សម្តេចតេជោ ហ៊ុន សែន កាត់បន្ថយការចំណាយថវិកាជាតិ៤៧៥លានដុល្លារទៀត ដើម្បីដោះស្រាយវិបត្តិបង្កដោយជំងឺកូវីដ១៩ (Video inside)
(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសថា រាជរដ្ឋាភិបាលសម្រេចកាត់បន្ថយការចំណាយថវិកាជាតិប្រមាណ ៤៧៥លានដុល្លារអាមេរិកបន្ថែមទៀត ដើម្បីដោះស្រាយវិបត្តិជំងឺកូវីដ១៩។
កាលពីខែកុម្ភៈ កន្លងទៅសម្តេចតេជោ បានប្រកាសកាត់បន្ថយការចំណាយថវិកាជាតិប្រមាណ ៤៤៣លានដុល្លារអាមេរិកម្តងមកហើយ។ ការសម្រេចកាត់បន្ថយការចំណាយថវិកាជាតិទាំងពីរលើកនេះ ធ្វើឱ្យរាជរដ្ឋាភិបាលសន្សំថវិកាជាតិសរុបប្រមាណ ៩១៨លានដុល្លារអាមេរិក ដើម្បីដោះស្រាយបញ្ហាបង្កឡើងដោយជំងឺកូវីដ១៩។
សម្តេចតេជោ ហ៊ុន សែន ប្រកាសកាត់បន្ថយការចំណាយថវិកាជាតិជាថ្មីម្តងទៀតនេះ នៅក្នុងសន្និសីទព័ត៌មានស្តីពីការដោះស្រាយបញ្ហា បង្កឡើងដោយជំងឺកូវីដ១៩ នៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២០នេះ។ ជាមួយនឹងការប្រកាសកាត់បន្ថយការចំណាយថវិកាជាតិនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានសុំការយោគយល់ពីថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៅតាមក្រសួងស្ថាប័ននានាផងដែរ។
«ខ្ញុំការយោគយល់ពីស្ថាប័នជាតិគ្រប់ថ្នាក់ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដែលរាជរដ្ឋាភិបាលត្រូវបង្ខំចិត្តកាត់បន្ថយការចំណាយពីរដង។ លើកទី១ គឺកាត់បន្ថយការចំណាយចំនួន ៤៤៣លានដុល្លារអាមេរិក និងម្សិលមិញនេះខ្ញុំចេញបទបញ្ជាតាមរយៈសំណើរបស់ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន កាត់បន្ថយការចំណាយ ៤៧៥លានដុល្លារទៀត។ បូកសរុបកាត់បន្ថយការចំណាយទាំងពីរលើកនេះ ៩១៨លានដុល្លារអាមេរិក»។ សម្តេចតេជោប្រមុខរាជរដ្ឋាភិបាល បានគូសបញ្ជាក់។
សម្តេចតេជោ បានបញ្ជាក់ថា ថវិការដ្ឋទាំងនេះ ត្រូវបើកជូនក្រសួងស្ថាប័ននានា តែត្រូវទាញយកមកវិញ ទុកសម្រាប់ប្រើប្រាស់ដោះស្រាយវិបត្តិនាពេលបច្ចុប្បន្ន។
សូមបញ្ជាក់ថា នៅឆ្នាំ២០២០នេះ រាជរដ្ឋាភិបាលគ្រោងចំណាយថវិកាប្រមាណ ៨,២២៣លានដុល្លារ ក្នុងនោះចំណាយចរន្តថវិការដ្ឋប្រមាណ ៤,៨៨៨លានដុល្លារ និងចំណាយមូលធនថវិការដ្ឋ ប្រមាណ៣,៣៣៥លានដុល្លារ។ តែពេលនេះសម្រេចដកហូតថវិកា ៩១៨លានដុល្លារមកវិញ ដើម្បីទប់ទល់វិបត្តិបង្កដោយជំងឺកូវីដ១៩។
បើទោះបីកាត់បន្ថយការចំណាយផ្សេងៗយ៉ាងណាក្តី តែសម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា គម្រោងថវិកាសម្រាប់ធ្វើផ្លូវ និងប្រឡាយទឹកមិនត្រូវបានកាត់បន្ថយនោះឡើយ៕
1:33-1:35:16
* ទូរទស្សន៍ព័ត៌មាន Fresh News ផ្សាយគ្របដណ្តប់ទូទាំងប្រទេសតាមរយៈផ្កាយរណប និងខ្សែកាប PPCTV ប៉ុស្តិ៍ 76, DTV ប៉ុស្តិ៍ 19, SkyOne ប៉ុស្តិ៍ 47, One TV ប៉ុស្តិ៍ 18, CCTV ប៉ុស្តិ៍ 37 និងទូរទស្សន៍ខ្សែកាប ២៥រាជធានី-ខេត្ត និងផ្សាយព័ត៌មានថ្មីៗចុងក្រោយតាមប្រព័ន្ធ App, Website, TV Channel, Radio, YouTube, Facebook, English, Chinese, Telegram.