(ប្រសាសន៍ដើម)៖ សម្ដេចតេជោ ហ៊ុន សែន ដាក់ចេញវិធានការ៧ចំណុច ឆ្លើយតបបញ្ហាប្រឈមដែលស្ថាប័ន...

Thanks! Share it with your friends!

You disliked this video. Thanks for the feedback!

សម្ដេចតេជោ ហ៊ុន សែន ដាក់ចេញវិធានការ៧ចំណុច ឆ្លើយតបបញ្ហាប្រឈមដែលស្ថាប័ន ដៃគូអភិវឌ្ឍសង្គមស៉ីវិល វិស័យឯកជនរួមគ្នាយកចិត្ដទុកដាក់ (Video inside)

(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានដាក់ចេញវិធានការចំនួន៧ចំណុច ដើម្បីឆ្លើយតបបញ្ហាប្រឈមនាពេលបច្ចុប្បន្ន ដែលស្នើឲ្យស្ថាប័ន ដៃគូអភិវឌ្ឍន៍ សង្គមស៉ីវិល វិស័យឯកជន ព្រមទាំងប្រជាពលរដ្ឋគ្រប់រូប ត្រូវរួមគ្នាផ្ដោតការយកចិត្តទុកដាក់ទាំងអស់គ្នា។

វិធានការទាំង៧ចំណុច ដែលសម្ដេចតេជោ ហ៊ុន សែន បានដាក់ចេញក្នុង​ឱកាសអញ្ជើញ ជាអធិបតីពិធីអបអរសាទរទិវាអន្តរជាតិនារី ៨ មីនា ខួបលើកទី១០៩ នៅមជ្ឈមណ្ឌលកោះពេជ្រ នាព្រឹកថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២០នេះ រួមមាន៖

* ទី១៖ គ្រប់ថ្នាក់ដឹកនាំនាំក្រសួង ស្ថាប័ន ត្រូវបន្ដបង្កើនឲ្យមានចំនួនស្ដ្រី ក្នុងតួនាទីជាថ្នាក់ដឹកនាំនៅគ្រប់កម្រិត

* ទី២៖ ត្រូវរួមគ្នាទប់ស្កាត់ និងអន្តរាគមន៍ឲ្យបានទាន់ពេលវេលា នូវគ្រប់ទិដ្ឋភាពនៃអំពើហិង្សា ដែលទាក់ទងនឹងបញ្ហាយេនឌ័រ ជាពិសេសការប្រើប្រាស់ប្រព័ន្ធ អ៉ិនធ័រណេត ពាក់ព័ន្ធនឹងការការជួញដូរផ្លូវភេទ។ ត្រូវពង្រីកការបង្កើតក្រុមការងារពហុវិស័យឆ្លើយតប នឹងអំពើហិង្សាទាក់ទងនឹងយេនឌ័រ ឲ្យបាននៅគ្រប់រាជធានី-ខេត្តទាំងអស់ និងត្រូវសហការគ្នាប្រើប្រាស់ទិន្នន័យរដ្ឋបាលមូលដ្ឋាន លើកិច្ចអន្ដរាគមន៍ជួយស្ដ្រី និងក្មេងស្រីរងគ្រោះ ក្នុងគោលបំណង បង្កើនប្រសិទ្ធភាព នៃកិច្ចអន្តរាគមន៍របស់ស្ថាប័ននីមួយៗ។

* ទី៣៖ ក្រសួងអប់រំ យុវជន និងកីឡា ត្រូវណែនាំដល់គ្រប់គ្រឹះស្ថានសិក្សាទាំងអស់ ឲ្យពង្រឹងការអនុវត្តវិន័យ និងមានទំនាក់ទំនងជាមួយឪពុក ម្តាយ និងអ្នកឤណាព្យាបាលសិស្សឲ្យបានជាប្រចាំ។ ឪពុក ម្តាយ អ្នកឤណាព្យាបាលគ្រប់រូបគួរយកចិត្តទុកដាក់ អប់រំកូនចៅ ប្រុសស្រី ខិតខំរៀនសូត្រ មានសីលធម៌ ប្រកាន់វប្បធម៌អហិង្សាក្នុងគ្រួសារ និងក្នុងសង្គម។

