ព្រឹកថ្ងៃនេះរោងចក្រលើសពី៩៥%បានដំណើរការ ចំណែកកម្មកររោងចក្រមួយចំនួន.

Thanks! Share it with your friends!

You disliked this video. Thanks for the feedback!

ព្រឹកថ្ងៃនេះរោងចក្រលើសពី៩៥%បានដំណើរការ ចំណែកកម្មកររោងចក្រមួយចំនួនក៏បានមកធ្វើការជាធម្មតាវិញ (Video inside)

(ភ្នំពេញ)៖ គិតត្រឹមព្រឹកថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២០នេះ រោងចក្រលើសពី៩៥% បានដំណើរការការងារជាធម្មតា ខណៈកម្មកររោងចក្រមួយចំនួនក៏បានមក ធ្វើការជាធម្មតាវិញ និងរោងចក្រមួយចំនួនដែលបិទកាលពីសប្តាហ៍មុនក៏បានបើកដំណើរការវិញដែរ។

លោក ហេង សួរ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ បានថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News ឲ្យដឹងថា គិតត្រឹមម៉ោង ៧:៣០នាទីព្រឹកនេះ រោងចក្រទាំងអស់ដែលបានដំណើរការកាលពីថ្ងៃសៅរបានបើកដំណើរការធម្មតា។ បន្ថែមពីនេះនៅខេត្តស្វាយរៀង រោងចក្រដែលបានឈប់សម្រាកកាលពីថ្ងៃសៅរ៍ ក៏បានបើកដំណើរការវិញនៅថ្ងៃនេះ។ ជារួមគឺរោងចក្រលើស៩៥%បានដំណើរការ រីឯកម្មកររោងចក្រក៏បានមកធ្វើការធម្មតា។ សូមបញ្ជាក់ថាកម្មករនិយោជិត ដែលបានឈប់ការងារក្នុងអំឡុងពេលចូលឆ្នាំនេះ នឹងត្រូវធ្វើចត្តាឡីស័ក ១៤ថ្ងៃក្រោយចូលឆ្នាំ។ កម្មករនោះនឹងមិនទទួលបានប្រាក់បៀវត្សទេ ប្រសិនជាឈប់ដោយគ្មានការអនុញ្ញាតពីរោងចក្រ។

ការបន្តធ្វើការក្នុងរោងចក្រដូចធម្មតា មិនឈប់សម្រាកទៅលេងស្រុកកំណើតក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរនេះ ជាប្រការដ៏សមស្របមួយក្នុងការចូលរួមបង្ការ ទប់ស្កាត់ និងប្រយុទ្ធប្រឆាំងជាមួយជំងឺកូវីដ-១៩ តាមគោលការណ៍របស់រាជរដ្ឋាភិបាល ពិសេសដើម្បីការពារភូមិដ្ឋានសហគមន៍នៅ ឯស្រុកកំណើតរបស់ខ្លួនពីជំងឺកូវីដ-១៩៕


* ទូរទស្សន៍ព័ត៌មាន Fresh News ផ្សាយគ្របដណ្តប់ទូទាំងប្រទេសតាមរយៈផ្កាយរណប និងខ្សែកាប PPCTV ប៉ុស្តិ៍ 76, DTV ប៉ុស្តិ៍ 19, SkyOne ប៉ុស្តិ៍ 47, One TV ប៉ុស្តិ៍ 18, CCTV ប៉ុស្តិ៍ 37 និងទូរទស្សន៍ខ្សែកាប ២៥រាជធានី-ខេត្ត និងផ្សាយព័ត៌មានថ្មីៗចុងក្រោយតាមប្រព័ន្ធ App, Website, TV Channel, Radio, YouTube, Facebook, English, Chinese, Telegram.