មនុស្ស២នាក់ដែលប្រឌិតព័ត៌មានថា មានករណីឆ្លងជំងឺរលាកសួតដោយវីរុសកូរ៉ូណា.

Thanks! Share it with your friends!

You disliked this video. Thanks for the feedback!

មនុស្ស២នាក់ដែលប្រឌិតព័ត៌មានថា មានករណីឆ្លងជំងឺរលាកសួតដោយវីរុសកូរ៉ូណា នៅខេត្តសៀមរាប ចេញមកសារភាពកំហុស នៅចំពោះមុខសមត្ថកិច្ច (Video inside)

(សៀមរាប)៖ មនុស្ស២នាក់ ដែលបានប្រឌិតព័ត៌មាន ធ្វើឲ្យមានការភ័យខ្លាចដល់ប្រជាពលរដ្ឋថាករណីឆ្លងជំងឺរលាកសួត ដោយវីរុសកូរ៉ូណា នៅក្នុងខេត្តសៀមរាប បានចេញមុខមកសារភាពកំហុសរបស់ពួកគេ នៅចំពោះមុខសមត្ថកិច្ច និងបានសន្យាថា ពួកគាត់ឈប់ចែកចាយព័ត៌មានប្រឌិតបែបនេះទៀតហើយ។

បើតាមនគរបាលខេត្តសៀមរាប បានបញ្ជាក់ថា អ្នកទាំង២នាក់ ដែលបានចែកចាយព័ត៌មានប្រឌិត ពាក់ព័ន្ធនឹងការរកឃើញមានជំងឺរលាកសួត កូរ៉ូណា ក្នុងខេត្តសៀមរាបនេះ មានឈ្មោះ ម៉ែន ចាន់នឿន ភេទប្រុស អាយុ៣៤ឆ្នាំ និងឈ្មោះ អ៊ឹង ជិងសេរីរតនៈ ភេទស្រី អាយុ២០ឆ្នាំ ដែលពួកគេជាបុគ្គលិកក្រុមហ៊ុនទេសចរណ៍។ ពួកគេបានមកសារភាពកំហុស ចំពោះមុខសមត្ថកិច្ច នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០។

សមត្ថកិច្ចបានបញ្ជាក់ទៀតថា ពួកគេទាំង២នាក់បានសន្យា នៅចំពោះមុខសមត្ថកិច្ចថានឹងមិនបន្តផ្សព្វផ្សាយព័ត៌មានមិនពិត ដែលបណ្តាលឲ្យមានការចលាចល ដល់ប្រជាជនក្នុងខេត្តសៀមរាប និងប្រជាពលរដ្ឋទូទាំងប្រទេសទៀតឡើយ។ ក្រោយធ្វើកិច្ចសន្យារួចអ្នកទាំង២នាក់ ត្រូវបានអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញ។

សូមជម្រាបថា នៅល្ងាចថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០ អាជ្ញាធរខេត្តសៀមរាប បានចេញមកបំភ្លឺថា ពុំទាន់រកឃើញាមានករណីជំងឺរលាកសួត ដោយវីរុសកូរ៉ូណាថ្មី (2019-CoV) ណាមួយនៅក្នុងទឹកដីរបស់ខ្លួនឡើយ។

រដ្ឋបាលខេត្តសៀមរាប បានអំពាវនាវដល់សាធារណជន កុំបន្តផ្សព្វផ្សាយនូវព័ត៌មានមិនពិត ឬមិនមានមូលដ្ឋានច្បាស់លាស់ ដែលបង្កផលប៉ះពាល់ដល់សណ្តាប់ធ្នាប់ និងសន្តិសុខសង្គម ហើយជនប្រឌិតព័ត៌មានអាចប្រឈមចំពោះមុខច្បាប់៕


* ទូរទស្សន៍ព័ត៌មាន Fresh News ផ្សាយព័ត៌មានថ្មីៗរៀងរាល់មួយម៉ោងម្តង ពេញ២៤ម៉ោង និងទូទាំង២៥រាជធានី-ខេត្តក្រុង ! ផ្សាយតាមរយៈស្ថានីយ៍ទូរទស្សន៍ខ្សែកាបទូទាំងប្រទេស និងផ្សាយតាមរយៈប្រព័ន្ធ Sky One និង Smart TV, App, Website, Radio, Facebook និង Youtube

http://www.freshnewsasia.tv