ព័ត៌មានលម្អិត៖ អគ្គិភ័យឆេះរោងចក្រ GCS នៅសង្កាត់ចោមចៅ១ ខូចខាតសម្ភារជាង១លានដុល្លារ, ...

Thanks! Share it with your friends!

You disliked this video. Thanks for the feedback!

ព័ត៌មានលម្អិត៖ អគ្គិភ័យឆេះរោងចក្រ GCS នៅសង្កាត់ចោមចៅ១ ខូចខាតសម្ភារជាង១លានដុល្លារ, សមត្ថកិច្ចប្រើទឹកជិត២០០ឡាន ទើបអាចពន្លត់បានទាំងស្រុង (Video inside)

(ភ្នំពេញ)៖ អគ្គិភ័យឆេះរោងចក្រ GCS ស្ថិតនៅតាមផ្លូវបេងតុងទួលពង្រ ក្រុមទី៣ ភូមិទួលពង្រសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ តាំងពីម៉ោង២ទាបភ្លឺ ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២០ សមត្ថកិច្ចអាចគ្រប់គ្រងបានទាំងស្រុង នៅវេលាម៉ោង១០ព្រឹកថ្ងៃដដែល។

នាយការិយាល័យបង្ការ និងពន្លត់អគ្គិភ័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោកវរសេនីយ៍ឯក ព្រហ្ម យ៉ត បានប្រាប់បណ្ដាញព័ត៌មាន Fresh News ឲ្យដឹងថា ករណីអគ្គិភ័យនេះសមត្ថកិច្ចប្រើប្រាស់ទឹកអស់ ជិត២០០ឡានទើបអាចគ្រប់គ្រងបានទាំងស្រុង ខណៈមូលហេតុបណ្ដាលមកពីឆ្លងចរន្ដអគ្គិសនី។

បើតាមលោកវរសេនីយ៍ឯក ព្រហ្ម យ៉ត រថយន្ដដែលចេញប្រតិបត្តិការជួយសង្គ្រោះរួមមាន៖ រថយន្តការិយាល័យជំនាញ ចំនួន២០គ្រឿង ប្រើប្រាស់ទឹកអស់ ចំនួន១៤០ឡាន , រថយន្តក្រសួងមហាផៃ្ទ ចំនួន០៣គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន០៩ឡាន, រថយន្តកងពលតូចលេខ៧០ ចំនួន០៥គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន១០ឡាន, រថយន្តអាវុធហត្ថ ចំនួន០៣គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន២១ឡាន, រថយន្តទីក្រុងកោះពេជ្រ ចំនួន០២គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន០៦ឡាន និងរថយន្តស្រាបៀរកម្ពុជា ចំនួន០១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន០៥ឡាន សរុប១៨៧ឡាន។

ទីតាំងរោងចក្រខាងលើមានម្ចាស់ ឈ្មោះ យឹម រ៉ាដា អាយុ៤៩ឆាំ្ន ក្នុងនោះខូចខាតសម្ភារ ឆេះឃ្លាំងសាងសង់ ពីបេតុង ប្រក់ស័ង្កសីទំហំ ៣២ម៉ែត្រ គុណ៧០ម៉ែត្រ, ឆេះរថយន្តដឹកទំនិញ ចំណុះ៣.៥តោន ចំនួន០១គ្រឿង, រថយន្តដឹកទំនិញ ចំណុះ១.៥តោន ចំនួន០១គ្រឿង, ឆេះម៉ូតូកង់បីដឹក ទំនិញចំនួន០២គ្រឿង, ឆេះម៉ូតូ ចំនួន០៤គ្រឿង និងសម្ភារជាច្រើនទៀត សរុបជាទឹកប្រាក់អស់ប្រហែល ចំនួន១.២លានដុល្លារ។

នាយការិយាល័យជំនាញរូបនេះ ក៏បានបញ្ជាក់ទៀតថា ក្នុងហេតុការណ៍គ្រោះថ្នាក់សង្គមនេះ មិនបណ្ដាលឲ្យមនុស្សណាម្នាក់រងគ្រោះថ្នាក់នោះទេ៕

* ទូរទស្សន៍ព័ត៌មាន Fresh News ផ្សាយគ្របដណ្តប់ទូទាំងប្រទេសតាមរយៈផ្កាយរណប និងខ្សែកាប PPCTV ប៉ុស្តិ៍ 76, DTV ប៉ុស្តិ៍ 19, SkyOne ប៉ុស្តិ៍ 26, One TV ប៉ុស្តិ៍ 18, CCTV ប៉ុស្តិ៍ 37 និងទូរទស្សន៍ខ្សែកាប ២៥រាជធានី-ខេត្ត និងផ្សាយព័ត៌មានថ្មីៗចុងក្រោយតាមប្រព័ន្ធ App, Website, TV Channel, Radio, YouTube, Facebook, English, Chinese, Telegram.