រាជរដ្ឋាភិបាលកម្ពុជា បង្កើតគណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដែលដឹកនាំ...

Thanks! Share it with your friends!

You disliked this video. Thanks for the feedback!

TOP NEWS: រាជរដ្ឋាភិបាលកម្ពុជា បង្កើតគណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន

(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០នេះ បានចេញសេចក្តីសម្រេចមួយបង្កើតគណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។ គណៈកម្មការនេះដឹកនាំដោយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា អមដោយអនុប្រធានប្រធាន៥រូប និងសមាជិកជា៤០នាក់ ដែលក្នុងនោះមាន២០នាក់មកពីបណ្តាក្រសួងស្ថាប័នផ្សេងៗ និង សមាជិកដទៃទៀតជាអភិបាលរាជធានីខេត្តទាំងអស់នៅកម្ពុជា។

គណៈកម្មាធិការជាតិប្រយុទ្ធនឹងជំងឺកូវីដ១៩ មានភារកិច្ច កំណត់គោលគោលនយោបាយ និងយុទ្ធសាស្ត្រជាតិពាក់ព័ន្ធការប្រយុទ្ធនឹងជំងឺកូវីដ១៩, ដឹកនាំអនុវត្តផែនការយុទ្ធសាស្ត្រ ក្នុងការបង្ការ ការពារ ទប់ស្កាត់ និងគ្រប់គ្រងជំងឺកូវីដ១៩, គ្រង់គ្រងផលប៉ះពាល់លើទិដ្ឋភាពនយោបាយ សេដ្ឋកិច្ច និងសង្គមទាំងកម្រិតជាតិ និងអន្តរជាតិ។ គណៈកម្មាធិការជាតិនេះ ក៏មានភារកិច្ចដឹកនាំ និងសម្របសម្រួលការអនុវត្តវិធានការជាអន្តរវិស័យ អន្តរស្ថាប័ន ទាំងនៅរដ្ឋបាលថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ។

* ទូរទស្សន៍ព័ត៌មាន Fresh News ផ្សាយព័ត៌មានថ្មីៗរៀងរាល់មួយម៉ោងម្តង ពេញ២៤ម៉ោង និងទូទាំង២៥រាជធានី-ខេត្តក្រុង ! ផ្សាយតាមរយៈស្ថានីយ៍ទូរទស្សន៍ខ្សែកាបទូទាំងប្រទេស និងផ្សាយតាមរយៈប្រព័ន្ធ Sky One និង Smart TV, App, Website, Radio, Facebook និង Youtube

http://www.freshnewsasia.tv