រដ្ឋមន្ត្រី ថោង ខុន៖ ៩ខែនៃឆ្នាំ២០១៩ កម្ពុជាទទួលបាន...

Thanks! Share it with your friends!

You disliked this video. Thanks for the feedback!

រដ្ឋមន្ត្រី ថោង ខុន៖ ៩ខែនៃឆ្នាំ២០១៩ កម្ពុជាទទួលបានទេសចរជិត ៥លាននាក់ កើន ១០%

(ភ្នំពេញ)៖ តាមការឲ្យដឹងពីលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ មកកាន់អង្គភាពព័ត៌មាន Fresh News នាថ្ងៃទី០៣ ខែវិច្ឆិកានេះ បានបង្ហាញថា ក្នុងរយៈពេល៩ខែនៃឆ្នាំ២០១៩ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិចំនួន ៤,៨១៤,៣០៦នាក់ កើនឡើង ១០% បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០១៨។

លោករដ្ឋមន្ត្រីបានបន្តថា ក្នុងចំណោមភ្ញៀវទេសចរទាំងជិត៥លាននាក់នោះ រួមមាន៖

* តាមច្រកអាកាសមានចំនួន ៣,៣៩៣,៨០៩នាក់ កើនឡើង ១៤.៧% ដោយ៖
⁃ ច្រកភ្នំពេញមានចំនួន ១,៥៦៧,៩២៧នាក់ កើនឡើង ១២.៧%
⁃ ច្រកសៀមរាបមានចំនួន ១,២៧៦,៤០១នាក់ ថយចុះ ១០.៩%
⁃ ច្រកកងកេងមានចំនួន ៥៤៩,៤៨១នាក់ កើនឡើង ៣០៨%។

* តាមផ្លូវគោក ១,៣១៧,៨៤៦នាក់ កើនឡើង ០.២%។

* តាមផ្លូវទឹក ១០២,៦៥១នាក់ កើនឡើង ០.៦%។

ចំពោះរបាយការណ៍លម្អិតស្ដីពីស្ថិតិ និងប្រភពទីផ្សារនៃ ទេសចរអន្តរជាតិរយៈពេល៩ខែ នៃឆ្នាំ២០១៩នេះ ក្រសួងទេសចរណ៍នឹងបង្ហាញជូនបន្ថែមទៀត នៅពេលក្រោយ៕