ពលរដ្ឋខ្មែររស់នៅទីក្រុងឡុងប៊ិច រដ្ឋកាលីហ្វញ៉ា៖ «ពួកខ្ញុំអត់គាំទ្រអ្នកឯងទេ សម រង្ស៉ី...

Thanks! Share it with your friends!

You disliked this video. Thanks for the feedback!

ពលរដ្ឋខ្មែររស់នៅទីក្រុងឡុងប៊ិច រដ្ឋកាលីហ្វញ៉ា៖ «ពួកខ្ញុំអត់គាំទ្រអ្នកឯងទេ សម រង្ស៉ី ហើយកុំចង់ទៅកម្ពុជា ដើម្បីញុះញង់ឲ្យប្រជាជនឈ្លោះគ្នាឲ្យសោះ» (Video inside)

(កាលីហ្វញ៉ា-អាមេរិក)៖ ប្រជាពលរដ្ឋខ្មែររស់នៅទីក្រុងឡុងប៊ិច រដ្ឋកាលីហ្វញ៉ា សហរដ្ឋអាមេរិក បានប្រកាសមិនគាំទ្រទណ្ឌិត សម រង្ស៉ី ដែលមានបំណងចង់ទៅប្រទេសកម្ពុជា។ ពួកគាត់អះអាងថា ទណ្ឌិត សម រង្ស៉ី ទៅប្រទេសកម្ពុជា គ្មានផលចំណេញអ្វីទាំងអស់ មានតែបំបែកបំបាក់ចង់ឲ្យផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់។

ពលរដ្ឋដែលរស់នៅឯនាយសមុទ្រ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរទាំងនៅក្នុងប្រទេសកម្ពុជា និងនៅក្រៅប្រទេសទាំងអស់ កុំបាញ់បោក និងជឿតាមការញុះញង់របស់ទណ្ឌិត សម រង្ស៉ី ព្រោះបុគ្គលនេះចង់តែបំផ្លាញសេចក្ដីសុខរបស់ប្រជាពលរដ្ឋ ដើម្បីតែផលប្រយោជន៍ផ្ទាល់ខ្លួនប៉ុណ្ណោះ ខណៈដែលកម្ពុជាកំពុងមានសុខសន្ដិភាព និងការអភិវឌ្ឍជាបន្ដបន្ទាប់។

ពលរដ្ឋខ្មែរទាំងអស់នោះ បាននាំគ្នាលើកឡើងយ៉ាងដូច្នេះថា «ខ្ញុំរស់នៅរដ្ឋឡុងប៊ិច សហរដ្ឋអាមេរិក ខ្ញុំលឺថាសម រង្ស៉ី ទៅប្រទេសកម្ពុជានៅខែ១១ ថ្ងៃទី៩នេះ ខ្ញុំអត់ពេញចិត្តឲ្យគាត់ទៅទេ ព្រោះអត់បានផលប្រយោជន៍អី ខ្ញុំអត់គាំទ្រឲ្យគាត់ទៅស្រុកខ្មែរទេ អត់គាំទ្រទាំងអស់។ ពួកយើងទាំងអស់គ្នា អំពាវនាវឲ្យបងប្អូននៅស្រុកខ្មែរ និងនៅក្រៅប្រទេសទាំងអស់ ជាពិសេសតាមបណ្ដាញ Facebook។

ពួកគាត់ទៅនេះ គឺទៅបំផ្លាញសេចក្ដីសុខរបស់ប្រជាជន បំបែកបំបាក់ ឲ្យចង់ផ្ដួលរំលំរាជរដ្ឋាភិបាល ដែលរដ្ឋាភិបាលដឹកនាំប្រទេស បានរីកចម្រើនដល់ថ្ងៃនេះ។ មិនបាច់ឲ្យគាត់ទៅទេ គាត់ទៅមិនរីកចម្រើនអីទេ គាត់ទៅញុះញង់ឲ្យប្រជាជនឈ្លោះគ្នា បំបែកបំបាក់សាមគ្គីគ្នាមិនបាច់ទៅទេ ព្រោះមានអ្នកដឹកនាំល្អហើយ គាត់ទៅក៏មិនដឹងធ្វើស្អីដែរ គេធ្វើរីកចម្រើនអស់ហើយហ្នឹង។ ពួកខ្ញុំអត់គាំទ្រអ្នកឯងទេ សម រង្ស៉ី»។

សូមបញ្ជាក់ថា លោក សម រង្ស៉ី និងអតីតមន្រ្តីជាន់ខ្ពស់គណបក្សសង្រ្គោះជាតិមួយចំនួនទៀត បានប្រកាសធ្វើរដ្ឋប្រហារខុសច្បាប់ ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់របស់កម្ពុជា នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ខាងមុខនេះ ចំនឹងបុណ្យឯករាជ្យជាតិ។ ទន្ទឹមនឹងការប្រកាសធ្វើរដ្ឋប្រហារ លោក សម រង្ស៉ី ដែលប្រើប្រាស់តួនាទីជាប្រធានស្តីទី នៃអតីតគណបក្សសង្រ្គោះជាតិ បានប្រកាសរៀបចំថវិកាដល់កងទ័ពដែលផ្តាច់ខ្លួនពីរាជរដ្ឋាភិបាល ដើម្បីចូលរួមការផ្តួលរំលំនេះ ព្រមទាំងអំពាវនាវដល់ព្រះមហាក្សត្រឱ្យដាក់រាជថែមទៀត។

ពាក់ព័ន្ធនឹងសកម្មភាពរបស់ លោក សម រង្ស៉ី និងបក្ខពួកនេះ រាជរដ្ឋាភិបាលកម្ពុជា ស្ថាប័នតុលាការ កងកម្លាំងសមត្ថកិច្ច និងកងទ័ពគ្រប់លំដាប់ថ្នាក់ ចាត់ទុកថាជាអំពើល្មើសច្បាប់ដ៏ធ្ងន់ធ្ងរបំផុត ដែលបង្កគ្រោះថ្នាក់ ភាពវឹកវរដល់ប្រទេសជាតិ និងប្រជាពលរដ្ឋ ហើយប្រកាសចាត់វិធានការតាមច្បាប់ និងតួនាទី ដើម្បីការពារសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍសង្គម៕

* ទូរទស្សន៍ព័ត៌មាន Fresh News ផ្សាយព័ត៌មានថ្មីៗរៀងរាល់មួយម៉ោងម្តង ពេញ២៤ម៉ោង និងទូទាំង២៥រាជធានី-ខេត្តក្រុង ! ផ្សាយតាមរយៈស្ថានីយ៍ទូរទស្សន៍ខ្សែកាបទូទាំងប្រទេស និងផ្សាយតាមរយៈប្រព័ន្ធ Sky One និង Smart TV, App, Website, Radio, Facebook និង Youtube

http://www.freshnewsasia.tv