(ប្រសាសន៍ដើម)៖ សម្តេចតេជោ ហ៊ុន សែន តវ៉ាវៀតណាម ដែលដាក់កម្ពុជាជាប្រទេសរឹតត្បិតការធ្វើដំណើរ

Thanks! Share it with your friends!

You disliked this video. Thanks for the feedback!

សម្តេចតេជោ ហ៊ុន សែន តវ៉ាវៀតណាម ដែលដាក់កម្ពុជាជាប្រទេសរឹតត្បិតការធ្វើដំណើរ

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបង្ហាញប្រតិកម្មយ៉ាងខ្លាំងចំពោះប្រព័ន្ធផ្សព្វផ្សាយវៀតណាម VNA ដែលបានផ្សាយថា ប្រទេសកម្ពុជា ត្រូវបានវៀតណាម ដាក់ជាប្រទេសត្រូវរឹតត្បិតក្នុងការធ្វើដំណើរទៅកាន់ប្រទេសវៀតណាម ព្រោះតែជំងឺកូវីត១៩។

ឆ្លើយតបការផ្សាយបែបនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី បានតវ៉ាទៅភាគីវៀតណាម ឱ្យកែតម្រូវចំពោះការផ្សាយ និងលុបអត្ថបទនោះចេញ។ នេះបើតាមការបញ្ជាក់របស់សម្តេចតេជោ ហ៊ុន សែន នៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវជាតិលេខ៥៥ និងផ្លូវជាតិលេខ១០ នៅថ្ងៃចន្ទ ទី០៩ ខែមីនា ឆ្នាំ២០២០ នៅស្រុកវាលវែងខេត្តពោធិ៍សាត់។

ប្រតិកម្មរបស់សម្តេចតេជោ ហ៊ុន សែន បានកើតមានឡើងបន្ទាប់ពីព័ត៌មាន VNA របស់វៀតណាម បានផ្សាយថា ប្រទេសកម្ពុជា និងប្រទេសនៅតំបន់អឺរ៉ុប ត្រូវបានដាក់ជាប្រទេសត្រូវរឹតត្បិតក្នុងការធ្វើដំណើរទៅការប្រទេសវៀតណាម ព្រោះតែកំពុងរីករាលដាលជំងឺកូវីត១៩។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចបានឱ្យលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសទាក់ទងបន្ទាន់ទៅទូតវៀតណាម ប្រចាំនៅកម្ពុជា ដើម្បីសួរនាំលើរឿងនេះ។

ឆ្លើយតបការទាមទាររបស់កម្ពុជា ទូតវៀតណាម បានបញ្ជាក់ថា វៀតណាម មិនបានកំណត់ចំឈ្មោះប្រទេសដែលត្រូវរឹតត្បិតក្នុងការធ្វើដំណើរចូលក្នុងប្រទេសវៀតណាមនោះទេ។ ការកំណត់ឈ្មោះប្រទេសកម្ពុជា ឬប្រទេសនៅអឺរ៉ុបនេះ គឹជាការចុះផ្សាយ ឬអត្ថាធិប្បាយបន្ថែមរបស់ព័ត៌មានតែប៉ុណ្ណោះ។

សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកការផ្សាយរបស់ VNA នេះ នាំដល់បញ្ហានៃប្រទេសទាំងពីរ ប្រសិនបើប្រជាពលរដ្ឋកម្ពុជាបិទមិនឱ្យប្រជាពលរដ្ឋវៀតណាមចូលមកកម្ពុជាដែរនោះ។

បើទោះបីជាយ៉ាងណាសម្តេចតេជោ ហ៊ុន សែន ក៏បានអរគុណទូតវៀតណាម ដែលបានឆ្លើយតប និងសម្របសម្រួលឱ្យព័ត៌មាន VNA កែសម្រួល និងលុបអត្ថបទនោះចេញវិញ។

#COVID-19
#VNA
#PH_Hun_Sen
#Cambodia
#Vietnam
* ទូរទស្សន៍ព័ត៌មាន Fresh News ផ្សាយព័ត៌មានថ្មីៗរៀងរាល់មួយម៉ោងម្តង ពេញ២៤ម៉ោង និងទូទាំង២៥រាជធានី-ខេត្តក្រុង ! ផ្សាយតាមរយៈស្ថានីយ៍ទូរទស្សន៍ខ្សែកាបទូទាំងប្រទេស និងផ្សាយតាមរយៈប្រព័ន្ធ Sky One និង Smart TV, App, Website, Radio, Facebook និង Youtube

http://www.freshnewsasia.tv