(ប្រសាសន៍ដើម)៖ សម្តេចតេជោ ហ៊ុន សែន៖ គ្មានគោលការណ៍ជម្លៀសនិស្សិតចេញពីប្រទេស...

Thanks! Share it with your friends!

You disliked this video. Thanks for the feedback!

(ប្រសាសន៍ដើម)៖ សម្តេចតេជោ ហ៊ុន សែន៖ គ្មានគោលការណ៍ជម្លៀសនិស្សិតចេញពីប្រទេសកំពុងកើតជំងឺកូវីដ១៩នោះឡើយ (Video inside)

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសថា រាជរដ្ឋាភិបាលកម្ពុជា គ្មានគោលការណ៍ឱ្យជម្លៀសនិស្សិតកម្ពុជា ចេញពីប្រទេសកំពុងផ្ទុះជំងឺកូវីដ១៩។ ការអំពាវនាវនេះបានធ្វើឡើងក្នុងឱកាសដែលសម្តេចអញ្ជើញជួបសំណេះសំណាល ជាមួយគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោសម្រាប់ប្រយុទ្ធប្រឆាំងជំងឺកូវីដ ប្រមាណជាង៤០០នាក់ នៅព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០នេះ។

សម្តេចបានបញ្ជាក់ថា «មិនជម្លៀសនិស្សិតចេញពីចិន កូរ៉េ ប្រទេសស៊ាន និងប្រទេសដែលកើតជំងឺកូវីដចូលប្រទេសវិញ រាប់ទាំងអាមេរិក និងអឺរ៉ុប។ រឿងនេះអត់ត្រូវផិតភ័យរហូតដល់ត្រូវជម្លៀសនិស្សិតដែលកំពុងរៀននៅចិន។ រឿងរៀននៅចិនយើងសម្រេចចិត្តត្រូវហើយ ប៉ុន្តែឥឡូវពលករយើងនៅកូរ៉េ និងនិស្សិតយើងនៅកូរ៉េ នៅជប៉ុន បណ្តាប្រទេសអាស៊ាន នៅបារាំង នៅអាមេរិក នៅស្អីៗ គឺអត់ទេ កុំដាក់គោលការណ៍ជម្លៀស នាចូលមកនូវជំងឺទេ ហើយធ្វើឱ្យប្រទេសទាំងនោះមានការលំបាកក្នុងការរៀបចំទៀត»។

សម្តេចតេជោ ហ៊ុន សែន បានទទួលព័ត៌មានមួយថា មាននិស្សិតខ្មែរ១២នាក់ មានបំណងចង់ចាកចេញពីសហរដ្ឋអាមេរិក។ សម្តេចបានបង្គាប់ឱ្យក្រសួងការបរទេស ស្រាវជ្រាវព័ត៌មាននេះ ហើយបញ្ចុះបញ្ចូលពួកគាត់កុំឱ្យមកកម្ពុជាពេលនេះ ដោយសារតែមានការពិបាកក្នុងការធ្វើដំណើរ ប៉ុន្តែពួកគេអាចអាចស្នាក់នៅស្ថានទូតកម្ពុជា ប្រចាំនៅសហរដ្ឋអាមេរិក ហើយរៀនតាមអនឡាញបាន។

សម្តេចបញ្ជាក់បន្ថែមថា៖ «មុននេះខ្ញុំមិនជម្លៀសនិស្សិតចេញពីចិន ឥឡូវខ្ញុំក៏មិនជម្លៀសនិស្សិតចេញពីប្រទេសណាទាំងអស់ នៅវៀតណាម ក៏មិនជម្លៀស នៅថៃក៏មិនជម្លៀស ប្រទេសណាក៏មិនជម្លៀសដែរ»។ សម្តេចស្នើសុំឱ្យនិស្សិតដែលទៅសិក្សានៅអាមេិរកនោះ កុំឱ្យរត់ចោលប្រជាជនអាមេរិក។

សម្តេចបានណែនាំឱ្យក្រសួងអប់រំ និងក្រសួងការបរទេសធ្វើការងារនេះ មិនឱ្យមានការជម្លៀសនិស្សិតពីប្រទេសមានផ្ទុះជំងឺកូវីដ១៩ទាំងនោះទេ៕

* ទូរទស្សន៍ព័ត៌មាន Fresh News ផ្សាយគ្របដណ្តប់ទូទាំងប្រទេសតាមរយៈផ្កាយរណប និងខ្សែកាប PPCTV ប៉ុស្តិ៍ 76, DTV ប៉ុស្តិ៍ 19, SkyOne ប៉ុស្តិ៍ 47, One TV ប៉ុស្តិ៍ 18, CCTV ប៉ុស្តិ៍ 37 និងទូរទស្សន៍ខ្សែកាប ២៥រាជធានី-ខេត្ត និងផ្សាយព័ត៌មានថ្មីៗចុងក្រោយតាមប្រព័ន្ធ App, Website, TV Channel, Radio, YouTube, Facebook, English, Chinese, Telegram.