* ទី៤៖ ត្រូវបន្តវិនិយោគលើការសិក្សារបស់ក្មេងស្រី នៅគ្រប់កម្រិតសិក្សា ជាពិសេសក្នុងមុខជំនាញ វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម សិល្បៈច្នៃប្រឌិត និងគណិតវិទ្យា ដើម្បីដើរឲ្យទាន់ចរន្តនៃការរីកចម្រើនផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍នេះ។

* ទី៥៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្រសួងព័ត៌មាន និងបណ្តាញផ្សព្វផ្សាយទាំងអស់ទាំងរដ្ឋ និងឯកជនត្រូវបន្តពង្រឹង និងលើកកម្ពស់សីលធម៌សង្គម តម្លៃស្ត្រី និងគ្រួសារខ្មែរ ព្រមទាំងបង្កើនកម្មវិធីអប់រំល្អៗ ដែលឆ្លុះបញ្ចាំងពីតម្លៃស្ត្រី ប្រពៃណី និងវប្បធម៌ខ្មែរ ឲ្យបានកាន់តែទូលំទូលាយថែមទៀត និងត្រូវពិចារណា អំពីផលប៉ះពាល់ និងសេចក្តីថ្លៃថ្នូររបស់មនុស្ស ពិសេសតម្លៃស្ត្រី និងក្មេងស្រី។

* ទី៦៖ ត្រូវរួមគ្នាបង្ការ ទប់ស្កាត់ការចម្លងមេរោគអេដស៍ថ្មី និងសុំកុំឲ្យមានការរើសអើង ជាពិសេសចំពោះស្ត្រីផ្សព្វផ្សាយស្រាបៀរ រួមទាំងអ្នកស្រឡាញ់ភេទដូចគ្នា។

* ទី៧៖ សម្ដេចនៅតែបន្តអំពាវនាវដល់បងប្អូនជនរួមជាតិនៅទូទាំងប្រទេស ទាក់ទងនឹងបញ្ហាវីរុសកូវីដ១៩ ទោះបីប្រទេសកម្ពុជាយើង ពុំទាន់កើតមានឡើងនូវបញ្ហានានា ដែលទាក់ទងនឹងវីរុស នេះក៏ដោយ ក៏ប៉ុន្តែសូមបងប្អូនប្រជាពលរដ្ឋ ត្រូវចេះការញរខ្លួន ដើម្បីទទួលបានសុខភាពល្អ ប្រសើរជាជាងការភ័យខ្លាច។ ជម្រើស នៃការភ័យខ្លាចមិនមែនជាជម្រើសល្អទេ តែជម្រើសក្លាហានក្នុង ការចេះការពារខ្លួន ការធ្វើអ្វីអនាម័យជាប្រចាំ គឺជាជម្រើសដែលល្អបំផុត ហើយការពារខ្លួនបានពីជំងឺគ្រប់ប្រភេទ។ សូមរួមគ្នាកុំទុកអ្នកណាម្នាក់ឲ្យនៅឯកោ ដោយពុំបានទទួលភោគផលពីកិច្ចអភិវឌ្ឍន៍៕

* ទូរទស្សន៍ព័ត៌មាន Fresh News ផ្សាយព័ត៌មានថ្មីៗរៀងរាល់មួយម៉ោងម្តង ពេញ២៤ម៉ោង និងទូទាំង២៥រាជធានី-ខេត្តក្រុង ! ផ្សាយតាមរយៈស្ថានីយ៍ទូរទស្សន៍ខ្សែកាបទូទាំងប្រទេស និងផ្សាយតាមរយៈប្រព័ន្ធ Sky One និង Smart TV, App, Website, Radio, Facebook និង Youtube

http://www.freshnewsasia.tv