រាជវាំងបុរាណរបស់ព្រះបាទជ័យវរ្ម័នទី២ កប់ក្រោមដីរាប់រយឆ្នាំនៅលើភ្នំគូលែន...

Thanks! Share it with your friends!

You disliked this video. Thanks for the feedback!

រាជវាំងបុរាណរបស់ព្រះបាទជ័យវរ្ម័នទី២ កប់ក្រោមដីរាប់រយឆ្នាំនៅលើភ្នំគូលែន (Video inside)

(សៀមរាប)៖ ខុសពីរាជធានីរបស់ព្រះមហាក្សត្រក្រោយៗ នាសម័យអង្គរ រាជធានី និងរាជវាំងរបស់ព្រះបាទជ័យវរ្ម័នទី២ (៨០២-៨៥០) ត្រូវបានកប់ក្រោមដីក្នុងព្រៃព្រឹក្សាអស់កាលរាប់រយឆ្នាំ នៅលើភ្នំគូលែន ទើបតែឆ្នាំ២០១៨ ក្រោយមកទេ ដែលរាជវាំងបុរាណមួយនេះ ត្រូវបានរកឃើញតាមបច្ចេកវិទ្យាឡាយដា (Lidar) និងត្រូវបានធ្វើកំណាយរកឃើញ។

ខណៈដែលក្រុមការងារនៃកម្មវិធី «Mercedes-Benz និងកំណប់អាថ៌កំបាំង» កំពុងបំពេញបេសកកម្មលើកទី៥របស់ខ្លួននៅខេត្តសៀមរាប ពិសេសនៅភ្នំគូលែននោះ ពួកគេក៏បានចូលដល់ទីតាំងជាក់ស្ដែងនៃរាជធានីបុរាណនោះ និងបានសាកសួរព័ត៌មានពាក់ព័ន្ធមួយចំនួនជាមួយលោក ងិន សារុន បុគ្គលិកបុរាណវិទ្យានៃអាជ្ញាធរជាតិអប្សរា។

សូមទស្សនាវីដេអូដែលបង្ហាញពីរាជវាំងបុរាណរបស់ព្រះបាទជ័យវរ្ម័នទី២ ដែលមានទីតាំងនៅលើភ្នំគូលែន៖

* ទូរទស្សន៍ព័ត៌មាន Fresh News ផ្សាយព័ត៌មានថ្មីៗរៀងរាល់មួយម៉ោងម្តង ពេញ២៤ម៉ោង និងទូទាំង២៥រាជធានី-ខេត្តក្រុង ! ផ្សាយតាមរយៈស្ថានីយ៍ទូរទស្សន៍ខ្សែកាបទូទាំងប្រទេស និងផ្សាយតាមរយៈប្រព័ន្ធ Sky One និង Smart TV, App, Website, Radio, Facebook និង Youtube

http://www.freshnewsasia.tv