ពលរដ្ឋនៅសហគមន៍កសិកម្ម «តាសីសាមគ្គី» ខេត្តបាត់ដំបង រកចំណូលបានទាបបំផុត៥០០ដុល្លារក្នុងមួយខែ
(បាត់ដំបង)៖ របរដាំបន្លែបានជួយធ្វើឱ្យប្រជាពលរដ្ឋប្រមាណ ១៤៣គ្រួសារនៅសហគមន៍កសិកម្ម «តាសីសាមគ្គី» ក្នុងឃុំតាម៉ឺន ស្រុកថ្មគោល ខេត្តបាត់ដំបង មានជីវភាពកាន់តែល្អប្រសើរ រហូតអ្នកខ្លះបានប្រែក្លាយពីផ្ទះខ្ទម មកជាផ្ទះធំទ្រនំខ្ពស់ថែមទៀតផង។ ដោយការប្រកបដរបរដាំបន្លែកាកកបខ្លាំងនោះ បានធ្វើឱ្យប្រជាពលរដ្ឋនៅសហគមន៍នេះ បានសម្រេចឈប់ធ្វើស្រែ ដោយយកដីស្រែទាំងនោះមកធ្វើជាចម្ការដាំបន្លែជំនួសវិញ។
លោក ណុប នុន ប្រធានសហគមន៍កសិកម្ម «តាសីសាមគ្គី» គឺជាបុគ្គលមួយរូបដែលបានផ្តួចផ្តើមគំនិតដាំដុះបន្លែនៅតំបន់នោះមុនគេ ហើយលោកបានឈ្មុសឈ្មុល និងព្យាយាមសព្វបែបយ៉ាង ដើម្បីអភិវឌ្ឍន៍ការដាំដុះរបស់លោក។
បើតាមលោក ណុប នុន តាមរបរដាំបន្លែនេះ បានធ្វើឱ្យប្រជាពលរដ្ឋក្នុងសហគមន៍របស់លោកទទួលបានចំណូលទៀបបំផុតក្នុងមួយខែ៥០០ដុល្លារ ខណៈអ្នកខ្លះរកចំណូលបានរហូតដល់ជាង ១ពាន់ដុល្លារ។
បន្លែដែលដាំដុះនៅក្នុងសហគមន៍នេះទទួលបានការគាំទ្រខ្លាំងពីអ្នកហូបចុក ព្រោះបន្លែនៅទីនេះជាបន្លែសុវត្ថិភាព ជាបន្លែដែលមិនប្រើថ្នាំគីមី ឬជីគីមី។ នេះជាការបញ្ជាក់របស់លោក ណុប នុន។
បច្ចុប្បន្នសហគមន៍នេះ ដាំដុះបន្លែបានជាមធ្យមប្រមាណ ៥០០គីឡូក្រាម ក្នុងមួយថ្ងៃ។ សហគមន៍បានដាក់គោលដៅដាំដុះបន្លែប្រមូលឱ្យបាន ២តោនក្នុងមួយថ្ងៃ។
លោក ណុប នុន បានអះអាងថា តាមរយៈរបរតាមបន្លែនេះ មិនត្រឹមតែជួយឱ្យអ្នកដាំដុះមានជីវភាពល្អប្រសើរនោះទេ ប្រជាពលរដ្ឋក្នុងភូមិដទៃដែលគ្មានលទ្ធភាពដៃ ក៏អាចរកចំណូលប្រចាំថ្ងៃបានដែរ តាមរយៈការស៊ីឈ្នួលកាត់បន្លែ។
ដើម្បីបានជ្រាបច្បាស់ភាពជោគជ័យនៃការដាំដុះបន្លែនៅសហគមន៍កសិកម្ម «តាសីសាមគ្គី» នេះ សូមទស្សនាបទសម្ភាសន៍រវាងអង្គភាពព័ត៌មាន Fresh News ជាមួយលោក ណុប នុន៖
#បន្លែ
#បាត់ដំបង
#ថ្មគោល
#តាសីសាមគ្គី
#ផ្ទះសំណាញ់
* ទូរទស្សន៍ព័ត៌មាន Fresh News ផ្សាយព័ត៌មានថ្មីៗរៀងរាល់មួយម៉ោងម្តង ពេញ២៤ម៉ោង និងទូទាំង២៥រាជធានី-ខេត្តក្រុង ! ផ្សាយតាមរយៈស្ថានីយ៍ទូរទស្សន៍ខ្សែកាបទូទាំងប្រទេស និងផ្សាយតាមរយៈប្រព័ន្ធ Sky One និង Smart TV, App, Website, Radio, Facebook និង Youtube
http://www.freshnewsasia.tv