(ប្រសាសន៍ដើម)៖ ប្រមុខរាជរដ្ឋាភិបាល បញ្ជាឱ្យអគ្គិសនីកម្ពុជា និងរដ្ឋាករទឹក ផ្អាកយកលុយពីកម្មករ

Thanks! Share it with your friends!

You disliked this video. Thanks for the feedback!

ប្រមុខរាជរដ្ឋាភិបាល បញ្ជាឱ្យអគ្គិសនីកម្ពុជា និងរដ្ឋាករទឹក ផ្អាកយកលុយពីកម្មករដែលត្រូវគេព្យួរការងារ (Video inside)

(ពោធិ៍សាត់)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាឱ្យស្ថាប័នអគ្គិសនីកម្ពុជា និងរដ្ឋាករទឹក ត្រូវផ្អាកការយកថ្លៃប្រើប្រាស់ពីកម្មករនិយោជិត ដែលត្រូវម្ចាស់រោងចក្រ សហគ្រាសព្យួរការងារ ដើម្បីអនុគ្រោះដល់ពួកគេក្នុងដំណាក់កាលជួបការលំបាកនេះ។

ការថ្លែងអំពាវនាវយ៉ាងដូច្នេះរបស់ប្រមុខរាជរដ្ឋាភិបាល ត្រូវបានធ្វើឡើងនាឱកាសប្រារព្ធពិធីដាក់ឱ្យដំណើរការជាផ្លូវការផ្លូវជាតិលេខ៥៥ និងបើកការដ្ឋានសាងសង់ផ្លូវជាតិលេខ១០ នាថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២០ នៅខេត្តពោធិ៍សាត់។

សម្ដេចតេជោបានថ្លែងយ៉ាងដូច្នេះថា «ខ្ញុំស្នើឱ្យអគ្គិសនីកម្ពុជា ក៏ដូចជារដ្ឋាករទឹក, នៅកន្លែងខ្លះកម្មករត្រូវគេព្យួរការងារ ហ្ចឹងទេគ្នាត្រូវការលុយបង់ថ្លៃទឹក ថ្លៃភ្លើង ហ្ចឹងអាចផ្ដល់ការយោគយល់ឱ្យជំពាក់សិន»។

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ទៀតថា ទន្ទឹមនឹងការយោគយល់នេះ មិនមែនធ្វើឡើងសម្រាប់កម្មករទូទៅនោះទេ គឺអនុគ្រោះតែកម្មករទាំងឡាយណាដែលត្រូវគេព្យួរការងារប៉ុណ្ណោះ។

ជាមួយគ្នានោះ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានបញ្ជាទៅកាន់លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ព្រមទាំងលោក កែវ រតនៈ ប្រធានអគ្គិសនីកម្ពុជា ត្រូវពិនិត្យលើការងារនេះឱ្យបានហ្មត់ចត់បំផុត៕

* ទូរទស្សន៍ព័ត៌មាន Fresh News ផ្សាយព័ត៌មានថ្មីៗរៀងរាល់មួយម៉ោងម្តង ពេញ២៤ម៉ោង និងទូទាំង២៥រាជធានី-ខេត្តក្រុង ! ផ្សាយតាមរយៈស្ថានីយ៍ទូរទស្សន៍ខ្សែកាបទូទាំងប្រទេស និងផ្សាយតាមរយៈប្រព័ន្ធ Sky One និង Smart TV, App, Website, Radio, Facebook និង Youtube

http://www.freshnewsasia.tv