ព្រះមហាក្សត្រយាងប្រារព្ធព្រះរាជពិធីអកអំបុក និងសំពះព្រះខែ...

Thanks! Share it with your friends!

You disliked this video. Thanks for the feedback!

ព្រះមហាក្សត្រយាងប្រារព្ធព្រះរាជពិធីអកអំបុក និងសំពះព្រះខែ
(ភ្នំពេញ)៖ ព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ជាទីគោរពសក្តារៈ នៅរាត្រីថ្ងៃ១៥ កើត ខែកក្តិក ឯកស័ក ព.ស២៥៦៣ ថ្ងៃព្រះចន្ទពេញបូណ៌មី ត្រូវនឹងថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៩ បានសព្វព្រះរាជឫទ័យស្តេចយាង ប្រារព្ធព្រះរាជពិធីអកអំបុក និងសំពះព្រះខែ ដែលបានរៀបចំឡើងនៅក្នុងព្រះបរមរាជវាំង។

ក្នុងព្រះរាជពិធីជាព្រះរាជបវេណីដ៏យូរលង់របស់ខ្មែរនេះ ក៏មានការយាងចូលរួមពីព្រះញាតិវង្សានុវង្សជាច្រើនអង្គ ព្រមទាំងមន្ត្រីនៃព្រះបរមរាជវាំងជាច្រើនរូបផ្សេងទៀត។

ព្រះរាជពិធីត្រូវបានធ្វើឡើងតាមលំអានព្រះរាជបវេណីជាបន្តបន្ទាប់ ក្នុងនោះក៏មានការសម្រក់ភ្លើងទៀនទស្សន៍ទាយពីស្ថានភាពទឹកភ្លៀងនៅឆ្នាំក្រោយផងដែរ៕
#KhmerKing
#NorodomSihamoni
#អំបុក
#ព្រះមហាក្សត្រខ្មែរ
#នរោត្តមសីហមុនី

* ទូរទស្សន៍ព័ត៌មាន Fresh News ផ្សាយព័ត៌មានថ្មីៗរៀងរាល់មួយម៉ោងម្តង ពេញ២៤ម៉ោង និងទូទាំង២៥រាជធានី-ខេត្តក្រុង ! ផ្សាយតាមរយៈស្ថានីយ៍ទូរទស្សន៍ខ្សែកាបទូទាំងប្រទេស និងផ្សាយតាមរយៈប្រព័ន្ធ Sky One និង Smart TV, App, Website, Radio, Facebook និង Youtube

http://www.freshnewsasia.tv