ត៌មាន ឬជាការរំលោភសិទ្ធិមនុស្សជាដើម។

ប៉ុន្តែនៅពេលដែលប៉ូសិសអាមេរិកចាប់អ្នកកាសែតវ៉ៃខ្នោះលើគោក, ចាប់ក្រុមបាតុករចងស្លាបសេករណូករណែលពេញផ្លូវ, ច្រានធាក់ បាតុករឲ្យដួលក្រឡាប់ផ្កាប់ផ្ងារ, បើកឡានបុកហ្វូង បាតុករប៉ើងដូចក្រដាស់។ល។ ក្រុមជើងឯកខាងសិទ្ធិមនុស្ស និងខាងសេរីភាពសារព័ត៌មានបែរជាបិទមាត់ដូចគេចុក។ វិទ្យុដែលតាំងខ្លួនថា ឯករាជ្យទាំងឡាយផ្សាយចេញពី ទឹកដីដែលកំពុងដុតរោលដោយអំពើហិង្សាបែរជាបិទភ្នែក បិទមាត់មិននិយាយអ្វីសូម្បីតែមួយម៉ាត់អំពីបញ្ហាជុំវិញខ្លួន តែបែរជាមកនិយាយរិះគន់រឿងតូចតាចដោយគ្រាន់តែមាន ពលរដ្ឋខ្មែរមួយក្រុមជាប់គាំងនៅប្រទេសម៉ាឡេស៊ីដោយសារតែបញ្ហាកូវីដ១៩ទៅវិញ។

គេនៅចាំបានថា កាលពីក្រោយការបោះឆ្នោតឆ្នាំ ២០១៣ នៅកម្ពុជាក៏មានផ្ទុះឡើងនូវបាតុកម្មហិង្សា និងកុប្បកម្មដុតបំផ្លាញ វាយម្ទេចបែបនេះដែរ។ កាលណោះ អាជ្ញាធរកម្ពុជាគ្មានជម្រើសអ្វីក្រៅពីការបង្ក្រាបដើម្បីការពារ និងស្តារសណ្តាប់ធ្នាប់សង្គម ការពារសេចក្តីសុខ របស់ពលរដ្ឋ និងការពារទ្រព្យសម្បត្តិសាធារណៈនិងឯកជននោះឡើយ។ ប៉ុន្តែ ក្រុមអ្នកតាំងខ្លួនជាជើងឯកខាងសិទ្ធិមនុស្សបែរជានាំគ្នាស្រែក រិះគន់យ៉ាងកងរំពងតាំងពីក្នុងស្រុកដល់ក្រៅស្រុក។ ដល់ពេលឥឡូវស្ថានភាពធ្ងន់ធ្ងរជាងនេះ កើតឡើងនៅក្នុងប្រទេសដែលជាជំរកនិងជាប្រភពលុយរបស់ពួកគេ បែរជានាំគ្នាស្ងាត់មាត់ដូចគេចុក។

ស្ថានភាពនេះបានធ្វើឲ្យសាធារណជនទូទៅបានស្គាល់ពីមុខមាត់ពិតប្រាកដរបស់ក្រុមជើងឯកសិទ្ធិមនុស្ស និងប្រជាធីបតេយ្យទាំងនោះព្រោះស្រោមមុខរបស់ពួកនេះត្រូវបានបើក ហើយនៅពេលនេះ។ តាមពិត ពួកគេមិនមែនជាជើងឯកខាងសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ ឬជើងឯកខាងសេរីភាពសារព័ត៌មានដូចដែលខ្លួនបានបង្ហាញនោះឡើយ។ នៅពីក្រោយក្រុមនោះគឺផលប្រយោជន៍ និងរបៀបវារៈ នយោបាយសុទ្ធសាធ។

ពួកគេធ្វើការដើម្បីបម្រើផលប្រយោជន៍ម្ចាស់ជំនួយ និងពួកបរទេសនៅពីក្រោយខ្នងដោយគ្រាន់តែគេបន្តក់លុយឲ្យបានរស់តែប៉ុណ្ណោះ។ ប្រសិនបើអ្វីមួយប៉ះពាល់ដល់ផលប្រយោជន៍ចៅហ្វាយនាយ ពួកគេត្រូវតែបិទមាត់ដូចគេចុក។ ផ្ទុយទៅវិញ ប្រសិនបើអ្វីមួយ មានប្រយោជន៍ដល់មហិច្ឆតារបស់ម្ចាស់ជំនួយ ពួកគេបើកមាត់ ស្រែកឥតឈប់ឈរ។

