រដ្ឋមន្រ្តីក្រសួងយុត្តិធម៌៖ យុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿង

Thanks! Share it with your friends!

You disliked this video. Thanks for the feedback!

រដ្ឋមន្រ្តីក្រសួងយុត្តិធម៌៖ យុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿង មិនមែនជាការជ្រៀតជ្រែក និងធ្វើឱ្យប៉ះពាល់ដល់ឯករាជ្យភាពរបស់តុលាការនោះទេ ( Video inside)

(ភ្នំពេញ)៖ លោក កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានបញ្ជាក់ថា យុទ្ធនាការដោះស្រាយបញ្ហាកកស្ទះសំណុំរឿង នៅក្នុងតុលាការរាជធានី-ខេត្ត ដែលដាក់ចេញដោយក្រសួងយុត្តិធម៌នាពេលនេះ មិនមែនជាការជ្រៀតជ្រែក ឬធ្វើឱ្យប៉ះពាល់ដល់ឯករាជ្យភាពរបស់ស្ថាប័នតុលាការនោះទេ។

ការប្រកាសរបស់ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានធ្វើឡើងនៅក្នុងសន្និសីទសារព័ត៌មានមួយ ដែលរៀបចំដោយ ក្រសួងយុត្តិធម៌ នាព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០នេះ ពាក់ព័ន្ធនឹងការដោះស្រាយបញ្ហាកកស្ទះសំណុំរឿង នៅក្នុងតុលាការកម្ពុជា។

លោក កើត រិទ្ធ បានថ្លែងថា មន្រ្តីក្រសួងយុត្តិធម៌ ដែលអនុវត្តយុទ្ធនាការដោះស្រាយបញ្ហាកកស្ទះសំណុំរឿងនៅតុលាការតាមបណ្តារាជធានី-ខេត្តនេះ ត្រូវតែធ្វើឱ្យបានត្រឹមត្រូវតាមច្បាប់ និងម៉ឺងម៉ាត់ ដោយមិនជ្រៀងជ្រែក ឬធ្វើឱ្យប៉ះពាល់ដល់ឯករាជ្យភាពរបស់តុលាការឡើយ។

លោកបញ្ជាក់យ៉ាងដូច្នេះថា៖ «ដោយផ្អែកតាមមូលដ្ឋានច្បាប់នេះហើយ ក្រសួងយុត្តិធម៌មិនជ្រៀងជ្រែកចំពោះការសម្រេចក្តីរបស់ចៅក្រម ដែលជាអំណាចឯករាជ្យ អញ្ចឹងឆន្ទានុសិទ្ធិរបស់គាត់ប្រើចុះ ប៉ុន្តែវាជាសិទ្ធិអំណាចមួយដែលគាត់ត្រូវប្រើប្រាស់ឱ្យបានត្រឹមត្រូវតាមច្បាប់»។

លោករដ្ឋមន្រ្តីវ័យក្មេង បានបញ្ជាក់ទៀតថា យុទ្ធនាការដោះស្រាយបញ្ហាកកស្ទះសំណុំរឿងនេះ ត្រូវការគាំទ្រពីស្ថាប័នពាក់ព័ន្ធ ជាពិសេសជាមួយសាលាដំបូងរាជធានី-ខេត្ត។ លោកអះអាងថា ក្រុមការងាររបស់ក្រសួងយុត្តិធម៌ គឺជាក្រុមការងារដែលចូលរួមអនុវត្តយុទ្ធនាការ សម្របសម្រួលជាក់ស្តែង ចំណែកការដោះស្រាយដើម្បីបន្ថយការកកស្ទះ ដោយផ្ទាល់ គឺចៅក្រម និងព្រះរាជអាជ្ញា នៅតាមបណ្តារាជធានីខេត្តតែម្តង៕

* ទូរទស្សន៍ព័ត៌មាន Fresh News ផ្សាយគ្របដណ្តប់ទូទាំងប្រទេសតាមរយៈផ្កាយរណប និងខ្សែកាប PPCTV ប៉ុស្តិ៍ 76, DTV ប៉ុស្តិ៍ 19, SkyOne ប៉ុស្តិ៍ 47, One TV ប៉ុស្តិ៍ 18, CCTV ប៉ុស្តិ៍ 37 និងទូរទស្សន៍ខ្សែកាប ២៥រាជធានី-ខេត្ត និងផ្សាយព័ត៌មានថ្មីៗចុងក្រោយតាមប្រព័ន្ធ App, Website, TV Channel, Radio, YouTube, Facebook, English, Chinese, Telegram.