(ប្រសាសន៍ដើម)៖ សម្តេចតេជោ ហ៊ុន សែន៖ ជំងឺ COVID19 ជាមូលហេតុនាំឱ្យពន្យារពេលកិច្ចប្រជុំកំពូលអាស៊ាន...

Thanks! Share it with your friends!

You disliked this video. Thanks for the feedback!

សម្តេចតេជោ ហ៊ុន សែន៖ ជំងឺ COVID19 ជាមូលហេតុនាំឱ្យពន្យារពេលកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានមើលឃើញថា ការពន្យារពេលកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក ដែលគ្រោងធ្វើឡើងសហរដ្ឋអាមេរិក ក្នុងខែមីនា ឆ្នាំ២០២០នេះ គឺបណ្តាលមកពីបញ្ហាជំងឺ COVID19 មិនមានហេតុផលផ្សេងដូចការអត្ថាធិប្បាយមួយចំនួននោះឡើយ។

សប្តាហ៍កន្លងទៅនេះ លោក ដូណាល់ ត្រាំ បានជូនដំណឹងទៅមេដឹកនាំប្រទេសសមាជិកអាស៊ានទាំងអស់ សុំលើកពេលការប្រារព្ធកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក ដែលគ្រោងធ្វើនៅសហរដ្ឋអាមេរិក នាថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២០។ លោក ដូណាល់ ត្រាំ បានបញ្ជាក់ថា ការលើកពេលកិច្ចប្រជុំក៏ព្រោះតែអាមេរិកជាប់ដៃក្នុងការប្រយុទ្ធប្រឆាំងជាមួយជំងឺ COVID19 ដែលកំពុងផ្ទុះលើទឹកដីអាមេរិក។

ការប្រកាសពន្យារពេលនេះ នាំឱ្យអ្នកវិភាគនៅកម្ពុជាយល់ឃើញផ្សេងៗគ្នាលើការពន្យារពេលកិច្ចប្រជុំនេះ។ ក្រុមអ្នកវិភាគមួយចំនួន បានលើកឡើងថា ការពន្យារពេលដោយសារតែមេដឹកនាំប្រទេសសមាជិកអាស៊ានយ៉ាងហោចណាស់៣មិនទៅចូលរួម ខណៈអ្នកខ្លះទៀតថា មកពីប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ មិនយកចិត្តទុកដាក់ចំពោះតំបន់អាស៊ាន។

នៅក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតអាស៊ីអឺរ៉ុបនៅព្រឹកថ្ងៃទី០២ ខែមីនា ឆ្នាំ២០២០នេះ សម្តេចតេជោ ហ៊ុន សែន បានបង្ហាញការយល់ស្របដូចទៅនឹងមូលហេតុដែលអាមេរិកបញ្ជាក់ គឺមិនយល់ដូចការវិភាគមួយចំនួននោះឡើយ។ សម្តេចតេជោ បានបញ្ជាក់ថា លោក ដូណាល់ ត្រាំ ជាមេដឹកនាំមួយដែលបានយកចិត្តទុកដាក់ខ្ពស់ចំពោះទំនាក់ទំនងជាមួយអាស៊ាន។ សម្រាប់ការលើកពេលកិច្ចប្រជុំនាពេលនេះ គឺបណ្តាលមកពីបញ្ហាជំងឺ COVID19 ច្រើនជាង។

តែទោះបីជាយ៉ាងណាសម្តេចតេជោនាយករដ្ឋមន្ត្រីអះអាងថា មូលហេតុពិតប្រាកដនាំឱ្យមានការពន្យារពេលនេះ គឺមានតែអាមេរិកប៉ុណ្ណោះអាចបញ្ជាក់បាន៕
#COVID19
#USA
#ASEAN
#PM_Hun_Sen

* ទូរទស្សន៍ព័ត៌មាន Fresh News ផ្សាយព័ត៌មានថ្មីៗរៀងរាល់មួយម៉ោងម្តង ពេញ២៤ម៉ោង និងទូទាំង២៥រាជធានី-ខេត្តក្រុង ! ផ្សាយតាមរយៈស្ថានីយ៍ទូរទស្សន៍ខ្សែកាបទូទាំងប្រទេស និងផ្សាយតាមរយៈប្រព័ន្ធ Sky One និង Smart TV, App, Website, Radio, Facebook និង Youtube

http://www.freshnewsasia.tv