(ប្រសាសន៍ដើម)៖ សម្តេចតេជោ ហ៊ុន សែន សង្ឃឹមថា ការសម្រេចដំឡើងប្រាក់ឧបត្ថម្ភដល់ក្រុមគ្រូពេទ្យនៅជួរមុខ...

Thanks! Share it with your friends!

You disliked this video. Thanks for the feedback!

សម្តេចតេជោ ហ៊ុន សែន សង្ឃឹមថា ការសម្រេចដំឡើងប្រាក់ឧបត្ថម្ភដល់ក្រុមគ្រូពេទ្យនៅជួរមុខ មិនត្រូវបានក្លាយជាការច្រណែននោះទេ

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា សម្តេចសម្រេចដំឡើងប្រាក់ឧបត្ថម្ភចំពោះក្រុមគ្រូពេទ្យនៅជួរមុខ ព្រោះគ្រូពេទ្យនៅជួរមុខ មានការលះបង់ខ្ពស់ណាស់ ដែលទាមទារឱ្យពួកគាត់ក្រៅពីសុវត្ថិភាពផ្ទាល់ខ្លួនគាត់ កុំឱ្យគាត់ព្រួយបារម្មណ៍ទៅលើគ្រួសារថែមទៀត ហើយសង្ឃឹមថា ការសម្រេចដំឡើងប្រាក់ឧបត្ថម្ភនេះ នឹងមិនបង្កើតនូវការច្រណែនរបស់ក្រុមគ្រូពេទ្យដ៏ទៃទៀត នឹងផ្នែកដ៏ទៃទៀតនោះទេ។

ការថ្លែងបែបនេះរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ត្រូវបានធ្វើឡើងក្នុងសន្និសីទព័ត៌មានពាក់ព័ន្ធនឹងបច្ចុប្បន្នភាពនៃជំងឺកូវីដ១៩ នាថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២០ នៅវិមានសន្តិភាព។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូចនេះថា «ខ្ញុំក៏សម្រេចទៅលើបញ្ហាទាក់ទិនជាមួយនឹងការឧបត្ថម្ភគ្រូពេទ្យ ដែលនឹងមានការដំឡើងចំពោះគ្រូពេទ្យ ហើយសង្ឃឹមថា ការដំឡើងចំពោះក្រុមគ្រូពេទ្យ តំឡើងប្រាក់ឧបត្ថម្ភសម្រាប់ក្រុមគ្រូពេទ្យនៅជួរមុខនេះ នឹងមិនបង្កើតនូវការច្រណែនរបស់ក្រុមគ្រូពេទ្យដ៏ទៃទៀត នឹងផ្នែកដ៏ទៃទៀតទេ ព្រោះនេះជាការលះបង់ខ្ពស់ណាស់ សម្រាប់គ្រូពេទ្យនៅជួរមុខ ដែលទាមទារឱ្យពួកគាត់ ក្រៅពីសុវត្ថិភាពផ្ទាល់ខ្លួនគាត់ កុំឱ្យគាត់ព្រួយបារម្មណ៍ទៅលើគ្រួសារ ដែលគាត់មិនបានជួបមុខរាប់ខែរួចទៅហើយនោះ»។

ជាមួយគ្នានោះសម្តេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវដល់កងទ័ពកម្ពុជា ដែលកំពុងស្ថិតនៅប្រទេសដែលកំពុងមានការឆ្លងមាន៖ អាហ្រ្វិកកណ្តាល ម៉ាលី លីបង់ សូដង់ សូដង់ខាងត្បួង ជាពិសេសនៅលីបង់ចំនួនកើនឡើង ដូចនេះកងទ័ពកម្ពុជានៅទីនោះក៏ត្រូវតែមានការប្រុងប្រយ័ត្ន អ្នកដែលត្រូវទទួលខុសត្រូវអំពីការ ធានាសុវត្ថិភាព ត្រូវតាមពិនិត្យ ហើយមានរបាយការណ៍ជាក់លាក់ជាប្រចាំ អំពីកម្រិតនៃការថែទាំរបស់អង្គការសហប្រជាជាតិនៅទីនោះ ដើម្បីការពារពលរដ្ឋ ការពារកងទ័ពរបស់យើង នៅខាងក្រៅផងដែរ៕

* ទូរទស្សន៍ព័ត៌មាន Fresh News ផ្សាយគ្របដណ្តប់ទូទាំងប្រទេសតាមរយៈផ្កាយរណប និងខ្សែកាប PPCTV ប៉ុស្តិ៍ 76, DTV ប៉ុស្តិ៍ 19, SkyOne ប៉ុស្តិ៍ 47, One TV ប៉ុស្តិ៍ 18, CCTV ប៉ុស្តិ៍ 37 និងទូរទស្សន៍ខ្សែកាប ២៥រាជធានី-ខេត្ត និងផ្សាយព័ត៌មានថ្មីៗចុងក្រោយតាមប្រព័ន្ធ App, Website, TV Channel, Radio, YouTube, Facebook, English, Chinese, Telegram.