ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យតែងតាំង ទេសរដ្ឋមន្ដ្រី និងរដ្ឋមន្ដ្រី ក្រោយរដ្ឋសភាបានបោះឆ្នោត...

Thanks! Share it with your friends!

You disliked this video. Thanks for the feedback!

TOP NEWS: ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យតែងតាំង ទេសរដ្ឋមន្ដ្រី និងរដ្ឋមន្ដ្រី ក្រោយរដ្ឋសភាបានបោះឆ្នោតផ្ដល់សេចក្ដីទុកចិត្ត

(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទ សម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០នេះ បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ តែងតាំង និងកែសម្រួលសមាសភាពរាជរដ្ឋាភិបាល ក្រោយពីរដ្ឋសភា បានបើកកិច្ចប្រជុំបោះឆ្នោតផ្ដល់សេចក្ដីទុកចិត្តកាលពីព្រឹកមិញ។ នេះបើយោងតាមព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ ដែលបណ្ដាញព័ត៌មាន Fresh News ទើបទទួលបាននៅមុននេះបន្ដិច។

ព្រះរាជក្រឹត្យព្រះមហាក្ស បានសម្រេចតែងតាំង ទេសរដ្ឋមន្ដ្រី ចំនួន០៥រូប រួមមាន៖

*ទី១៖ លោក ចម ប្រសិទ្ធ ជាទេសរដ្ឋមន្រ្តី (រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍)
*ទី២៖ លោក ហ៊ឹម ឆែម ជាទេសរដ្ឋមន្រ្តី ទទួលបន្ទុកបេសកកម្មពិសេស
*ទី៣៖ លោក អង្គ វង្សវឌ្ឍានា ជាទេសរដ្ឋមន្រ្តី ទទួលបន្ទុកបេសកកម្មពិសេស
*ទី៤៖ លោក ត្រាំ អ៉ីវតឹក ជាទេសរដ្ឋមន្រ្តី ទទួលបន្ទុកបេសកកម្មពិសេស
*ទី៥៖ លោក ពេជ្រ ប៊ុនធិន ជាទេសរដ្ឋមន្រ្តី ទទួលបន្ទុកបេសកកម្មពិសេស។

ព្រះមហាក្សត្រក៏បានត្រាស់បង្គាប់កែសម្រួល និងតែងតាំងសមាសសភាពរដ្ឋមន្ដ្រីទាំង៥រូបរួមមាន៖

*ទី១៖ លោក ចម ប្រសិទ្ធ ជារដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍
*ទី២៖ លោក កើត រិទ្ធ ជារដ្ឋមន្រ្តីក្រសួងយុត្តិធម៌
*ទី៣៖ លោក ជា វ៉ាន់ដេត ជារដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍
*ទី៤៖ លោក ឈិត សុខុន ជារដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា
*ទី៥៖ លោក ព្រំ សុខា ជារដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ។

* ទូរទស្សន៍ព័ត៌មាន Fresh News ផ្សាយគ្របដណ្តប់ទូទាំងប្រទេសតាមរយៈផ្កាយរណប និងខ្សែកាប PPCTV ប៉ុស្តិ៍ 76, DTV ប៉ុស្តិ៍ 19, SkyOne ប៉ុស្តិ៍ 47, One TV ប៉ុស្តិ៍ 18, CCTV ប៉ុស្តិ៍ 37 និងទូរទស្សន៍ខ្សែកាប ២៥រាជធានី-ខេត្ត និងផ្សាយព័ត៌មានថ្មីៗចុងក្រោយតាមប្រព័ន្ធ App, Website, TV Channel, Radio, YouTube, Facebook, English, Chinese, Telegram.