ជាការពិត ការលើកឡើងបញ្ហាអស់ទាំងនេះមិនមែនជាការ សើចចំអកឡកឡឺយដល់ប្រទេសណាមួយនោះឡើយ។ ខ្ញុំពិតជាយល់បានថា ប្រទេសនីមួយៗមានបញ្ហារៀងៗខ្លួននិង មានវិធានការចាំបាច់របស់ខ្លួន ដើម្បីការពារសណ្តាប់ធ្នាប់សង្គម របៀបរៀបរយសាធារណៈ និងការពារភាពសុខសានរបស់ ប្រជាពលរដ្ឋ។ ប៉ុន្តែ អ្វីដែលខ្ញុំចង់បង្ហាញពេលនេះគឺ «ការបកស្បែក មុខក្រុមខ្លាកំណាច ពាក់ស្បែកចៀម» ដើម្បីឲ្យប្រជាពលរដ្ឋខ្មែរបានឃើញមុខមាត់ក្រុមនោះឲ្យបានច្បាស់ពីព្រោះក្រុមនោះមិនមែនធ្វើការដើម្បីបុព្វហេតុការពារសិទ្ធិមនុស្ស ឬការពារសេរីភាព សារព័ត៌មានដូចដែលពួកគេបានអួតអាងនោះឡើយ។ ប៉ុន្តែពួកគេត្រូវបានចងក្រងជាខ្សែបណ្តាញដោយមានអង្គការចាត់តាំង និងរបៀបវារៈនយោបាយច្បាស់ លាស់ដើម្បីបំផ្លាញកម្ពុជា ឬប្រទេសណាដែលពួកគេយល់ ថាមិនអាចយកធ្វើជាកូនជឹងបាន។

យោងតាមអ្វីដែលបាននិងកំពុងកើតឡើងនៅសហរដ្ឋអាមេរិក និងនៅអឺរ៉ុបពេលនេះ ក៏ដូចជា បញ្ហាផ្សេងៗដែលបានកើតឡើងកន្លងមកនៅកម្ពុជាក៏ដូចជា នៅក្នុងបណ្តាប្រទេសនានាដែរ យើងអាចទាញសេចក្តីសន្និដ្ឋានខ្លះៗបានដូចខាងក្រោម៖

*ទី១៖ ប្រទេសនីមួយៗសុទ្ធតែមាន បញ្ហារៀងៗខ្លួនមិនថាប្រទេសធំឬតូច ប្រទេសមានឬប្រទេសក្រនោះឡើយ។ ដូច្នេះសូមប្រទេសធំ កុំមើលឃើញតែបញ្ហានៅក្នុងប្រទេសតូចតាច ហើយតាំងខ្លួន ជាគ្រូប្រដៅដល់ប្រទេសតូចតាច ទាំងនោះអីពីព្រោះថ្ងៃណាមួយបញ្ហាដូចគ្នាក៍នឹងអាចកើតឡើងនៅក្នុងប្រទេសរបស់ខ្លួនជាមិនខាន។ បើបញ្ហាកើតឡើងហើយ អ្នកក៍នឹងត្រូវចាត់វិធានការ ដូចតែគ្នានោះទេដើម្បីស្តារនិង រក្សាការពារសណ្តាប់ធ្នាប់សាធារណ: ស្ថេរភាពសង្គម សេដ្ឋកិច្ច និងនយោបាយ។

ព័ត៌មានលម្អិត៖ http://www.freshnewsasia.com/index.php/en/internationalnews/161137-2020-06-02-05-05-05.html


* ទូរទស្សន៍ព័ត៌មាន Fresh News ផ្សាយគ្របដណ្តប់ទូទាំងប្រទេសតាមរយៈផ្កាយរណប និងខ្សែកាប PPCTV ប៉ុស្តិ៍ 76, DTV ប៉ុស្តិ៍ 19, SkyOne ប៉ុស្តិ៍ 26, One TV ប៉ុស្តិ៍ 18, CCTV ប៉ុស្តិ៍ 37 និងទូរទស្សន៍ខ្សែកាប ២៥រាជធានី-ខេត្ត និងផ្សាយព័ត៌មានថ្មីៗចុងក្រោយតាមប្រព័ន្ធ App, Website, TV Channel, Radio, YouTube, Facebook, English, Chinese, Telegram.