រដ្ឋសភានីតិកាលទី៦ បង្ហាញសមិទ្ធផលការងាររយៈពេលមួយឆ្នាំ

Thanks! Share it with your friends!

You disliked this video. Thanks for the feedback!

រដ្ឋសភានីតិកាលទី៦ បង្ហាញសមិទ្ធផលការងាររយៈពេលមួយឆ្នាំ

(ភ្នំពេញ)៖ នៅសល់តែពីរថ្ងៃទៀតប៉ុណ្ណោះ រដ្ឋសភានីតិកាលទី៦ មានអាយុរយៈពេលមួយឆ្នាំហើយ។ រយៈពេលមួយឆ្នាំមកនេះរដ្ឋសភា ដែលស្ថាប័ននីតិបញ្ញត្តិ បានធ្វើសកម្មភាពយ៉ាងសកម្មក្នុងការរកនូវឧត្តមប្រយោជន៍ជូនជាតិ និងប្រជាជន។

លោក ឡេង ប៉េងឡុង អគ្គលេខាធិការដ្ឋសភា បានឲ្យដឹងថា រយៈពេលមួយឆ្នាំមកនេះ រដ្ឋសភានីតិកាលទី៦ បានបំពេញតួនាទីយ៉ាងសកម្ម និងមានប្រសិទ្ធភាពខ្ពស់នៅក្នុងមុខងារសំខាន់ៗទាំងបី ដែលមាននៅក្នុងរដ្ឋធម្មនុញ្ញនោះ គឺការងារនីតិកម្ម, ភាពជាតំណាងពលរដ្ឋ និងការតាមដានការអនុវត្តច្បាប់របស់រាជរដ្ឋាភិបាល។

លោក ឡេង ប៉េងឡុង បានបញ្ជាក់ថា ការងារនីតិកម្ម រដ្ឋសភាបានអនុម័តសេចក្ដីព្រាងច្បាប់ និងសេចក្ដីស្នើច្បាប់បានចំនួន១៨។

សូមបញ្ជាក់ថា រដ្ឋសភានីតិកាលទី៦ បានបើកសម័យប្រជុំដំបូងនៅថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៨ ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បន្ទាប់ពីការបោះឆ្នោតថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨។

គណបក្សប្រជាជនកម្ពុជា បានឈ្នះអាសនៈទាំង១២៥ នៅក្នុងរដ្ឋសភា ពីការបោះឆ្នោតជាសកលដែលមានគណបក្សចំនួន២០ចូលរួម។ រដ្ឋសភានីតិកាលទី៦ មានសម្ដេចពញាចក្រី ហេង សំរិន ជាប្រធាន, លោក ងួន ញ៉ិល អនុប្រធានទី១ និងលោកស្រី ឃួន សុដារី អនុប្រធានទី២។

ទស្សនាវីដេអូរបស់រដ្ឋសភាបង្ហាញពីសមិទ្ធផលការងាររបស់ខ្លួន៖


* ទូរទស្សន៍ព័ត៌មាន Fresh News ផ្សាយព័ត៌មានថ្មីៗរៀងរាល់មួយម៉ោងម្តង ពេញ២៤ម៉ោង និងទូទាំង២៥រាជធានី-ខេត្តក្រុង ! ផ្សាយតាមរយៈស្ថានីយ៍ទូរទស្សន៍ខ្សែកាបទូទាំងប្រទេស និងផ្សាយតាមរយៈប្រព័ន្ធ Sky One និង Smart TV, App, Website, Radio, Facebook និង Youtube

http://www.freshnewsasia.tv